នៅថ្ងៃទី ០២ ខែមករា ឆ្នាំ ២០២៥ ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា បានបង្ហោះវីដេអូ ក៏ដូចជាណែនាំទៅដល់បងប្អូនប្រជាពលរដ្ឋ ឱ្យកាត់បន្ថយការទទួលទានអំបិល ដើម្បីបង្ការជំងឺលើសសម្ពាធឈាម និង ជំងឺ សរសៃឈាមបេះដូង។
ក្នុងនោះ ក្រសួងសុខាភិបាល បានណែនាំឱ្យកាត់បន្ថយរឿង ៣ យ៉ាង ដែលអាចជៀសឆ្ងាយនូវជំងឺលើសសម្ពាធឈាម និង ជំងឺ សរសៃឈាមបេះដូង មានដូចជា ៖
១. កាត់បន្ថយការដាក់ អំបិល ទឹកស៊ីអ៊ីវ ទឹកត្រី ប៊ីចេង ម្សៅស៊ុប ប្រេងខ្យង ទៅក្នុងអាហារពេលដាំស្ល
២. កាត់បន្ថយការទទួលទានអាហារទាន់ចិត្ត និង អាហារកែឆ្នៃ
៣. កាត់បន្ថយការថែមគ្រឿងផ្សំ ទឹកជ្រលក់ទៅក្នុងអាហារពេលបរិភោគ
ក្រៅពីនេះ ក្រសួងសុខាភិបាល ក៏បានណែនាំឱ្យបងប្អូនទទួលទានបន្លែឱ្យបានច្រើន និង ផ្លែឈើស្រស់ជាដើម៕
សូមទស្សនាវីដេអូនៅខាងក្រោម ៖