ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុបហ្វាន់ របស់អ្នកឧកញ៉ា គិត ម៉េង បើកសម្ពោធជាផ្លូវការមូលនិធិឯកជនគម្រោងវិនិយោគរួមចំនួន២ មានឈ្មោះថា «Fixed Income Funds និង Distressed Asset Fund»

Share This

ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ហ្វាន់ ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរ៉ូយ៉ាល់គ្រុប មានកិត្តិយសប្រកាសសម្ពោធជាផ្លូវការនៃគម្រោងវិនិយោគរួមចំនួនពីរ ដែលនឹងចូលរួមក្នុងការពង្រីកគម្រោងវិនិយោគបន្ថែម លើគម្រោងវិនិយោគដែលមានស្រាប់នៅក្នុងទីផ្សារ ព្រមទាំងចូលរួមអភិវឌ្ឍបន្ថែមលើមូលធនទីផ្សាររបស់កម្ពុជា ដើម្បីជាអត្ថប្រយោជន៍បន្ថែមដល់វិនិយោគិនថ្មីៗ ក៏ដូចជាវិនិយោគិនដែលមានស្រាប់នៅក្នុងប្រទេសកម្ពុជា។

គម្រោងវិនិយោគរួមចំនួនពីរ របស់ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ហ្វាន់ ដែលដាក់សម្ពោធជាផ្លូវការនាថ្ងៃទី ២៩ខែ វិច្ឆិកា ឆ្នាំ ២០២៤នេះ មានឈ្មោះថា «Fixed Income Funds និង Distressed Asset Fund» គឺជាគម្រោងវិនិយោគគ្មានកាលកំណត់ ដែលបង្កើតឡើងជូនដល់វិនិយោគិន ដើម្បីជាឱកាសសម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ចដ៏រឹងមាំនៅក្នុងប្រទេសកម្ពុជា។

ពិធីសម្ពោធនេះត្រូវបានរៀបចំធ្វើឡើងក្រោមវត្តមានដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា (ន.ម.ក.) ដោយមានការអញ្ជើញចូលរួមពីអ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប និងលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិត ម៉េង អនុប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប ព្រមទាំងឥស្សរជន និងភ្ញៀវកិត្តិយសជាច្រើនរូបទៀត។

ក្រោមការដឹកនាំរបស់អ្នកឧកញ៉ា គិត ម៉េង ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប បាន និងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមអភិវឌ្ឍសេដ្ឋកិច្ចនៅក្នុងព្រះរាជាណាចក្រកម្ពុជា ចាប់តាំងពីក្រុមហ៊ុនបានបង្កើតឡើងនៅក្នុងឆ្នាំ ១៩៩១។

ក្នុងពេលជាមួយគ្នានេះ យើងសង្ឃឹមថា នឹងអាចមានការអភិវឌ្ឍគម្រោងវិនិយោគស្រដៀងគ្នានេះឲ្យបានទូលំទូលាយដល់ការវិនិយោគសាធារណៈ ដូច្នេះវិនិយោគិនដែលមានការចាប់អារម្មណ៍ នឹងអាចទទួលបានអត្ថប្រយោជន៍ពីការអភិវឌ្ឍន៍ និងភាពជោគជ័យរបស់ប្រទេសកម្ពុជា។

ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ហ្វាន់ បានបង្កើតឡើងនៅក្នុងឆ្នាំ ២០២២ ហើយក្នុងរយៈពេលពីរឆ្នាំកន្លងមកនេះ ក្រុមហ៊ុនបានអភិវឌ្ឍក្រុមការងារទាំងក្នុង និងក្រៅប្រទេស ដែលមានការយល់ដឹងស៊ីជម្រៅលើសេដ្ឋកិច្ចក្នុងស្រុក និងមានការអនុវត្តន៍ និងអភិបាលកិច្ចល្អបំផុត ដែលជាមូលដ្ឋាននៃគម្រោងវិនិយោគទាំងនេះ។ នេះនឹងផ្តល់ជូននូវភាពសំបូរបែបដល់វិនិយោគិន និងស្ថាប័នវិនិយោគជាច្រើនផ្សេងទៀត ដើម្បីចូលរួមទទួលបានឱកាសដែលផ្តល់ដោយសេដ្ឋកិច្ចកម្ពុជា។

