ចង់ថាអីថាទៅ! អ្នកអាយុ ៣០+ អាចនឹងមិនស្រស់បំព្រងដោយការមានស្នេហា តែស្រស់បំព្រងដោយការមានលុយចាយពេញដៃ

Share This

ស្នេហាពិតជាសំខាន់នៅក្នុងជីវិត ប៉ុន្តែពេលឈានដល់វ័យ ៣០ ឆ្នាំឡើង អ្វីដែលជាចំណែកសំខាន់ដើម្បីរក្សាផ្លូវចិត្តបានល្អ គឺការមានលំនឹងផ្នែកហិរញ្ញវត្ថុ ឬ សុវត្ថិភាពផ្លូវចិត្តផ្នែកហិរញ្ញវត្ថុ។ ជឿឬមិនជឿ អ្នកអាចយកហេតុផលទាំងនេះទៅពិចារណា៖

១.  ស្ថិរភាព និង សុវត្ថិភាព​

នៅក្នុងវ័យ ៣០ ឆ្នាំ ស្ថិរភាពក្លាយជារឿងដ៏សំខាន់ ដែលអ្នកត្រូវមានទំនួលខុសត្រូវទៅលើការចំណាយផ្សេងៗដូចជា ថ្លៃជួល បង់រំលោះ សូម្បីការថែទាំសុខភាពក៏ត្រូវចំណាយច្រើនជាងមុន។ ការមានប្រភពចំណូលឋិតឋេរ អាចធ្វើឱ្យអ្នកគ្រប់គ្រងចំណាយទាំងនេះបានដោយមិនចាំបាច់ស្ត្រេស និង មានសុខុមាលភាពផ្លូវចិត្ត។

២. សេរីភាព និង ឱកាស

គេថាលុយមិនសំខាន់ តែបើអត់លុយគឺធ្វើអ្វីមិនចេញ។​ ជាការពិត លុយអាចឱ្យអ្នកបន្តមហិច្ឆតា បន្តក្តីស្រមៃ បន្តដើរកម្សាន្ត និង បន្តស្វែងរកគោលដៅរបស់ខ្លួន។ សេរីភាពឆ្ពោះទៅមុខដោយមិនខ្វល់ចិត្តរឿងរឹតត្បិតលុយនេះ នឹងបង្កើនគុណភាពជីវិត ក៏ដូចជាសុភមង្គលរបស់អ្នក។

៣. ផ្គត់ផ្គង់មនុស្សជាទីស្រលាញ់

ការមានធនធានហិរញ្ញវត្ថុអាចឱ្យអ្នកជួយដល់ក្រុមគ្រួសារ និង មិត្តភក្តិនៅពេលពួកគេមានតម្រូវការចាំបាច់ណាមួយ។ ចំណុចនេះផ្សារភ្ជាប់ទៅនឹងការពង្រឹងទំនាក់ទំនងល្អ បង្ហាញពីការយកចិត្តទុកដាក់ និង បំពេញឱ្យគ្នាទៅវិញទៅមក។

៤. ឯករាជ្យ

ការមានហិរញ្ញវត្ថុផ្ទាល់ខ្លួន អាចជួយកាត់បន្ថយការពឹងផ្អែកទៅលើអ្នកដទៃ ជាពិសេសផ្តល់ទំនុកចិត្តដល់ខ្លួន​ឯង។ មានលុយនៅអាយុ ៣០ ឆ្នាំ ធ្វើឱ្យផ្លូវចិត្តមានអំណាច ជាពិសេសអាចបង្កើតការសម្រេចចិត្តរឿងធំៗនៅក្នុងជីវិតដោយខ្លួនឯងបាន។

៥. សុខភាព និង សុខុមាលភាព

មានលុយអាចឱ្យអ្នកនាំខ្លួនឯងឆ្ពោះទៅរកសុខភាពល្អ ទាំងផ្លូវកាយ និង ផ្លូវចិត្ត។ អ្នកអាចជ្រើសរើសសេវាថែទាំសុខភាពគុណភាពខ្ពស់ អាចបរិភោគអាហារសុខភាព អាចចូលកន្លែងហាត់ប្រាណល្អៗ និង កន្លែងព្យាបាលអារម្មណ៍កម្រិតស្តង់ដា…ជាដើម។ របៀបរស់នៅសុខភាពល្អនេះ នឹងបង្កើតសុភមង្គលដល់អ្នក ព្រមទាំងបង្កើនថាមពលសម្រាប់ជីវិតរស់នៅប្រចាំថ្ងៃ។

៦. ត្រៀមខ្លួនសម្រាប់គ្រាអាសន្ន

មកដល់វ័យនេះ អ្វីៗជាច្រើនអាចកើតឡើងដោយមិនបានរំពឹងទុក ដូចជាការបាត់បង់ការងារ គ្រោះថ្នាក់ ឬ វិបត្តិគ្រួសារ ដែលសុទ្ធសឹងតម្រូវការចាយវាយ។ ការមានប្រាក់សន្សំអាចជួយកាត់បន្ថយការថប់បារម្ភ និង ផ្តល់នូវសុវត្ថិភាពផ្លូវចិត្ត ដោយធានាបានថាអ្នកអាចគ្រប់គ្រងវា ដោយមិនពឹងផ្អែកលើអ្នកដទៃ។​

៧. គម្រោងអនាគត

អាយុខ្ទង់ ៣០ ឆ្នាំ ជាវ័យដែលគិតគូរពីគម្រោងរយៈពេលវែងដូចជា ការសន្សំលុយទិញផ្ទះ បង្កើតគ្រួសារ ឬ មួយសន្សំលុយសម្រាប់ទុកពេលចូលនិវត្តន៍។ ការមានហិរញ្ញវត្ថុនឹងនរអាចជួយឱ្យអ្នកកសាងអនាគតប្រកបដោយសុវត្ថិភាព​ផ្លូវចិត្ត៕

