ចូលខែថ្មី! គ្រូចិនសែ ម៉ុង ប្រាប់ពីរាសីឆ្នាំទាំង ១២ មានឡើងមានចុះក្នុងខែ «វិច្ឆិកា» ហើយនេះជារបៀបកែកុន

Share This

ប្រិយមិត្តមួយចំនួនច្បាស់ជាបានស្គាល់លោកគ្រូចិនសែ ម៉ុង ហើយ ដែលលោកគឺជាគ្រូហុងស៊ុយបែបវិទ្យាសាស្ត្រមួយរូប តែងចែករំលែកពីក្បួនហុងស៊ុយ វិធីសាស្រ្ដសែនព្រេងបែបចិន និង គ្រឿងហុងស៊ុយផ្សេងៗ តាមរយៈផេក ហុងស៊ុយ ជាប្រយោជន៍សម្រាប់អ្នកចង់ស្វែងយល់ពីហុងស៊ុយក្នុងការរស់នៅប្រចាំថ្ងៃ ប្រចាំខែ និង ប្រចាំឆ្នាំជាដើម។

ថ្មីៗនេះ លោកគ្រូចិនសែ ម៉ុង ដែលកំពុងមានប្រជាប្រិយភាព តាមរយៈការចែករំលែកចំណេះដឹងហុងស៊ុយ និងរឿងរ៉ាវអមនុស្សដ៏ល្បី បានចែករំលែកនូវរឿងរ៉ាវឆ្នាំទាំង ១២ ដែលកើតឡើង និង របៀបកែកុន ក្នុងខែវិច្ឆិកានេះ ដែលជាខែទី ១១ នៃឆ្នាំទាំង ១២ ដែលមានដូចតទៅ ៖

១. ឆ្នាំជូត

ក្នុងខែនេះ រាសីរបស់អ្នកល្អប្រសើរខ្លាំងគួរសម ការងារមួយចំនួនដែលជិតបានជោគជ័យ ជិតបានលុយ គឺអាចបានលទ្ធផលក្នុងពេលឆាប់ៗនេះ តែក្នុងខែនេះ អ្នកអាចកើតអារម្មណ៍អំនួតខុសប្រក្រតី ដែលនាំឱ្យមានប៉ះពាល់ដល់អារម្មណ៌អ្នកដទៃ ហើយគឺគេស្អប់គេគុំគួន។

ដំណោះស្រាយ ៖ គួរឧស្សាហ៍ធ្វើបុណ្យឱ្យបានច្រើន តាមដែលអាចធ្វើទៅបាន។

២. ឆ្នាំឆ្លូវ

រាសីរបស់អ្នកក្នុងខែនេះហេងបានច្រើន តែក៏មានអ្នកដែលមករារាំងដំណើរប្រមូលហេងរបស់អ្នកផងដែរ ដូចនេះក្នុងខែនេះអ្នកអាចជួបមនុស្សដែលនាំរឿងឱ្យអ្នកជួយគិត ជួយដោះស្រាយ ឥតឈប់ឈរ បើអ្នកចិត្តល្អប្រមាណខ្លួន អ្នកអាចរវល់ពេញទំហឹងជាមួយរឿងអ្នកដទៃ ដោះស្រួលរួចខ្លួន ដោះមិនស្រួលនាំទោសដាក់ខ្លួន ជាពិសេសខាតពេលវេលាទៅធ្វើការងារខ្លួនឯងទៀតផង។

ដំណោះស្រាយ ៖ សូមអ្នកធ្វើបុណ្យចែកប្រាក់ឱ្យបាន ១៨០០០ រៀល យ៉ាងតិច លុយនេះអ្នកអាចចែកជាចំណែក ចែកជូនមនុស្សច្រើននាក់ក៏បានដែរ។

៣. ឆ្នាំខាល

ក្នុងខែនេះ រាសីល្អ ការងារច្រើន តែប្រយ័ត្នសុខភាពបន្តិច រវល់ពេកប្រយ័ត្នបាត់ពេលវេលាឱ្យគ្រួសារខ្លួនឯង ដែលនេះអាចនាំរឿងឱ្យអ្នកផងដែរ។

ដំណោះស្រាយ ៖ គួរឧស្សាហ៍ធ្វើបុណ្យឱ្យបានច្រើន តាមដែលអាចធ្វើទៅបាន កាត់បន្ថយការផឹកគ្រឿងស្រវឹង និង បន្ថយការហូបសាច់ឆៅ។

