សមាធិ គឺជាការរក្សាចិត្តឱ្យតាំងនៅស៊ប់ រក្សាចិត្តស្ថិតនៅខ្ជាប់ ការធ្វើឱ្យចិត្តនៅស្មាំស្មើផង ត្រឹមត្រូវផង ជាពិសេសញ៉ាំងចិត្ត និង ចេតសិក ឱ្យស្ថិតនៅក្នុងអារម្មណ៍តែមួយបាន។ ចិត្ត និង ចេតសិក មិនមានភាពរាយមាយ មិនរសាត់អណ្ដែតអណ្ដូងឋិតនៅស្មើល្អត្រឹមត្រូវ អាចឱ្យចិត្តផ្តោតលើអារម្មណ៍តែមួយបាន ព្រោះចិត្តនោះមានសមាធិតម្កល់ស៊ប់មាំល្អ។
សមាធិនេះទៀតសោត បើតាមការឱ្យដឹងពីក្រសួងធម្មការ និង សាសនា គឺអាចសមាធិបានគ្រប់វ័យ ដែលអាចជួយឱ្យមនុស្សមានសន្តានចិត្តល្អ មានសេចក្ដីស្ងប់ ក៏ដូចជាមានការព្យាយាមខ្លាំងក្លាជាដើម។
ទន្ទឹមនឹងនោះ ក្រសួងធម្មការ និង សាសនា ក៏បានបញ្ជាក់ឱ្យដឹងទៀតថា សមាធិ ជួយឱ្យមនុស្សល្អបីយ៉ាងគឺ ៖
១. ជួយឱ្យមនុស្សមានគំនិតល្អ
២. ជួយឱ្យមនុស្សមានសម្តីពីរោះ
៣. ជួយឱ្យមនុស្សមានទង្វើ ឬ ឥរិយាបថល្អ៕
ប្រភព ៖ ៥០០០ឆ្នាំ និង ក្រសួងធម្មការ និងសាសនា