សារព័ត៌មានក្នុងប្រទេសជប៉ុន បានរាយការណ៍ឱ្យដឹងពីករណីនិស្សិតម្នាក់ បានយកញញួរទៅធ្វើបាបរាងកាយមិត្តភក្តិរបួសអស់ ៨ នាក់ ដោយសារតែខឹងគេមិននិយាយរកខ្លួន។
តាមព័ត៌មានបានឱ្យដឹងថា ហេតុការណ៍បានកើតឡើងនៅក្នុងសកលវិទ្យាល័យ Hosei ដោយជនបង្កហេតុជានិស្សិតស្រីដែលមកពីប្រទេសកូរ៉េខាងត្បូង។ និស្សិតរូបនេះ បានទៅធ្វើបាបរាងកាយរបស់មិត្តភក្តិដែលរៀនក្នុងថ្នាក់ជាមួយគ្នា ដែលបណ្តាលឱ្យមានអ្នករងរបួស ៨ នាក់ ក្នុងនោះមាននិសិ្សតប្រុស ៥ នាក់ និង និស្សិតស្រី ៣ នាក់។
យ៉ាងណាមិញ និស្សិតដែលជាជនបង្កហេតុត្រូវបានប៉ូលិសចូលទៅចាប់ខ្លួនបាន ដោយនាងបានសារភាពឱ្យដឹងថា នាងត្រូវក្រុមមិត្តភក្តិមិននិយាយស្តីរក ទើបនាងកើតជាកំហឹង និង បានយកញញួរដែលនាងឃើញនៅក្នុងសាលាទៅធ្វើបាបពួកគេបែបនេះតែម្ដង។ ដោយឡែក ជនរងគ្រោះទាំង ៨ នាក់ ត្រូវបានសាលាជួយមើលថែព្យាបាលយ៉ាងយកចិត្តទុកដាក់ ហើយខាងសាលាក៏សន្យាថានឹងពង្រឹងសុវត្ថិភាពសន្តិសុខរបស់ខ្លួនបានឱ្យបានល្អជាងមុនផងដែរ៕
ប្រភព៖ Sanook