ចូលឆ្នាំ ២០២៥ អ្នកកើតឆ្នាំមួយនេះឆុង ១០០% មានឆុងហេងឆុងស៊យ បើហេងគឺហេងខ្លាំង តែបើស៊យគឺស៊យងើបមុខមិនរួច

ចែកគ្នាប្រយ័ត្ន! អ្នកប្រើកំសៀវទឹកអគ្គិសនី ឃើញស្រួលដាំមួយភ្លែតពុះឆុរ តែបើប្រើមិនត្រូវក្បួនអាចអាយុខ្លី

ពុ-ទ្ធោ! បាត់មុខមួយរយៈ តាមពិតអ្នកផលិតវីដេអូកំប្លែងស្ងួត យ៉ូរ៉ូ ធ្លាក់ខ្លួនឈឺច្រើនមុខ តែមិនហ៊ានប្រកាសសុំជំនួយ

កាន់តែអាណិត! ធ្លាយរឿង Zhao Lusi កាលពី ៥ ឆ្នាំមុន ធ្លាប់ត្រូវម្ចាស់ផលិតកម្មអូ/សចូលបន្ទប់ទឹកធ្វើបាបជិត ២ ម៉ោង ព្រោះធ្វើការមិនបានល្អ

(វីដេអូ) ក្តុកក្តួល! អេ យ៉ានុត យំរៀបរាប់ពីស្ថានភាពជំងឺស្វាមី ហើយឆ្លៀតប្រាប់ពីសម្ដីស្វាមីថាស៊ូស្ល-ា/ប់នៅដីស្រុកខ្មែរ

(វីដេអូ) ពីក្រោយការបង្កសំណើរ ទីកូ អួលដើ-កប្រាប់ថាមានគេមាក់ងាយពេលសម្តែងជាតួស្រី សូម្បីកូនក៏រងការប៊ូ/លី

កំពុងរៀបការកូនកំលោះចុះចោលកូនក្រមុំ ហើយរត់ទៅការជាមួយអ្នកថ្មីក្នុងថ្ងៃតែមួយ ព្រោះខឹងចុងភៅលើកម្ហូបឱ្យមិនទាន់

ដួង វីរៈសិទ្ធ និង ម៉ម ពេជ្ជរិទ្ធ ត្រូវគេដាក់ងារជាតារាចម្រៀងស្រគត់ស្រគំ ហើយចាប់ច្រឡំពេលបានស្ដាប់តែសំឡេង

យល់អារម្មណ៍! មួយគ្រួសារ ៥ នាក់ ឃើញកញ្ចាញ់ចេកលោតក្នុងផ្ទះ នាំគ្នាភ័យស្ល/ន់រហូតហៅក្រុមពន្លត់អគ្គិភ័យមកជួយ

អ៊ីវ៉ា ផ្ដាច់អាជីពសិល្បៈសម្រុកជំនួញអនឡាញពេញទំហឹង ឡាយលក់គគ្រឹកគ្រេងកក្រើកហ្វេសប៊ុក

ព័ត៌មានបន្ថែម

គីឡូតូចគីឡូធំ មានលុយអត់លុយមិនសំខាន់ ឱ្យតែមាន ៤ យ៉ាងនេះ ធានាស្រីៗបាក់ចិត្តស្រិបៗស្រឡាញ់

ឆ្នាំ ២០២៥ ហើយ បើនៅតែលេងសើចនឹងជីវិតមិនគិតពី ៩ ចំណុចនេះ ជីវិតដឹងតែរ៉ោករ៉ាកទៀតហើយ

អ្នកណាខ្លះអ៊ីចឹង? មនុស្សមានតារានិករ ៤ នេះ ពេលបែកស្នេហាគឺពិបាកបំភ្លេចសង្សារចាស់បំផុត ទោះគេធ្វើឱ្យឈឺចាប់ក៏នៅតែនឹកចង់ដឹងសុខទុក្ខគេ

ពេលនៅក្មេងៗធម្មតាទេ តែធំឡើងបើមានអារម្មណ៍ និង ទង្វើប៉ុន្មានចំណុចនេះ បានន័យថាអ្នកជា BL ហើយ

ឆ្នាំ ២០២៥ ហើយ! អ្នកប្រាក់ខែខ្ទង់ ៥០០ ដុល្លារ បើអឿប្រហែស ៥ ក្បួននេះ ដឹងតែពាក់កណ្ដាលខែទៅពងទាប្រៃដល់ដាច់ខែ

ដាក់ពាក្យលឿនៗ! ក្រសួងអភិវឌ្ឍន៍ជនបទ កំពុងជ្រើសរើសមន្ត្រីជាប់កិច្ចសន្យាច្រើនរូបលើជំនាញ ៦ មុខនេះ

មនុស្សខ្លះឆេវឆាវតែជាមួយអ្នកផ្ទះឯង ដល់ជាមួយអ្នកក្រៅបែរជាធ្វើខ្លួនដឹងខុសត្រូវ ស្លូតដូចឆ្មាធ្លាក់ទឹក គឺមកពីបែបនេះសោះ!

រាងហំមុខមាត់ស្អាតដូចតារា តែបើមានមារយាទ ៥ នេះបង្កប់ក្នុងខ្លួនមិនកែ ទោះស្អាតសង្ហាប៉ុនណាក៏មើលទៅដូចសំរាម

ស្វែងរកព័ត៌មាន​ ឬវីដេអូ