ថ្មីៗនេះ មហាជនអ្នកគាំទ្រពិតជាមានការព្រួយបារម្ភខ្លាំងណាស់ ចំពោះតារាស្រី Zhao Lusi ដោយសារតែនាងបានប្រទះបញ្ហាសុខភាពយ៉ាងធ្ងន់ធ្ងរ ដែលបណ្តាលឱ្យនាងបាត់បង់សមត្ថភាពក្នុងការនិយាយ និង ការដើរ។
មិនត្រឹមតែបញ្ហាសុខភាពរាងកាយរបស់ Zhao Lusi នោះទេដែលមានការប៉ះទង្គិចយ៉ាងធ្ងន់ធ្ងរ ក្នុងនោះបញ្ហាសុខភាពផ្លូវចិត្តរបស់នាងក៏មានការប៉ះពាល់ផងដែរ ពោលគឺតាំងពីនាងចាប់ផ្តើមចូលក្នុងសិល្បៈមកម្ល៉េះ។ ក្នុងនោះ មិត្តជិតស្និទ្ធរបស់ Zhao Lusi បានទម្លាយឱ្យដឹងថា កាលពីឆ្នាំ ២០១៩ នៅពេលដែល Zhao Lusi មិនទាន់ល្បី នាងត្រូវបានម្ចាស់ទ្រនំផលិតកម្មរបស់នាងអូសចូលទៅក្នុងបន្ទប់ទឹក ហើយជេរបន្ទោសជាពាក្យអសុរសយ៉ាងច្រើន ព្រមទាំងធ្វើបាបរាងកាយនាងទៀត ដោយសារតែនាងទៅដាក់ពាក្យប្រឡងធ្វើជាតួឯកក្នុងរឿងភាគមួយមិនបាន។
យ៉ាងណាមិញ Zhao Lusi មានការភ័យខ្លាចជាខ្លាំង ហើយមិត្តជិតស្និទ្ធរបស់នាងក៏បានប្រាប់ឱ្យនាងដាក់ពាក្យបណ្តឹងទៅប៉ូលិសផងដែរ តែនាងមិនមានភស្តុតាងគ្រប់គ្រាន់។ មកទល់ពេលនេះ Zhao Lusi ក៏នៅតែយល់សប្តិអាក្រក់ជាមួយរឿងនេះ នាងនៅតែមានការភ័យខ្លាចជាប់ក្នុងចិត្ត ដែលធ្វើឱ្យមហាជនអ្នកគាំទ្រដឹងហើយក៏កាន់តែរំជួលចិត្តអាណិតនាងមួយកម្រិតទៀត៕
ប្រភព៖ Lovekpop95