ថ្មីៗនេះ រឿងរ៉ាវកូនភ្លោះមួយគូកំពុងតែផ្ទុះការចែករំលែកជាបន្តបន្ទាប់នៅលើបណ្តាញសង្គម ក្រោយពីពួកគេបានប្រើវិធីសាសឆ្លាស់គ្នាធ្វើការ រហូតអ្នកគ្រប់គ្រងចាប់បានស្ទើរតែបណ្តេញចេញពីការងារធ្វើភ្លាមៗ។
យោងតាមការបញ្ជាក់ពីប្រព័ន្ធផ្សព្វផ្សាយកាណាដាឈ្មោះ Mirror បានចុះផ្សាយថា មានកូនភ្លោះស្រីសញ្ជាតិកាណាដាមួយគូ បានធ្វើរឿងរ៉ាវដ៏មិននឹកស្មានមួយនៅកន្លែងធ្វើការ ដោយមានម្នាក់ក្នុងចំណោមកូនភ្លោះនោះបានបំពេញការងារនៅក្នុងក្រុមហ៊ុនឯកជនមួយ តែថ្ងៃមួយដោយសារតែអាកាសធាតុក្តៅខ្លាំង នាងពិបាកទ្រាំក៏បានសុំច្បាប់មេឈប់សម្រាកមួយថ្ងៃទៅពីរថ្ងៃ តែសំណើនេះអ្នកគ្រប់គ្រងរបស់នាងមិនអនុញ្ញាតឱ្យដាក់ច្បាប់ឡើយ រហូតនាងសម្រេចចិត្តយកប្អូនស្រីភ្លោះមកបន្លំធ្វើការជំនួស ព្រោះអ្នកទាំងពីរមានមុខដូចគ្នាស្ទើរតែ ១០០ ភាគរយទៅហើយ។
បន្ទាប់ពីប្អូនចូលមកជំនួស អ្នកគ្រប់គ្រងស្រាប់តែចាប់បានថា មានការលួចបន្លំខ្លួន ទើបហៅកូនភ្លោះមួយគូនោះមកជួប ចុងក្រោយដឹងការពិតថា នាងពិតជាបានបន្លំខ្លួនចូលជួយបងស្រីមែន មូលហេតុព្រោះមេមិនឱ្យច្បាប់ តែសំណាងល្អដោយសារតែអ្នកទាំងពីរព្រមសារភាពការពិតខាងក្រុមហ៊ុនក៏ទុកឱកាសឱ្យបន្តការងារ៕
ប្រភព៖ Khaosod