ក្ដៅៗ! មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ បដិសេធ និង បកស្រាយចំពោះការផ្សព្វផ្សាយព័ត៌មានមិនពិតពាក់ព័ន្ធជំងឺអេដស៍

Share This

ថ្មីៗនេះ លើបណ្ដាញសង្គមទាំងហ្វេសប៊ុក និង TikTok កំពុងផ្ទុះការចាប់អារម្មណ៍ចែករំលែកខ្លាំងពីរឿងរ៉ាវនៃអ្នកកើតជំងឺអេដស៍ ជាពិសេសគឺចែករំលែកជុំវិញព័ត៌មានមួយដែលផ្សព្វផ្សាយពីចំនួនអ្នកកើតជំងឺអេដស៍ក្នុងខេត្តតាកែវ និង ខេត្តព្រះសីហនុមានច្រើនជាងគេ។

តាមរយៈការចែករំលែកបន្តគ្នាពីមួយទៅមួយរបស់មហាជនអ្នកប្រើប្រាស់បណ្ដាញសង្គម មានខ្លឹមសារដូចតទៅ ៖ «HIV មេរោគអេដស៍កំពុងកើនឡើងខ្លាំង ៖
– ខេត្តព្រះសីហនុ ជាប់លំដាប់លេខ ១
– ខេត្តតាកែវ ជាប់លំដាប់លេខ ២
+ សូមប្រុងប្រយ័ត្ន ៧០០០០ នាក់បានផ្ទុក
+ ៧០០០ នាក់រត់គេចមិនទទួលការព្យាបាលបង្កើនការការពារទាំងអស់គ្នាណា!»។

ក្រោយសង្កេតឃើញលើបណ្ដាញសង្គមបានផ្ទុះការចែករំលែកខ្លាំងជុំវិញព័ត៌មានជំងឺអេដស៍នេះឡើង នៅថ្ងៃទី ១១ ខែធ្នូ ឆ្នាំ ២០២៤ មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និង កាមរោគ នៃក្រសួងសុខាភិបាល ក៏បានចេញនូវសេចក្ដីបំព្លឺព័ត៌មាន ដោយធ្វើការប្រកាសបដិសេធ និង ច្រានចោលចំពោះការផ្សព្វផ្សាយព័ត៌មានណាដែលមិនពិត និង គ្មានមូលដ្ឋានច្បាស់លាស់ទាំងនេះ ដែលបង្កឱ្យមានការភាន់ច្រឡំ។

តាមរយៈសេចក្ដីបំព្លឺព័ត៌មាននេះដែរ មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ ក៏បានសូមសំណូមពរឱ្យរាល់គណនីហ្វេសប៊ុក TikTok ឬ វេទិកាណាដែលបានចែករំលែកព័ត៌មានណាដែលមិនពិត លុបចេញ ឬ ធ្វើការកែតម្រូវភ្លាមៗ និង សូមឱ្យមហាជនជៀសវាងក្នុងការជឿ ឬ ចែករំលែកព័ត៌មានដែលមិនមានប្រភពច្បាស់លាស់ផងដែរ៕

សូមអានសេក្ដីបំព្លឺលម្អិតខាងក្រោម៖

គ្រាន់តែរឿងមាន់ និង ពងមាន់មួយណាកើតមុនសោះ ឈ្លោះគ្នាបង្កជារឿងធំម្នាក់ត្រូវបង់ជីវិត ម្នាក់ដេកគុ-ក ១៨ ឆ្នាំ

កូនធំទន្ទឹមខ្លួនហើយ មាស ម៉ូលីណា សម្រស់មិនប្រែស្អាតដូចកាលជំនាន់ប្រកួត Freshie Girl កាលពី ២២ ឆ្នាំមុន

ឫសគល់ដ៏ក្ដៅគគុក ៥ យ៉ាង ធ្វើឱ្យក្មេងៗធំឡើងមិនទាន់ ក្លាយជាទំនើងឈ-ា/មរាវ ដើរបង្កតែរឿងពាលាបាតផ្សារនាំទុក្ខម៉ែឪ

ឆ្នាំទាំង ៣ នេះ​ រាសីនឹងឡើងដូចកាំជណ្តើរ ធ្វើអ្វីក៏បានសម្រេចតាមក្ដីប្រាថ្នានៅក្នុងឆ្នាំ ២០២៥

អូសដៃជាងថតផ្ទាល់ខ្លួនមក! សួនផ្កាមួយនៅបាត់ដំបង កំពុងផ្ទុះល្បីថតរូបស្អាតខ្លាំង រីឯសំបុត្រចូលតែ ៥ ពាន់រៀល ថតរូបមួយសេរី

(វីដេអូ) ជួបម្ដងៗ ជំទាវ ចន ច័ន្ទលក្ខិណា និង រាជិនីសំឡេង ពេជ្ជតា ឱបថើបគ្នាកាន់តែស្និទ្ធ បង្ហាញក្ដីស្រឡាញ់ពេញបេះដូង

ពុទ្ធេ-ា! អ្នកបើករថភ្លើងម្នាក់នៅបារាំង សម្រេចលោតចុះបញ្ច-ប់ជី.វិត ទាំងរថភ្លើងកំពុងរត់លើផ្លូវដឹកភ្ញៀវ ៤០០ នាក់

ឈប់ប្រើបានឈប់ទៅ! កាសិក្សារកឃើញសារធាតុបង្កជំងឺមហារីក ក្នុងវែកឆាវែកសម្ល និង សម្ភារផ្ទះបាយធ្វើពីជ័រពណ៌ខ្មៅ

ពលរដ្ឋឥណ្ឌានាំគ្នាផ្អើលភ្លូកទឹកភ្លូកដីទៅកកូរកកាយពេញឆ្នេរ ក្រោយមានអ្នករកឃើញមាសពេជ្រកែវកង បោកទើរពីសមុទ្រ

ទម្លាប់ទំពារស្ករកៅស៊ូអស់ ៨ ឆ្នាំធ្វើឱ្យចេញថ្គាមខ្លា ប្ដូរទម្រង់មុខពីមូលទៅជាជ្រុងដូចឪពុកឈីងចាំង

ព័ត៌មានបន្ថែម

(វីដេអូ) ជួបម្ដងៗ ជំទាវ ចន ច័ន្ទលក្ខិណា និង រាជិនីសំឡេង ពេជ្ជតា ឱបថើបគ្នាកាន់តែស្និទ្ធ បង្ហាញក្ដីស្រឡាញ់ពេញបេះដូង

ពុទ្ធេ-ា! អ្នកបើករថភ្លើងម្នាក់នៅបារាំង សម្រេចលោតចុះបញ្ច-ប់ជី.វិត ទាំងរថភ្លើងកំពុងរត់លើផ្លូវដឹកភ្ញៀវ ៤០០ នាក់

ឈប់ប្រើបានឈប់ទៅ! កាសិក្សារកឃើញសារធាតុបង្កជំងឺមហារីក ក្នុងវែកឆាវែកសម្ល និង សម្ភារផ្ទះបាយធ្វើពីជ័រពណ៌ខ្មៅ

ពលរដ្ឋឥណ្ឌានាំគ្នាផ្អើលភ្លូកទឹកភ្លូកដីទៅកកូរកកាយពេញឆ្នេរ ក្រោយមានអ្នករកឃើញមាសពេជ្រកែវកង បោកទើរពីសមុទ្រ

ស្វែងរកព័ត៌មាន​ ឬវីដេអូ