៤. ឆ្នាំថោះ

រាសីខែនេះ គឺមានភាពល្អប្រសើរខ្លាំង ខែនេះអ្នកអាចទទួលបានជំនួយពីអ្នកដទៃបាន តែអ្នកត្រូវប្រយ័ត្នជាមួយមនុស្សដែលមកជិតដិតជាមួយអ្នកខុសប្រក្រតី ហើយប្រយ័ត្នបន្តិចលើសុវត្ថិភាពរាងកាយ ប្រយ័ត្នចាញ់បោកអ្នកដទៃ ដែលនាំឱ្យអ្នកខាតបង់ខ្លួនប្រាណ។

ដំណោះស្រាយ ៖ សូមហូបទឹកឱ្យបានច្រើន ដើម្បីបំពេញធាតុទឹកបន្ថែមបន្តិច ហើយបើអាចព្យាយាមត្រាំទឹក ងូតទឹកស្អាតឱ្យបានច្រើន។

៥. ឆ្នាំរោង

ក្នុងខែវិច្ឆិកានេះ អ្នកឆ្នាំរោង សូមប្រយ័ត្នបន្តិចពាក់ព័ន្ធករណីឆក់អគ្គីសនីនាំឱ្យមានគ្រោះថ្នាក់ដល់ខ្លួន។ អ្នកដែលធ្វើការជាមួយទឹក ក៏ត្រូវប្រយ័ត្នដូចគ្នា អ្នកត្រូវប្រយ័ត្នបន្ថែមទៀត សម្រាប់អ្នកដែលមានជំងឺដុំសាច់ ដុំមហារីក សូមរក្សាសុខភាពឱ្យបានល្អ សូមយកចិត្តទុកដាក់តាមដានជាមួយគ្រូពេទ្យជាប់ជាប្រចាំ។

ដំណោះស្រាយ ៖ សូមអ្នកធ្វើបុណ្យចែកប្រាក់ចំនួន ៣៨០០០ រៀល យ៉ាងតិច លុយនេះអ្នកអាចចែកជាចំណែក ចែកជូនមនុស្សច្រើននាក់ក៏បានដែរ។ ថែមទាំងគួរពាក់គ្រឿងអលង្ការប្លាទីនស ជាប់ខ្លួនឱ្យបាន ១ យ៉ាងតិច។

៦. ឆ្នាំម្សាញ់

រាសីក្នុងខែនេះ មានហានិភ័យខ្ពស់សម្រាប់អ្នកកំពុងព្យាបាលជំងឺ ឬអ្នកដែលប្រាកបអាជីព ពាក់ព័ន្ធជាមួយគ្រឿងភ្លើង ( ហ្គាស សាំង ជាដើម ) បើទោះមិនមានគ្រោះថ្នាក់នៅកន្លែងការងារ(គ្រឿងភ្លើង) ក៏ដោយ អ្នកក៏អាចគ្រោះថ្នាក់ផ្សេងៗទៀតបាន ព្រោះរាសីគាត់បានដាក់ទៅហើយ។

ដំណោះស្រាយ ៖ យកខោអាវពាក់ផ្ទាល់ខ្លួនចែកដល់អ្នកក្រីក្រ ១ កំប្លេ , លែងត្រីទឹកសាប ៨ ក្បាល ចូលទន្លេ ឬ ប្រភពដែលមានចរន្ដទឹកហូរ បើអាច ទៅបូមឈាម ឬ ជួសឈាមបន្តិចក៏រឹតតែល្អ។

៧. ឆ្នាំមមី

រាសីអ្នកក្នុងខែនេះ អ្នកអាចឆាប់ប្រែប្រួលអារម្មណ៍ខ្លាំង ការប្រែប្រួលនេះអាចធ្វើឱ្យអ្នកបាត់បង់មនុស្សជុំវិញខ្លួន ថែមទាំងនាំរឿងឱ្យអ្នកច្រើនទៀតផង សូមរក្សាទឹកចិត្តឱ្យបានល្អតាមដែលអាចធ្វើទៅបាន។ ក្នុងខែនេះ អ្នកគួរប្រុងប្រយ័ត្នករណីចោរកម្ម ជាពិសេសអ្នកជិះម៉ូតូ អាចបាត់ម៉ូតូជាដើម តែយ៉ាងហោចគួរតែប្រុងប្រយ័ត្នជារួមតែម្ដងក៏បានដែរ។

ដំណោះស្រាយ ៖ សូមព្យាយាមរក្សាផ្លូវចិត្តឱ្យបានល្អខ្លាំង សូមហូបបន្លែបៃតងឱ្យបានច្រើន និង សូមព្យាយាមហូបម្ហូបបួសឱ្យបានច្រើន តាមដែលអាចធ្វើទៅបាន។

