ជារឿងដ៏គួរឱ្យរំភើប និង សប្បាយរីករាយ ថ្មីៗនេះមហាជនអ្នកប្រើប្រាស់បណ្ដាញសង្គម បាននាំគ្នាផ្ទុះការចាប់អារម្មណ៍ បន្ទាប់ពីបានឃើញនូវវរថយន្តក្រុងអត់ដំបូលដ៏ធំ និង ទំនើបមួយគ្រឿង មានវត្តមាននៅក្នុងទឹកដីខេត្តសៀមរាប បានបើកទទួលភ្ញៀវទេសចរជិះលេងកម្សាន្តមើលទេសភាពក្នុងភូមិសាស្ត្រក្រុងសៀមរាប។
រថយន្តក្រុងដ៏ស្រស់ស្អាត និង ទំនើបមិនចាញ់ស្រុកគេនេះដែរ មានឈ្មោះថា «BigBusAngkor» ជារថយន្តបែប City Tour ដែលចាប់ផ្ដើមបើកដំណើរការ និង បើកលក់សំបុត្រ អាចដឹកភ្ញៀវទេសចរទស្សនាកម្សាន្តទេសភាពជុំវិញក្រុងសៀមរាប និងបរិយាកាសថ្ងៃលិចដ៏ស្រស់ត្រកាល ជាមួយឡានក្រុងអត់ដំបូលដែលពុំធ្លាប់មានពីមុនមក។
យ៉ាងណាមិញ សម្រាប់ប្រិយមិត្តដែលមានចំណាប់អារម្មណ៍ជិះកម្សាន្តនូវ BigBusAngkor ទស្សនាទេសភាពទីក្រុងសៀមរាបទាំងមូល អាចទំនាក់ទំនងទិញសំបុត្រតាមរយៈលេខ 081222720៕