តែមួយប៉ប្រិចភ្នែកសោះ ជិតផុតខែមករា ឆ្នាំ ២០២៥ ទៀតហើយ តែបើងាកទៅមើលរាសីរបស់ឆ្នាំមួយចំនួននៅពាក់កណ្ដាលខែ ដល់ចុងខែមករានេះវិញ ក៏ប្រែប្រួលដែរ ដោយមានរាសីខ្លះមិនសូវល្អទៅល្អ ចំណែកខ្លះទៀតក៏ប្រែពីល្អទៅមិនសូវល្អក៏ថាបាន។ ខាងក្រោមនេះ គឺជាការទស្សន៍ទាយទៅលើការងាររបស់ឆ្នាំមួយចំនួន ពីខាងសមាគមហោរាសាស្រ្តរបស់ថៃ ដែលអាចឱ្យយើងដឹងពីរាសីចុះ ឬ ឡើងបាន ៖
១. ឆ្នាំជូត
ឆ្នាំជូត អាចនឹងមានឱកាសជួបអ្នកប្រកួតប្រជែងនៅកន្លែងធ្វើការ ដូច្នេះហើយគួរតែត្រៀមខ្លួនឱ្យបានល្អក្នុងការតទល់។
២. ឆ្នាំឆ្លូវ
ឆ្នាំឆ្លូវ តម្រូវឱ្យមានការអត់ធ្មត់ខ្ពស់ណាស់ ក្នុងការធ្វើការឱ្យបានរលូនទៅមុខ។
៣. ខាល
ឆ្នាំខាល គួរតែខំពង្រឹកខ្លួនឯងបន្តទៀត ដើម្បីត្រៀមចាប់ឱកាសការងារថ្មីៗ។
៤. ឆ្នាំថោះ
ឆ្នាំថោះ កំពុងតែធ្លាក់ក្នុងសភាពតប់ប្រមល់រឿងការងារ ជាពិសេសគឺត្រូវការការសម្រេចចិត្តអ្វីម្យ៉ាង។
៥. ឆ្នាំរោង
ឆ្នាំរោង អាចនឹងមានការផ្លាស់ប្តូរតំណែងថ្មី ប៉ុន្តែអាចនឹងមិនពេញចិត្តចំពោះតំណែងនោះប៉ុន្មានឡើយ។
៦. ម្សាញ់
ឆ្នាំម្សាញ់ អាចនឹងជួបការពិបាកក្នុងការងារ តែនឹងអាចដោះស្រាយឱ្យក្លាយជាងាយវិញបាន។
៧. ឆ្នាំមមី
ឆ្នាំមមី អាចនឹងមានដំណឹងល្អឆាប់ៗ ប្រហែលជាការងារថ្មី ឬការឡើងដំណែងថ្មី។
៨. ឆ្នាំមមែ
ឆ្នាំមមែ អាចនឹងមានការមិនចុះសម្រុងគ្នានៅកន្លែងធ្វើការ ព្រោះតែទំនាក់ទំនង ឬនិយាយគ្នាមិនបានច្បាស់លាស់។
៩. ឆ្នាំវក
ឆ្នាំវក គួរតែកុំមានការប្រមាថនៅក្នុងការងារ រឿងតូចអាចក្លាយជារឿងធំបាន។
១០. ឆ្នាំរកា
ឆ្នាំរកា ការងារមានការរីកចម្រើនទៅមុខល្អគួរឱ្យកត់សម្គាល់ អាចនឹងមានឱកាសកាន់តែរីកចម្រើនទៅមុខទៀត។
១១. ឆ្នាំច
ឆ្នាំច អាចនឹងមានការប្រែប្រួលនៅកន្លែងធ្វើការយ៉ាងមិនបានត្រៀមខ្លួន។
១២. ឆ្នាំកុរ
ឆ្នាំកុរ គួរតែរៀនស្តាប់អ្នកផ្សេងខ្លះនៅក្នុងការងារ កុំប្រកាន់ចង់យកឈ្នះខ្លាំងពេក៕
ប្រភព៖ Sanook