៨. ឆ្នាំមមែ

រាសីអ្នក ហេង ៥០% និង មានរឿង ៥០%។ រឿងល្អគឺការងារថ្មីៗមកបានច្រើនជាងមុន ដូចនេះអ្នកអាចគិតច្រើន ជាពិសេសអាចមានបញ្ហាច្រើនជាងមុន តែសុទ្ធតែដោះស្រាយបានដូចគ្នា។ តែរឿងដែលត្រូវប្រយ័ត្ន គឺមានបញ្ហាដែលពាក់ព័ន្ធជាមួយដែកស្រួចៗ ដូចនេះសូមគេចចេញពីកន្លែងដែលមានគ្រោះថ្នាក់ដែកនោះតែម្ដង។

ដំណោះស្រាយ ៖ សូមអ្នកឧស្សហ៍អុចធូប កន្លែងកុងម៉ា ឱ្យបានញឺកញាប់ ហើយអ្នកគួរប្រើប្រាស់ពណ៌ដែលអ្នកត្រូវការឱ្យបានជាប់លាប់។

៩. ឆ្នាំវក

រាសីខែនេះ អ្នកបាត់បង់មនុស្សដែលស្រលាញ់ក្នុងខែនេះ ជាពិសេសអ្នកដែលឆ្នាំវក ពុំគួរទៅស្ទាបពោះអ្នកដែលពពោះនោះទេ ហើយអ្នកឆ្នាំវក ដែលមានកូនៗកំពុងឈឺ ឬ រាល់ថ្ងៃពួកគាត់ជិះម៉ូតូ កង់ ឡានទៅសាលារៀនជាដើម សូមប្រុងប្រយ័ត្នឱ្យបានខ្ពស់។

ដំណោះស្រាយ ៖ សូមព្យាយាមងូតទឹកលាងស៊យ ( ទឹក ១ ធុង + ផ្កាម្លិះ + ផ្កាឈូក ៩ ដើម + អង្ករ ១ ក្ដាប់ លាយចូលគ្នា ) ងូតឱ្យបានញឹកញាប់ យ៉ាងហោច ១ អាទិត្យ ២ ដង គ្រប់យ៉ាងអាចដោះស្រាយបានជាង ៨០%។

១០. ឆ្នាំរកា

រាសីអ្នកឆ្នាំរកា រាសីរបស់អ្នកល្អច្រើន ផ្លូវចិត្តធូរស្រាលជាងមុន តែអ្នកគួរប្រយ័ត្នរឿងមួយ អ្នកអាចមានអាការៈពុលអាហារ និង ជាប់សរសៃ ដោយមិនដឹងមូលហេតុ ដូចនេះគួរប្រយ័ត្ន និង រៀបចំខ្លួនឱ្យបានល្អ តាមដែលអាចធ្វើទៅបាន។

ដំណោះស្រាយ ៖ សូមព្យាយាមធ្វើបុណ្យឱ្យបានច្រើន តាមដែលអាចធ្វើទៅបាន។

១១. ឆ្នាំច

រាសីក្នុងខែនេះ រាសីរបស់អ្នក គឺមានភាពល្អខ្លាំង អ្នកឆ្នាំច ក្នុងខែនេះមានដំណឹងល្អច្រើនដែលចូលក្នុងជីវិតអ្នក។ ដូចនេះអ្នកត្រូវចេះចាប់យកឱកាសទាំងនោះតាមដែលអាចធ្វើទៅបាន និង គិតថាទទួលបានផលចំណេញត្រឡប់មកអ្នកវិញ តាមដែលអ្នកធ្វើទៅបាន។

ដំណោះស្រាយ ៖ ព្យាយាមគេងឱ្យបានគ្រប់គ្រាន់ និង ងូតទឹកឱ្យបានច្រើន អនាម័យឱ្យបានច្រើនផងដែរ។

១២. ឆ្នាំកុរ

ជាទូទៅ រាសីមិនសូវល្អនោះទេ ដូចនេះអ្នកគួរតែព្យាយាមរក្សាខ្លួនឱ្យនៅតំបន់សុវត្ថិភាពឱ្យបានច្រើន ជាងការបោះទុនលោតផ្លោះធំៗពេកអី។ មិនចំណេញដល់អ្នកនោះទេ ជាពិសេសប្រយ័ត្នបន្តិចពាក់ព័ន្ធជាមួយគ្រោះរលាកភ្លើង ជាពិសេសរលាកគ្រឿងក្នុង ដូចជារលាកពោះវៀន ក្រពះ ថ្លើម សួត កម្រិតធ្ងន់ធ្ងរ។ សូមថែរក្សា និង តាមដានសុខភាពជាមួយគ្រូពេទ្យ។

