នាពេលថ្មីៗនេះ មហាជនអ្នកប្រើប្រាស់បណ្ដាញសង្គម បាននាំគ្នាផ្ទុះការវែកញែកទៅលើរឿងរ៉ាវដែលមានអ្នកលក់អនឡាញមួយរូប មានគណនី Tiktok ឈ្មោះ សោភាវតី សម្រស់ខ្មែរ ដែលបានបង្ហោះវីដេអូមានឡានសារ៉ែនអូសក្បួនឱ្យរថយន្តរបស់ខ្លួន ដើម្បីទៅចូលរួមមង្គលការនៅខេត្តពោធិ៍សាត់។
ទាក់ទិនទៅនឹងរឿងនេះ នៅរសៀលថ្ងៃទី ១០ ខែមករា ឆ្នាំ ២០២៥ នេះ តាមរយៈផេកលោក Pheng Vannak បានបញ្ជាក់ឱ្យបានដឹងថា ពេលនេះ ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា បានបញ្ជាឱ្យស្រាវជ្រាវ និង ឃាត់រថយន្តសឺរ៉ែន ផ្លាកលេខ ខ.ម ដែលបានអូសក្បួនរថយន្តឈ្មួញអនឡាញ យកមកអនុវត្តច្បាប់។
យ៉ាងណាមិញ ការដាក់បទបញ្ជានេះ ធ្វើឡើងបន្ទាប់ពីផ្ទុះការជជែកវែកញែក និង សម្ដែងការមិនពេញចិត្តពីសំណាក់អ្នកប្រើប្រាស់បណ្ដាញសង្គម ចំពោះករណីអ្នកលក់អនឡាញខាងលើ ទៅហូបការសោះ បែរជាមានរថយន្តសេរ៉ែនបើកផ្លូវដូចរថយន្តក្បួនទៅវិញ៕