នៅថ្ងៃទី ១១ ខែធ្នូ ឆ្នាំ ២០២៤ នេះ តាមរយៈផេកហុងស៊ុយបែបវិទ្យាសាស្រ្តរបស់អ្នកគ្រូ ដែលមានឈ្មោះ Master Naly Fengshui បានចែករំលែកពីចំណេះដឹងហុងស៊ុយ អំពីវិធីកាត់ឆុង នៅក្នុងខែធ្នូនេះ ដែលជាខែជូត គេចាប់រាប់ពីថ្ងៃទី ០៦ ខែធ្នូ រហូតដល់ថ្ងៃទី ០៤ ខែមករា។
អ្នកគ្រូណាលី បានបញ្ជាក់ឱ្យដឹងថា «វិធីកាត់ឆុងក្នុងខែជូត (ខែជូតរាប់គិតចាប់ពីថ្ងៃទី ០៦ ធ្នូ រហូតដល់ថ្ងៃទី ០៤ មករា) យើងអាចប្រើបន្តោងរូបគោបាន»។
គួរឱ្យដឹងផងដែរថា អ្នកគ្រូ ណាលី ត្រូវបានគេស្គាល់ថាជាគ្រូហុងស៊ុយបែបវិទ្យាសាស្ត្រមួយរូប ព្រមទាំងជាម្ចាស់ក្រុមហ៊ុន ម៉ាស្ទ័រ ណាលីហុងស៊ុយ ដែលមានឈ្មោះល្បីល្បាញ តាមរយៈការចែករំលែកចំណេះដឹងផ្នែកហុងស៊ុយ បែបវិទ្យាសាស្ត្រនៅក្នុងជីវិតរស់នៅ ក៏ដូចជាការណែនាំពីការរៀបចំពិធីនានា ឱ្យបានត្រឹមត្រូវតាមក្បួនហុងស៊ុយ៕