គម្រោងវិនិយោគទាំងពីរនេះ មានកម្រិតហានិភ័យខុសៗគ្នា តែការអនុវត្តតាមលក្ខខណ្ឌដ៏តឹងរឹង រួមជាមួយការគ្រប់គ្រងយ៉ាងហ្មត់ចត់ក្នុងការវិភាគ ដើម្បីបង្កើនឱកាសវិនិយោគដែលមានសក្តានុពល។

ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ហ្វាន់ គឺជាក្រុមហ៊ុនគ្រប់គ្រងមូលនិធិ ដែលទទួលបានអាជ្ញាប័ណ្ណពីនិយ័តករមូលបត្រកម្ពុជា ក្នុងការផ្តល់ជូនការវិនិយោគមូលនិធិដល់វិនិយោគិនក្នុងស្រុក និងក្រៅស្រុក ក្រោមគម្រោងវិនិយោគរួម។

បេសកកម្មរបស់ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ហ្វាន់ គឺជួយដល់អតិថិជនដែលវិនិយោគ ក្នុងការបង្កើតផលចំណេញតាមរយៈការស្វែងយល់ពីទីផ្សារដ៏ស្មុកស្មាញនេះតាមរយៈជំនាញ និងបទពិសោធន៍របស់យើង។ ក្រោមការផ្សារភ្ជាប់អត្ថប្រយោជន៍របស់ក្រុមហ៊ុនជាមួយអតិថិជន ដូច្នេះអតិថិជនដែលវិនិយោគទាំងអស់ នឹងអាចទទួលបានប្រាក់ចំណេញ និងធានាបាននូវអនាគតដ៏ល្អសម្រាប់អតិថិជន និងក្រុមគ្រួសាររបស់ពួកគេ។

គម្រោង Fixed Income Fund គឺជាគម្រោងមូលនិធិដែលមានការបត់បែន និងផ្តល់ជូនប្រាក់កម្រៃដោយសេ្ថរភាព។ គម្រោងនេះ គឺផ្តោតសំខាន់លើការវិនិយោគលើផលិតផលគម្រោងវិនិយោគ ដែលមានគុណភាពខ្ពស់ ដូចជា ប័ណ្ណបំណុល និងការដាក់ប្រាក់បញ្ញើរមានកាលកំណត់ជាមួយស្ថាប័ន ដែលមានអាជ្ញាប័ណ្ណ និងមានប្រតិបត្តិការនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ការប្រើប្រាស់វិធីសាស្រ្តផ្សេងៗ ដើម្បីធានាឲ្យបាននូវការកាត់បន្ថយហានិភ័យខ្ពស់ ស្របពេលជាមួយការទាញយកសក្តានុពលកំណើនដ៏រឹងមាំ និងសេ្ថរភាពសេដ្ឋកិច្ចនៃទីផ្សារហិរញ្ញវត្ថុរបស់ប្រទេសកម្ពុជា។

ចំណែកគម្រោង Distressed Asset Fund បានបង្កើតឡើងដើម្បីផ្តល់ផលចំណេញពីទីផ្សារ តាមរយៈការទាញយកឱកាសទីផ្សារដែលតម្លៃរបស់ទ្រព្យកំពុងមានការធ្លាក់ចុះ។

គម្រោងវិនិយោគទាំងពីរនេះ ត្រូវបានកំណត់និងវិនិយោគជាយុទ្ធសាស្រ្តលើ ទ្រព្យកម្មសិទ្ធិដែលមានបញ្ហា ឬហៅថា Distressed Assets ដោយការវិភាគពីទីផ្សារ និងអ្នកជំនាញគ្រប់គ្រងទ្រព្យកម្មសិទ្ធិ។

គម្រោងនេះនឹងស្វែងរកឱកាស និងបទពិសោធន៍វិនិយោគផ្សេងៗដើម្បីធានាថាវិនិយោគិន នឹងទទួលបានអត្ថប្រយោជន៍ និងផលកម្រៃខ្ពស់ ដែលក្រុមហ៊ុននឹងផ្តល់ជូន៕

