គិតត្រឹមថ្ងៃទី ០៥ ខែធ្នូ ឆ្នាំ ២០២៤ នេះ គឺសល់ត្រឹមតែ ៤ ថ្ងៃទៀតប៉ុណ្ណោះ នឹងឈានចូលមកដល់ខែ «ជូត» ក្នុងក្បួនហុងស៊ុយ ដែលក្នុងខែជូតនេះផងដែរ គឺរាប់គិតចាប់ពីថ្ងៃទី ០៩ ខែធ្នូ រហូតដល់ថ្ងៃទី ០៤ ខែមករា។
កៀកនឹងខែ «ជូត» ខិតជិតមកដល់នេះផងដែរ នៅថ្ងៃទី ០៥ ខែធ្នូ ឆ្នាំ ២០២៤ នេះ អ្នកគ្រូហុងស៊ុយ ណាលី ដែលជាគ្រូហុងស៊ុយបែបវិទ្យាសាស្ត្រដ៏មានប្រជាប្រិយភាព បានចែករំលែកតាមរយៈផេក Master Naly Fengshui អំពីវិធីដើម្បីបង្ការឆុងនៅក្នុងខែ «ជូត» ឬខែធ្នូនេះ។
ជាក់ស្ដែង អ្នកគ្រូហុងស៊ុយ ណាលី បានបញ្ជាក់ឱ្យដឹងថា ៖ «ដើម្បីបង្ការឆុងនៅក្នុងខែជូត (ខែជូតរាប់គិត ចាប់ពីថ្ងៃទី ៩ ធ្នូ រហូតដល់ថ្ងៃទី ៤ មករា) យើងគប្បីកុំស្មានដំទិសខាងត្បូង ត្បូងឆៀងកើត និង ទិសត្បូងឆៀងលិច។ ហើយករណីចង់ស្វានដំ គប្បីរើសវេលាល្អឱ្យបានត្រឹមត្រូវ»៕