ថ្មីៗនេះមានករណីរបស់នារីម្នាក់នៅប្រទេសថៃ ដែលត្រូវឆ្កែចាំវត្តខាំដាច់មាត់ហូរឈាមជោកខ្លួន ក្រោយពីនាងបានចូលទៅលេងជាមួយវា ដោយមិនដឹងថាជាឆ្កែកាច។
នារីរូបនេះបានរៀបរាប់ឱ្យដឹងថា នាងបានទៅលេងកន្លែងបែបបុរាណមួយកន្លែង នៅក្នុងវត្តមួយនាខេត្តស្រីអយុធ្យា ហើយក៏បានឃើញឆ្កែខ្មៅមួយក្បាលកំពុងតែដេកយ៉ាងគួរឱ្យស្រឡាញ់ រួចក៏បានចូលទៅលេងជាមួយវាដោយគិតថាជាឆ្កែស្លូត តែសំណាងមិនល្អនាងក៏ត្រូវបានឆ្កែនោះស្ទុះមកខាំចំមាត់ បណ្តាលឱ្យដាច់របួសហូរឈាម ហើយក៏ផ្អើលមនុស្សម្នានាំគ្នាហៅឡានពេទ្យមកយកនាងទៅព្យាបាលនៅមន្ទីរពេទ្យ។
ដោយឡែក អ្នកនៅក្នុងវត្តបានរៀបរាប់ឱ្យដឹងថា ឆ្កែមួយក្បាលនេះយាយជីជាអ្នកចិញ្ចឹម តែពេលយាយជីស្លាប់ទៅ ព្រះសង្ឃក៏បានចិញ្ចឹមជំនួសវិញ។ វាជាឆ្កែកាចមែន ប៉ុន្តែវាមិនខាំនរណានោះទេបើមិនមកជិតវា ឬរំខានវា ម្យ៉ាងគេក៏បានដាក់ផ្លាកនៅនឹងកវាហើយថាហាមចាប់លេង តែប្រហែលជានារីរូបនោះមើលមិនឃើញ៕
ប្រភព៖ AMARINTV