ពិតជារឿងរ៉ាវមួយដែលធ្វើឱ្យមហាជននៅតាមបណ្តាញសង្គមក្នុងប្រទេសចិនមានការចាប់អារម្មណ៍ជាខ្លាំង ដោយមានក្មេងប្រុសអាយុ ៧ ឆ្នាំម្នាក់ ឈឺមិនស្រួលខ្លួន ក្អកជាប់គ្នា ១០ ថ្ងៃ រហូតដល់ឡើងសាច់ដុំពោះ ៨ កង់។
តាមព័ត៌មានបានឱ្យដឹងថា ក្មេងប្រុសរូបនេះមានការក្អកជាប់គ្នា ១០ ថ្ងៃមិនបាត់សោះ ហើយខាងគ្រួសារក៏បាននាំទៅមន្ទីរពេទ្យ ទើបពិនិត្យឃើញថាគេមានជំងឺផ្តាសាយធំ តែមិនធ្ងន់ធ្ងរនោះទេ។ តែអ្វីដែលគួរឱ្យចាប់អារម្មណ៍នោះ នៅពេលដែលគេក្អកម្តងៗក៏ឃើញមានសាច់ដុំពោះឡើងយ៉ាងច្បាស់ មើលទៅដូចជាអ្នកដែលបានហាត់ប្រាណដូច្នោះឯង ដែលធ្វើឱ្យមហាជនឃើញហើយភ្ញាក់ផ្អើលជាខ្លាំង។
យ៉ាងណាមិញ ខាងអ្នកជំនាញបានរៀបរាប់ឱ្យដឹងទាក់ទងនឹងករណីនេះថា ក្មេងប្រុសរូបនេះមានរូបរាងស្គម ដូច្នេះហើយខ្លាញ់នៅជាប់សាច់ដុំក៏មានតិច ហើយបូករួមជាមួយការក្អកៗខ្លាំងបែបនេះ ក៏ធ្វើឱ្យសាច់ដុំកន្រ្តាក់ រហូតមើលឃើញច្បាស់យ៉ាងនេះឯង៕
ប្រភព៖ Sanook