ប្រធានបទដ៏ក្ដៅគគុក និង រសើបមួយ កំពុងត្រូវបានមហាជនអ្នកប្រើប្រាស់បណ្ដាញសង្គមនាំគ្នាជជែកវែកញែក និង ចែកចាយបន្តគ្នាព្រោងព្រាត បន្ទាបពីមាននារីវ័យក្មេងម្នាក់មានគណនីហ្វេសប៊ុកឈ្មោះ Thida Kol បានចេញមុខបង្ហោះសារ និង ទម្លាយថា មានតារាចម្រៀងប្រុសជួរមុខមួយរូប បានចម្លងជំងឺមួយឱ្យនាងតាមរយៈការរួមមេត្រី រហូតជំងឺនេះបច្ចុប្បន្នត្រូវការព្យាបាលជាចាំបាច់ និង ឈានដល់ដំណាក់កាលវះកាត់ទៀតផង។
ការបង្ហោះរបស់ម្ចាស់គណនី Thida Kol បានបង្ហាញជាបន្តបន្ទាប់ថា តារាចម្រៀងដែលនាងសំដៅដល់នោះ មានឈ្មោះហ្វេសប៊ុកថា «Vanthan Belo» ដោយក្នុងនោះមានទាំងការបង្ហាញពីការសន្ទនាគ្នារវាងពួកគេទាំងពីរ ប៉ុន្ដែយ៉ាងណាការបង្ហាញរបស់ម្ចាស់គណនី Thida Kol បានធ្វើឱ្យមហាជនមួយចំនួននាំគ្នាប្រតិកម្មរិះគន់ ដោយមួយចំនួនយល់ថា យុវតីរូបនេះបង្កើតផេកក្លែងក្លាយឈ្មោះ «Vanthan Belo» នេះដោយខ្លួនឯង ហើយឆាតឆ្លងឆ្លើយដោយខ្លួនឯងដើម្បីបង្កើតសាច់រឿង។
ក្រោយមានការលើកឡើងស្រដៀងគ្នាបែបនេះច្រើន យុវតី Thida Kol ក៏បានចេញមុខអះអាងតាមរយៈការផុសសារថ្មី មានខ្លឹមសារថា ៖ «ខ្ញុំចង់ប្រាប់ថាខ្ញុំមិនបាន fake ផេកតបឆាតខ្លួនឯងទេ ផេកនោះមិនដឹងអ្នកណាជាអ្នកបង្កើត ហើយពួកបងមកចោទខ្ញុំទាំងស្រុង ខ្ញុំម្នាក់ឯងហើយពួកបងមិនជឿហើយ ថែមទាំងជេរខ្ញុំទៀតវាធ្វើឱ្យខ្ញុំកាន់តែភ័យ»។
ទន្ទឹមនឹងពាក្យសម្ដីអះអាងទាំងនេះ ម្ចាស់គណនី Thida Kol ក៏បានបង្ហាញវីដេអូភស្ដុតាងមកជាមួយ ដើម្បីបញ្ជាក់កាន់តែច្បាស់ថា នាងមិនបានបង្កើត Fake ផេកតបឆាតខ្លួនឯងដើម្បីបង្កើតសាច់រឿងឡើយ។ សូមទស្សនាវីដេអូខាងក្រោម ៖