ថ្មីៗនេះ ស្រ្តីជនជាតិជប៉ុនម្នាក់ បានទម្លាយរឿងរ៉ាវរបស់ខ្លួនដែលតែងតែត្រូវរង្វាន់ជាប្រចាំ ត្រូវរហូតដល់ជិត ៥០០ ដងក្នុងមួយឆ្នាំ រហូតដល់របស់របរក្នុងផ្ទះមិនបាច់អស់លុយទិញ ព្រោះសុទ្ធតែបានមកពីត្រូវរង្វាន់ទាំងអស់។
ស្រ្តីរូបនេះបានរៀបរាប់ឱ្យដឹងថា នាងបានត្រូវរង្វាន់ច្រើនមុខច្រើនបែបណាស់ មានតាំងពីរបស់ប្រើប្រាស់តូចៗដូចជាចានឆ្នាំង របស់ក្មេងលេង រហូតដល់ឆ្នាំងកម្តៅអគ្គីសនីដែលមានតម្លៃជាង ៤០០ ដុល្លារ ធុងចម្រោះទឹកដែលមានតម្លៃជិត ៦០០ ដុល្លារ និង ឡានមួយគ្រឿងដែលតម្លៃជិត ៣ ម៉ឺនដុល្លារ។
នាងបានឱ្យដឹងទៀតថា តាមពិតទៅវាមិនមែនពឹងលើសំណាងទាំងស្រុងនោះទេ នាងត្រូវព្យាយាមជាមួយការផ្សងសំណាងទាំងនោះ ដោយនាងបានចុះឈ្មោះផ្សងឆ្នោតជាមួយនឹងកម្មវិធីផ្តល់រង្វាន់ច្រើនណាស់ និង ត្រូវសិក្សាមើលឱកាសវាទៀតនឹងអាចនឹងឈ្នះបានឬយ៉ាងណា នាងបានប្រើពេលមួយថ្ងៃប្រហែល ៤ ម៉ោងទៅលើសិក្សានោះ និងត្រៀមខ្លួនក្នុងការចាប់រង្វាន់។
ដោយឡែក មិនត្រឹមតែនាងនោះទេដែលត្រូវរង្វាន់ជាញឹកញយ សូម្បីតែប្តី និង កូនៗរបស់នាងក៏ត្រូវញឹកញាប់ដូចជាគ្នាដែរ៕
ប្រភព៖ Sanook