កាលពីខែតុលា ឆ្នាំ ២០២៤ កន្លងទៅនេះ ប្រទេសថៃមានផ្ទុះករណីឆបោកដ៏ធំ មានប្រភពចេញពីក្រុមហ៊ុន The Icon ដែលមានអ្នកពាក់ព័ន្ធធំៗសរុប ១៨ នាក់ ដែលក្នុងនោះមានតារាប្រុសស្រីចំនួន ៣ នាក់ គឺ Min Pechaya, Sam Yuranunt និង Kan katathavorn ។
ក្រោយពីមានការស៊ើបអង្កេតថាមានការពាក់ព័ន្ធហើយ អ្នកទាំង ៣ ត្រូវបានគេបញ្ចូនទៅឃុំឃាំងនៅពន្ធនាគារ ដើម្បីរងចាំការកាត់ក្តីរបស់តុលាការអស់ចំនួនប្រហែល ៤ ខែគិតមកទល់ពេលនេះ។ យ៉ាងណាមិញ នៅថ្ងៃទី ៨ ខែមករា ឆ្នាំ ២០២៤ នេះ តាមព័ត៌មានបានឱ្យដឹងថា តុលាការបានលើកលែងបណ្តឹងរបស់ Min Pechaya និង Sam Yuranunt ហើយ ដោយនឹងត្រៀមខ្លួនដោះលែងនៅថ្ងៃនេះផ្ទាល់តែម្តង។
ដោយឡែកសម្រាប់ Kan Katathavorn ដែលជាអតីតពិធីករ និង អ្នកពាក់ព័ន្ធចំនួន ១៥ នាក់ទៀត គឺនៅតែជាប់បណ្តឹង ព្រមទាំងរងចាំការកាត់ក្តីនៅឡើយ ពោលគឺបានរួចខ្លួន ២ នាក់តែប៉ុណ្ណោះ៕
ប្រភព៖ Khaosod