មហាជនធ្លាប់តាមដានទស្សនាក្លីបវីដេអូបែបកំប្លែងៗ ច្បាស់ជាបានស្គាល់ហើយលោក យ៉ូរ៉ូ ដែលតែងតែផលិតវីដេអូនិយាយពាក្យកំប្លែងស្ងួត បង្កជាសំណើចដល់អ្នកទស្សនា។
យ៉ាងណាមិញ មួយរយៈក្រោយនេះ លោក យ៉ូរ៉ូ ក៏បានបាត់មុខក្នុងការផលិតវីដេអូ និង ធ្វើឱ្យមហាជនភ្ញាក់ផ្អើល ក្រោយពីលោកបានបង្ហោះសារកំពុងធ្លាក់ខ្លួនឈឺ ដោយតាមប្រភពបានឱ្យដឹងថា លោក យ៉ូរ៉ូ បានព្យាបាលនៅក្នុងស្រុកអស់លទ្ធភាពហើយតែមិនជា និង ចង់ទៅព្យាបាលនៅក្រៅប្រទេសតែគ្មានលទ្ធភាព។
ក្នុងនោះ ក្រោយឃើញស្ថានភាពបែបនេះហើយ អ្នកគាំទ្រ និង អ្នកសិល្បៈជាច្រើនបានបង្ហោះសារសំណូមពរមហាជនជាអ្នកគាំទ្រលោក យ៉ូរ៉ូ ជួយបរិច្ចាគដល់លោកជាបន្តបន្ទាប់ផងដែរ។
ដោយឡែក ក្រោយដំណឹងសុខភាពត្រូវបានចែកចាយនៅបណ្តាញសង្គមនានា និង មានមហាជនមួយចំនួនតូចយល់ច្រឡំថាលោក យ៉ូរ៉ូ មានជំងឺខូចតម្រងនោម តែសាមីខ្លួនក៏បានចេញមកបង្ហោះសារបញ្ជាក់ពីជំងឺរបស់លោកជាថ្មីថា ៖ «បងប្អូនមួយចំនួនគាត់នៅតែយល់ច្រឡំថាខ្ញុំខូចក្រលៀន ខ្ញុំអត់ទាន់ខូចក្រលៀនទេ! គ្រាន់តែក្រលៀនខ្ញុំមានបញ្ហា ហើយមានរោគសញ្ញាពីលើហ្នឹងបន្ថែមទៀតដូចជា ជាតិស្ករឡើង, អរម៉ូនឡើងខ្ពស់, ជាតិពុលក្នុងថ្លើមឡើង, រលាកក្រពះពោះវៀន, គ្រាប់ឈាមក្រហមឡើង, គ្រាប់ឈាមសរធ្លាក់ ហើយនិងឈឺក្រលៀនទាំងសងខាង»៕