ថ្មីៗនេះ មានករណីមួយត្រូវបានគេចែកចាយពេញបណ្តាញសង្គមក្នុងប្រទេសថៃ ដោយមានគូស្នេហ៍មួយគូ បានអង្គុយឱបថើប និង រួមមេត្រីគ្នាកណ្តាលហ្វូងមនុស្ស យ៉ាងមិនខ្មាសអៀននៅលើឆ្នេរសមុទ្រផាត់តាយ៉ា ប្រទេសថៃ។
តាមព័ត៌មានបានឱ្យដឹងថា នៅកន្លែងកើតហេតុមានភ្ញៀវទេសចរណ៍ច្រើនណាស់ ទាំងភ្ញៀវក្នុងស្រុក និង ក្រៅស្រុក ដោយម្នាក់ៗនាំគ្នាអង្គុយលេងលម្ហែអារម្មណ៍នៅលើឆ្នេរខ្សាច់។ អ្វីដែលហួសចិត្តនោះ គេសង្កេតឃើញថាមានគូស្នេហ៍មួយគូហាក់មានសកម្មភាពប្លែកៗ ដោយមើលយូរទៅទើបដឹងថាពួកគេកំពុងតែមានអីៗជាមួយគ្នា ដោយមិនខ្ចីខ្វល់ពីខ្សែភ្នែកអ្នកនៅទីនោះឡើយ។
យ៉ាងណាមិញ ភ្ញៀវទេសចរទាំងឡាយ អ្នកខ្លះក៏បានស្រែកហ៊ោកញ្ច្រៀវទៅកាន់គូស្នេហ៍មួយគូនេះ តែទោះជាយ៉ាងណាក៏ដោយក៏ពួកគេមិនបានបញ្ឈប់សកម្មភាពរបស់ខ្លួនដែរ ពោលគឺនៅបន្តរហូតដល់រាប់សិបនាទីទើបដាច់ចិត្តឈប់៕
ប្រភព៖ AMARINTV