មានរឿងរ៉ាវមួយ កំពុងធ្វើឱ្យមហាជននៅតាមបណ្តាញសង្គមក្នុងប្រទេសចិនមានការអស់សំណើចជាខ្លាំង ដោយមានក្មេងប្រុសម្នាក់ចេះនឹកឃើញថតវីដេអូម្តាយកំពុងដេកលក់នៅលើគ្រែផ្ញើទៅឱ្យគ្រូមើល ក្រោយពីត្រូវគ្រូស្តីឱ្យរឿងទៅរៀនយឺតច្រើនដងពេក។
តាមព័ត៌មានបានឱ្យដឹងថា ក្មេងប្រុសរូបនេះបានទៅរៀនយឺត ៣ ថ្ងៃជាប់គ្នា ដែលធ្វើឱ្យគ្រូក៏បានដាស់តឿនស្តីឱ្យ តែក្មេងប្រុសរូបនេះក៏មិនមាត់មិនកប្រាប់ពីមូលហេតុទៅគ្រូឡើយ។ ក្រោយមក ក្មេងប្រុសរូបនេះក៏បានទៅរៀនយឺតដដែល តែលើកនេះគេបានព្យាយាមប្រាប់ពីមូលហេតុទៅគ្រូ ដោយបានផ្ញើវីដេអូរបស់ម្តាយដែលកំពុងដេកនៅលើគ្រែឱ្យទៅគ្រូមើល ក្នុងន័យបញ្ជាក់ថាការទៅរៀនយឺតនេះមិនមែនជាកំហុសរបស់គេនោះទេ។
យ៉ាងណាមិញ ក្រោយពីឃើញវីដេអូនេះហើយ គ្រូពិតជាទប់សំណើចមិនបានឡើយ ព្រោះមើលទៅកូនសិស្សស្លៀកពាក់តែងខ្លួនរួចរាល់ទៅហើយ ប៉ុន្តែម្តាយមិនទាន់ងើបនៅឡើយ នេះបញ្ជាក់ថាកំហុសគឺមកពីអ្នកម្តាយ ចំណែកកូនសិស្សក៏មានទំនួលខុសត្រូវចំពោះខ្លួនឯងបានយ៉ាងល្អហើយ៕
ប្រភព៖ Sanook