សារព័ត៌មាន Suho បានរាយការណ៍ពីរឿងរ៉ាវនៅក្នុងមង្គលការមួយនាប្រទេសចិន ដែលកូនកំលោះបានសងសឹកកូនក្រមុំរឿងដែលនាងលួចមានសហាយ ដោយយកវីដេអូមកចាក់ទម្លាយនៅលើ Screen ឱ្យភ្ញៀវមើលពេញរោងការ។
តាមព័ត៌មានបានឱ្យដឹងថា ខណៈពិធីកំពុងចាប់ផ្តើម ដោយភ្ញៀវៗទាំងឡាយនាំគ្នាចូលអង្គុយតាមតុអស់ ស្រាប់តែកូនកំលោះធ្វើសញ្ញាឱ្យក្រុមការងារបិទភ្លេង ហើយ Screen ដែលនៅក្នុងរោងការនោះ ក៏លេចចេញវីដេអូរបស់កូនក្រមុំកំពុងតែរួមេត្រីជាមួយនឹងបុរសប្លែកមុខម្នាក់។ ក្នុងនោះ សាច់ញាតិ្តខាងកូនក្រមុំពិតជាមានការភ្ញាក់ផ្អើលណាស់ ហើយក៏បានរត់ទៅបញ្ឈប់ការចាក់វីដេអូនេះ តែក៏មិនបានផល ព្រោះមានមិត្តភក្តិរបស់កូនកំលោះនៅចាំជួយរារាំង។
ក្រោយពីឃើញហេតុការណ៍នេះហើយ កូនក្រមុំក៏បានតែអុកគូថអង្គុយយំនៅនឹងដី ចំណែកឯកូនកំលោះវិញក៏និយាយយ៉ាងឈាមត្រជាក់ថា នៅពេលដែលអ្នកឯងហ៊ានធ្វើបែបនេះ ក៏គួរតែត្រូវគិតដែរថា នៅថ្ងៃណាមួយវានឹងត្រូវទម្លាយ។ ដោយឡែក មហាជននៅតាមបណ្តាញសង្គមក៏បានបញ្ចេញមតិផ្សេងៗចំពោះរឿងរ៉ាវនេះ ដោយអ្នកខ្លះយល់ថាវាគួរហើយសម្រាប់កូនក្រមុំ ប៉ុន្តែសម្រាប់អ្នកខ្លះទៀតក៏យល់ថាវាជារឿងមិនគួរសមឡើយ ជាពិសេសនោះគឺដូចជាបង្ហាញរបួសខ្លួនឯងឱ្យអ្នកដទៃឃើញដូច្នោះឯង៕
ប្រភព៖ Kapook