ដំណោះស្រាយ ៖ យកខោអាវពាក់ផ្ទាល់ខ្លួនចែកដល់អ្នកក្រីក្រ ១ កំប្លេ , លែងត្រីទឹកសាប ៨ ក្បាល ចូលទន្លេ ឬ ប្រភពដែលមានចរន្ដទឹកហូរ , បើអាច ទៅបូមឈាម ឬ ជួសឈាមបន្តិចក៏រឹតតែល្អ៕

ដកស្រង់ពី ៖ ហុងស៊ុយ

ពុ/ទ្ធោ! ខំនាំម្តាយទៅលេងសមុទ្រឆ្លងឆ្នាំ ទៅមិនទាន់ដល់ផងជំងឺម្តាយរើឡើងអស់បុណ្យពាក់កណ្តាលផ្លូវ

ប្រហោងពោះធ្លុង! យន្តហោះ ២ គ្រឿងរត់លើផ្លូវកាត់គ្នា កុំតែចាប់ហ្វ្រាំងឈប់ទាន់កុំអីប៉ះគ្នាអាសន្នធំ

ឆាចោលសិនបើឆ្លងឆ្នាំនេះអត់លិឍ! អ្នកកើតឆ្នាំជូត, មមី, រោង ឆ្នាំក្រោយបើចង់មានអ្នកកាន់ដៃមើលកាំជ្រួចឆ្លងឆ្នាំ ឱ្យសាកវិធីនេះ

សប្បាយក្លាយជាទុក្ខ! នៅអេត្យូពី ឡានដឹកមនុស្សមកពីស៊ីការគេជួបគ្រោះថ្នាក់ធ្លាក់ចូលទន្លេស្ល-ា./ប់ និង របួស ៧១ នាក់

អ្នកគ្រូណាលីប្រាប់ច្បាស់ៗ ចូលឆ្នាំ ២០២៥ ឆ្នាំមួយនេះឆុង ១០០% មានឆុងហេងឆុងស៊យ បើហេងគឺហេងខ្លាំង តែបើស៊យគឺស៊យខ្លាំង

មិននឹកស្មាន! IU អាល់ឡែកហ្ស៊ីនឹងមូសខាំ រហូតពេលខ្លះធ្ងន់ធ្ងរដល់ប្រើថ្នាំទើបបាត់

ទំនើបណាស់! បន្ទប់ទឹកសាធារណៈនៅចិន សុទ្ធត្រូវស្កេនមុខទើបយកក្រដាសអនាម័យបាន

ឆ្នាំមាស! ក្នុងឆ្នាំ ២០២៤ បវរកញ្ញាខ្មែរ ២១ រូប ឆក់បានមកុដ និង Top ជូនកម្ពុជាពីឆាកអន្តរជាតិ ពេញដោយមោទកភាព

សុទ្ធតែខ្ទង់ ២០ ឆ្នាំ បុរសប៉ុន្មាននាក់នេះខ្លាំងក្នុងអាជីព និង កាន់តំណែងធំៗនៅក្នុងក្រុមហ៊ុន

ឆ្នាំថ្មី ២០២៥ ល្បិចរៀបចំផ្ទះងាយៗ ធ្វើឱ្យសមាជិកក្នុងផ្ទះមានហុងស៊ុយ មានសុខភាពល្អ មានរាសី

ព័ត៌មានបន្ថែម

មិននឹកស្មាន! IU អាល់ឡែកហ្ស៊ីនឹងមូសខាំ រហូតពេលខ្លះធ្ងន់ធ្ងរដល់ប្រើថ្នាំទើបបាត់

ទំនើបណាស់! បន្ទប់ទឹកសាធារណៈនៅចិន សុទ្ធត្រូវស្កេនមុខទើបយកក្រដាសអនាម័យបាន

ឆ្នាំមាស! ក្នុងឆ្នាំ ២០២៤ បវរកញ្ញាខ្មែរ ២១ រូប ឆក់បានមកុដ និង Top ជូនកម្ពុជាពីឆាកអន្តរជាតិ ពេញដោយមោទកភាព

សុទ្ធតែខ្ទង់ ២០ ឆ្នាំ បុរសប៉ុន្មាននាក់នេះខ្លាំងក្នុងអាជីព និង កាន់តំណែងធំៗនៅក្នុងក្រុមហ៊ុន

ស្វែងរកព័ត៌មាន​ ឬវីដេអូ