នៅថ្ងៃទី ១៧ ខែមករា ឆ្នាំ ២០២៥ នេះ តាមរយៈផេកហុងស៊ុយបែបវិទ្យាសាស្រ្តរបស់អ្នកគ្រូ ដែលមានឈ្មោះ Master Naly Fengshui បានចែករំលែកពីចំណេះដឹងហុងស៊ុយ នៅក្នុងខែមករានេះ ដែលមានឆ្នាំចំនួន ៤ ត្រូវប្រយ័ត្នខ្លាំងទៅលើបញ្ហាផ្នែកក្បាល។
ជាក់ស្ដែង ឆ្នាំទាំង ៤ មានដូចជា មមែ មមី រោង និង ឆ្នាំច ដែលនៅក្នុងខែមករានេះ អ្នកដែលកើតនៅក្នុងឆ្នាំទាំងនេះ សូមមានការប្រុងប្រយ័ត្នចំពោះបញ្ហាផ្នែកក្បាល អាចនឹងមានរឿងត្រូវគិតច្រើន ឬឧស្សាហ៍ឈឺក្បាលប្រកាំង។
គួរឱ្យដឹងដែរថា អ្នកគ្រូ ណាលី ត្រូវបានគេស្គាល់ថាជាគ្រូហុងស៊ុយបែបវិទ្យាសាស្ត្រមួយរូប ព្រមទាំងជាម្ចាស់ក្រុមហ៊ុន ម៉ាស្ទ័រ ណាលីហុងស៊ុយ ដែលមានឈ្មោះល្បីល្បាញ តាមរយៈការចែករំលែកចំណេះដឹងផ្នែកហុងស៊ុយ បែបវិទ្យាសាស្ត្រនៅក្នុងជីវិតរស់នៅ ក៏ដូចជាការណែនាំពីការរៀបចំពិធីនានា ឱ្យបានត្រឹមត្រូវតាមក្បួនហុងស៊ុយ៕