ថ្មីៗនេះមានករណីបែកធ្លាយវីដេអូផ្លូវភេទរបស់គូស្នេហ៍គូនៅលើយន្តហោះ ដែលវីដេអូសកម្មភាពរួមមេត្រីរបស់គូស្នេហ៍នោះត្រូវបានចែកចាយដោយភីឡុតយន្តហោះផ្ទាល់។ តាមព័ត៌មានបានឱ្យដឹងថា ហេតុការណ៍បានកើតឡើងកាលពីចុងខែវិច្ឆិកា ឆ្នាំ ២០២៤ កន្លងទៅ នៅលើយន្តហោះ LX 181 ជាជើងហោះហើរបស់ក្រុមហ៊ុន Swiss Air ធ្វើដំណើរចេញពីទីក្រុងបាងកក ប្រទេសថៃ ទៅកាន់ទីក្រុង zurich ប្រទេសស្វីស ដោយប្រើវេលា ១២ ម៉ោង។
វីដេអូសកម្មភាពស្នេហាដ៏ក្ដៅគគុកនោះ ត្រូវបានគេយកពីកាមេរ៉ាសុវត្ថិភាពលើយន្តហោះនេះផ្ទាល់ ដែលបង្ហាញឱ្យឃើញពីគូស្នេហ៍មួយគូកំពុងតែរួមមេត្រីគ្នានៅក្នុងផ្ទះបាយរបស់យន្តហោះ។ ក្នុងនោះ ខាងអ្នកបើកយន្តហោះ បានយកវីដេអូនេះទៅចែកចាយពាសពេញបណ្តាញសង្គម ព្រមទាំងប្រើប្រាស់ពាក្យពេជន៍តិះដៀលគូស្នេហ៍នេះយ៉ាងមិនសំចៃមាត់។
យ៉ាងណាមិញ ក្រោយពីរឿងបានផ្ទុះឡើង ខាងក្រុមហ៊ុនជើងហោះហើរបានចេញមុខឱ្យដឹងថា គេកំពុងតែធ្វើការស្រាវជ្រាវរឿងនេះយ៉ាងល្អិតល្អន់ ហើយសន្យាថានឹងរកមុខអ្នកបើកយន្តហោះដែលទម្លាយវីដេអូនោះ ព្រមទាំងដាក់ទោសឱ្យសមទៅនឹងកំហុសផងដែរ៕
ប្រភព៖ Khaosod