តារាចម្រៀង និង ជាតារាសម្ដែងប្រុសល្បីឈ្មោះលោក ហេង ប៊ុនលាភ ក្រៅពីសមត្ថភាព ទេពកោសល្យលើវិស័យសិល្បៈ កន្លងមកលោកក៏ត្រូវបានមហាជនអ្នកគាំទ្រចាប់អារម្មណ៍ចូលចិត្តតាមដានពីជីវិតឯកជនរបស់លោកដែរ។
បើនិយាយពីជីវិតគ្រួសាររបស់តារាសម្ដែងប្រុសល្បីឈ្មោះរូបនេះ គឺតែងឃើញលោកបង្ហោះរូបភាពនៃសកម្មភាពជីវិតគ្រួសារលើហ្វេសប៊ុកជាហូរហែ ស្ដែងពីការប្រើជីវិតបែបសាមញ្ញៗភាគច្រើន គឺរស់នៅឯជនបទជាមួយភរិយា និង កូនប្រុសស្រីដ៏គួរឱ្យស្រឡាញ់ទាំង ៣ រូប ពេញដោយក្ដីសុខ និង សុភមង្គល។
ដោយឡែក អ្វីកាន់តែចាប់អារម្មណ៍ពីជីវិតគ្រួសាររបស់តារាសម្ដែងប្រុសរូបនេះ ទៀត ដោយធ្លាប់តែឃើញចូលចិត្តបង្ហាញភាពសាមញ្ញរស់នៅស្រុកស្រែចម្ការ ថ្មីៗកន្លងទៅ ក៏បានឃើញលោក ហេង ប៊ុនលាភ ដឹកដៃភរិយាបណ្ដូលចិត្ត និង កូនៗទាំង ៣ ធ្វើដំណើរទៅក្រៅប្រទេស គឺប្រទេសបារាំង ដើរលេងកម្សាន្តចាយជីវិតបែបហាយសូរម្ដងយ៉ាងរីករាយ៕