ថ្មីៗនេះ មានករណីនៅសហរដ្ឋអាមេរិក ដែលជានារីវ័យ ១៨ ឆ្នាំម្នាក់ទម្លាយឱ្យដឹងថានាងបានលង់ស្រឡាញ់ឪពុកបង្កើតខ្លួនឯង ថែមទាំងត្រៀមចូលរោងការ និងមានគម្រោងមានកូនជាមួយនឹងគ្នាទៀត។
នាងបានរៀបរាប់ឱ្យដឹងថា ម្តាយ និង ឪពុកនាងបានចែកផ្លូវគ្នាតាំងពីនាងនៅក្នុងពោះមកម្ល៉េះ ហើយពេលនាងកើតមក ម្តាយក៏តែងតែព្យាយាមធ្វើគ្រប់យ៉ាងមិនឱ្យឪពុកបានជួបនាងឡើយ។ ១២ ឆ្នាំក្រោយមក ទើបនាងបានជួបមុខឪពុកដោយផ្ទាល់ ហើយពេលដែលនាងបានជួបមុខឪពុក នាងក៏ចាប់ផ្តើមមានអារម្មណ៍ប្លែកៗ គឺនាងហាក់មិនគិតទៅគាត់ដូចជាឪពុកឡើយ នាងឃើញឪពុកថាជាមនុស្សមានស្នេហ៍គួរឱ្យទាក់ទាញណាស់។
នាងបានរស់នៅជាមួយឪពុកបានតែ ៤ ថ្ងៃ អារម្មណ៍របស់នាងជាមួយឪពុកក៏កាន់តែជ្រៅទៅៗ ចំណែកឯឪពុកវិញក៏មានអារម្មណ៍មកលើនាងលើសពីកូនស្រីដូចគ្នា ហើយទំនាក់ទំនងរបស់អ្នកទាំងពីរក៏ចេះតែទៅមុខ រហូតដល់មានការរៀបចំអនាគតនឹងរួមរស់ជាមួយគ្នាជាប្តីប្រពន្ធទៀតផង។
យ៉ាងណាមិញ រឿងរ៉ាវមួយនេះ បានទទួលការរិះគន់សម្បើមណាស់ពីសំណាក់មហាជននៅតាមបណ្តាញសង្គម វាជារឿងដែលពិបាកនឹងទទួលយក ដែលឪពុកកូនសាច់ឈាមបង្កើតឈានដល់ដំណាក់កាលធ្វើរឿងខុសបែបនេះជាមួយគ្នា៕
ប្រភព៖ Kapook