ក្រសួងសន្តិសុខសាធារណៈប្រចាំប្រទេសចិន បានប្រកាសជូនដំណឹងដល់ប្រជាពលរដ្ឋរបស់ខ្លួនឱ្យមានការប្រុងប្រយ័ត្នខ្ពស់លើករណីផ្ដល់ការងារឱ្យធ្វើនៅក្រៅប្រទេស ដើម្បីបញ្ចៀសការក្លាយខ្លួនជាជនរងគ្រោះនៃអំពើឆបោកឆ្លងដែន។
សេចក្ដីប្រកាសនេះដែរ បានធ្វើឡើងស្របពេលមួយរយៈថ្មីៗនេះ មានករណីឆបោកល្បួងឱ្យទៅធ្វើការក្រៅប្រទេសច្រើនរហូតក្រុមគ្រួសារដាច់ការទាក់ទងលែងបាន រត់ទៅសុំខាងអាជ្ញាធរឱ្យជួយ។
តាមការបញ្ជាក់ពីក្រសួងខាងលើបានឱ្យដឹងថា ភ្នាក់ងារដែលឆបោកជាញឹកញាប់ប្រើប្រាស់ល្បិចដោយសន្យាថាមានការងារល្អ ប្រាក់ខែខ្ពស់ ជួយដល់ថ្លៃស្នាក់នៅ ឬផ្ដល់នូវអត្តប្រយោជន៍ជាច្រើនផ្សេងទៀត។ ក្រោយល្បួងអ្នកជាគោលដៅរបស់គេបានសម្រេចហើយនោះ ពួកទាំងនោះនឹងធ្វើការចាប់ខ្លួនជនរងគ្រោះដោយខុសច្បាប់ រួចបង្ខំពួកគេឱ្យចូលរួមធ្វើការងារបោកបញ្ឆោតតាមប្រព័ន្ធអនឡាញ។
ខាងក្រសួងបានបញ្ជាក់បន្ថែមដែរថា ពួកគេនឹងបន្តធ្វើយុទ្ធនាការក្នុងការបង្ក្រាបនូវសកម្មភាពបោកបញ្ឆោតតាមអនឡាញខុសច្បាប់នេះឱ្យបានក្នុងពេលឆាប់ៗខាងមុខ៕
ប្រភព៖ Kenh14