នៅឡាវ អាកាសធាតុត្រជាក់ខ្លាំងរហូតកកឡានកកម៉ូតូ ឯខោអាវហាលក្រៅផ្ទះឡើងរឹងឆ្កឹងអស់

ប្រាប់តៗគ្នាផង! សមាជិក ប.ស.ស ពេលឈឺ អាចមានសិទ្ធិស្នើសុំប្រាក់បំណាច់ប្រចាំថ្ងៃ ៧០% បាន ឱ្យតែមានលក្ខខណ្ឌ ៣ នេះ

ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

មាស ម៉ូលីណា សម្រស់ស្អាតខ្ញង់ដូចជំនាន់ប្រកួត Freshie Girl ទាំងពេលនេះកូនៗធំៗទន្ទឹមខ្លួន

កុំទ្រាំទៀតតស់ណាត់គ្នាទៅ! សួនផ្កាមួយនៅបាត់ដំបង កំពុងផ្ទុះល្បីថតរូបស្អាតខ្លាំង សំបុត្រចូលតែ ៥ ពាន់ ថតរូបមួយសេរី

នៅថៃកំពុងប្រជុំ​រដ្ឋសភាសុខៗ មានកំប៉ុងទឹកដោះគោរមៀលធ្លាក់មកត្លែ ធ្វើឱ្យមន្រ្តីៗនាំគ្នាផ្អើលស្មានថាគ្រាប់បែ./ក

មិនទាន់ធូរដៃទេ! តាចេក នៅតែតស៊ូបន្តមុខរបរលក់ដូរបន្តិចបន្តួចយកកម្រៃដោះស្រាយជីវភាព

ទឹកចិត្តល្អប្រពៃ! ឧកញ៉ា ខេមរៈ សិរីមន្ត ប្រកាសទិញស្រូវ ៥០ តោន ចែកជូនបងប្អូនខ្មែរដែលខ្វះខាត

មុននេះ EDC ជូនដំណឹង! ខណ្ឌមួយចំនួននៅភ្នំពេញ អាចរអាក់រអួលអគ្គិសនីប្រើប្រាស់រយៈពេល ៤ ថ្ងៃតាមពេលវេលាកំណត់នេះ

ពិបាកចិត្តអត់មានលុយគ្រប់ឱ្យថ្លៃទឹកដោះខាងស្រី បុរសម្នាក់សម្រេចចិត្តបញ្ច./ប់ជីវិតខ្លួនឯងមិនស្ដាយ

ព័ត៌មានបន្ថែម

ព្រឹត្តិការណ៍ រត់ជាមួយ វីង រៃអង្គាសថវិកាជាង ២០ លានរៀល ដើម្បីជួយទ្រទ្រង់សុខុមាលភាពកុមារកម្ពុជា

ក្រុមហ៊ុន Angkormilk បានរៀបចំកម្មវិធីប្រចាំឆ្នាំដ៏ធំមួយ សម្រាប់ដៃគូធុរកិច្ចទូទាំងប្រទេស

សាទរ ស្រាបៀ ហ្រ្គីត បង្ហាញវត្តមាននៅដើមឆ្នាំថ្មី ២០២៥!

Grab និង Nham​24 រួមបញ្ចូលគ្នានៅចំពេលទីផ្សារដឹកជញ្ជូនម្ហូបអាហារ និង គ្រឿងទេសនៅកម្ពុជាកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស

កាល់តិច បានបញ្ចប់យ៉ាងជោគជ័យនូវកម្មវិធីប្រូម៉ូសិនបែបឌីជីថលដ៏រំភើប ជាមួយនឹងរង្វាន់រថយន្តថ្មីសន្លាង ១ គ្រឿង

ការជ្រើសរើសល្អបំផុតរបស់សាន់តា ៖ Cloud & Hosting ល្អបំផុត ដើម្បីចំណេញនាឱកាសបុណ្យណូអែល

វិនិយោគលើសុខភាពបេះដូង គឺជាការវិនិយោគដែលមានផលចំណេញច្រើនបំផុត

ស្រាបៀរ Tiger® បានពង្រីកដៃគូសហការក្នុងវិស័យបាល់ទាត់ជាផ្លូវការជាមួយក្លឹបបាល់ទាត់ Tottenham Hotspur

ស្វែងរកព័ត៌មាន​ ឬវីដេអូ