ប្រិយមិត្តមួយចំនួនច្បាស់ជាបានស្គាល់លោកគ្រូចិនសែ ម៉ុង ហើយ ដែលលោកគឺជាគ្រូហុងស៊ុយបែបវិទ្យាសាស្ត្រមួយរូប តែងចែករំលែកពីក្បួនហុងស៊ុយ វិធីសាស្រ្ដសែនព្រេងបែបចិន និង គ្រឿងហុងស៊ុយផ្សេងៗ តាមរយៈផេក ហុងស៊ុយ ជាប្រយោជន៍សម្រាប់អ្នកចង់ស្វែងយល់ពីហុងស៊ុយក្នុងការរស់នៅប្រចាំថ្ងៃ ជាដើម។
ថ្មីៗនេះផងដែរ កៀកនឹងពិធីបុណ្យចូលឆ្នាំចិន ២០២៥ ខិតជិតមកដល់ លោកគ្រូចិនស៊ែ ម៉ុង បានចែករំលែកនូវអត្ថន័យពាក្យចិនមួយចំនួន ប្រែមកជាភាសាខ្មែរ ដ្បិតថាកន្លងមកឱ្យតែពិធីបុណ្យចូលឆ្នាំចិនមកដល់ នៅតាមគេហដ្ឋានបងប្អូនជនជាតិចិន និង អ្នកមានសែស្រឡាយខ្មែរកាត់ចិន តែងនិយមបិទនៅតាមក្លោងទ្វារផ្ទះ ទ្វារបន្ទប់ និង ទីតាំងមួយចំនួន ជាដើម។
ជាក់ស្ដែងពាក្យទាំងនោះមានអត្ថន័យដូចតទៅ ៖
១. សំណាងល្អ
២. ហៅទ្រព្យចូលក្នុងផ្ទះ
៣. លាភសំណាងធំៗ
៤. សម្បូរហូរហៀរ
៥. ពេញបរិបូណ៌រហូតតទៅ
៦. ចេញចូល សុខសប្បាយ
៧. រកស៊ីកាក់កប មានបាន
៨. លុយកាក់ហូរចូល គ្រប់ទិស
៩. ហៅទ្រព្យចូលផ្ទះ
១០. អបអរសាទរ សូមឱ្យកើតទ្រព្យ
ប្រភព ៖ ហុងស៊ុយ