រដូវកាលចូលឆ្នាំចិនកាន់តែខិតជិតចូលមកដល់ ជារដូវដែលពេញទៅដោយជោគលាភ សិរីសួស្តី សម្រាប់មហាជនដែលកាត់ខ្សែស្រឡាយចិន។ ដូច្នេះហើយក្នុងរដូវកាលនេះ ជាឱកាសល្អដែលអាចឱ្យយើងជម្រុះចោលនូវសេចក្តីសៅហ្មងទាំងឡាយ ហើយចាប់យកលាភសំណាងបាន តាមរយៈទង្វើសិរីមង្គមមួយចំនួននៅក្នុងថ្ងៃចូលឆ្នាំចិន។
១. សែនវត្ថុស័ក្ដិសិទ្ធិ ជីដូនជីតា និង វិញ្ញាណដែលតែលតោល
នៅក្នុងព្រឹកថ្ងៃ Sajab បន្ទាប់ពីសែន និង គោរពបូជា ដល់វត្ថស័ក្ដិសិទ្ធិនៅក្នុងផ្ទះមានជំនាងផ្ទះ និង ជីដូនជីតាបុព្វបុរសជាដើមហើយ នៅពេលថ្ងៃត្រង់គឺគួរតែសែនដល់ពពួកវិញ្ញាណដែលតែលតោលគ្មានញាតិមិត្តទាំងឡាយ ជាមួយអាហារគ្រឿងចំអាប និង បង្អែម។ ក្រៅពីនេះ ក៏គួរតែសែនគ្រឿងអាហារកំប៉ុង អង្ករ និង អំបិលដល់ពួកគេផងដែរ ហើយក្រោយពីនេះត្រូវដុតផាវ រួចយកអង្ករ និង អំបិលមកលាយគ្នា ដើម្បីបាចដេញរឿងមិនល្អឱ្យចេញទៅទាំងអស់។
២. ហូបបួស
អាហារដែលនៅក្នុងថ្ងៃចូលឆ្នាំចិនទីមួយ ជនជាតិជឿថាជាអាហារដំបូងប្រចាំឆ្នាំ ដូច្នេះហើយពួកគេតែងតែហូបបួសក្នុងថ្ងៃនោះ ដោយជឿថានឹងបានបុណ្យដូចជាការហួបបួសពេញមួយឆ្នាំដូច្នោះឯង។
៣. ជួបជុំញាតិមិត្ត
អ្វីដែលសំខាន់បំផុតក្នុងថ្ងៃចូលឆ្នាំចិន គឺការជួបជុំញាតិមិត្តញ៉ាំអាហារួមគ្នា។ ហើយក្នុងនោះ អាហារដែលសំខាន់បំផុតគឺជាគាវ ព្រោះវាតំណាងឱ្យមាសប្រាក់នៅក្នុងជំនឿរបស់ជនជាតិចិន។ ការជួបជុំញាតិមិត្តញ៉ាំគាវជាមួយគ្នាផ្តល់សិរីសួស្តី ក្តីសុខ និង បង្កើនទំនាក់ទំនងក្នុងគ្រួសារ។
៤. ពាក់ខោអាវថ្មីដែលមានពណ៌ស្រស់
នៅក្នុងថ្ងៃមង្គលបែបនេះ ជនជាតិចិននិយមពាក់ខោអាវដែលមានពណ៌ស្រស់ ព្រោះជឿថានឹងមានតែរឿងល្អៗចូលមកនៅក្នុងឆ្នាំថ្មី ហើយពណ៌ដែលនិយមបំផុត គឺពណ៌ក្រហមនោះឯង។
៥. ទទួលអាំងប៉ាវ
ការទទួលអាំងប៉ាវពីមនុស្សចាស់ទុំនៅក្នុងគ្រួសារ មានជំនឿថា នឹងទទួលបាននូវសំណាងល្អពេញមួយឆ្នាំ ហើយក៏ជាការសម្តែងទឹកចិត្តចំពោះគ្នារបស់មនុស្សនៅក្នុងគ្រួសារផងដែរ៕
ប្រភព៖ Sanook