ចូលខែមករាទើប ៦ ថ្ងៃទេ! គ្រូចិនសែ ម៉ុង លើកពីរាសីឆ្នាំទាំង​ ១២ ក្នុងខែមករា មានឆ្នាំខ្លះល្អ ឆ្នាំខ្លះមិនសូវល្អ តែកុំបារម្ភអាចកែកុនតាមវិធីនេះបាន

Share This

ប្រិយមិត្តមួយចំនួនច្បាស់ជាបានស្គាល់លោកគ្រូចិនសែ ម៉ុង ហើយ ដែលលោកគឺជាគ្រូហុងស៊ុយបែបវិទ្យាសាស្ត្រមួយរូប តែងចែករំលែកពីក្បួនហុងស៊ុយ វិធីសាស្រ្ដសែនព្រេងបែបចិន និង គ្រឿងហុងស៊ុយផ្សេងៗ តាមរយៈផេក ហុងស៊ុយ ជាប្រយោជន៍សម្រាប់អ្នកចង់ស្វែងយល់ពីហុងស៊ុយក្នុងការរស់នៅប្រចាំថ្ងៃ ប្រចាំខែ និង ប្រចាំឆ្នាំ ជាដើម។

នៅថ្ងៃទី ០៦ ខែមករា ឆ្នាំ ២០២៥ នេះ លោកគ្រូចិនសែ ម៉ុង ដែលកំពុងមានប្រជាប្រិយភាព តាមរយៈការចែករំលែកចំណេះដឹងហុងស៊ុយ និង រឿងរ៉ាវអមនុស្សដ៏ល្បី បានចែករំលែករឿងរ៉ាវមួយជុំវិញឆ្នាំទាំង ១២ ដែលបានកើតឡើង និង របៀបកែកុនក្នុងខែមករាជាខែទី ០១ និង ជាដើមខែនៃឆ្នាំ ២០២៥ នេះ ដោយតាមក្បួនហុងស៊ុយគិតចាប់ពីថ្ងៃទី ០៤ ខែមករា ដល់ថ្ងៃទី ០៣ ខែកុម្ភៈ ឆ្នាំ ២០២៥ ឆ្នាំទាំង ១២ នឹងជួបប្រទះរឿងល្អខ្លះ និង មិនល្អខ្លះ។

១. ឆ្នាំជូត

ក្នុងខែនេះ រាសីរបស់អ្នកអាចនិយាយថាល្អក៏អាចថាបាន ព្រោះក្នុងខែនេះអ្នកអាចមានការងារច្រើនដែលត្រូវឱ្យអ្នកបំពេញ ដូចនេះអ្នកអាចឆាប់ហត់កាយ និង ហត់ចិត្តបន្តិចហើយ ព្យាយាមផ្ដល់ពេលវេលាឱ្យខ្លួនឯងឱ្យបានច្រើន។ ប្រយ័ត្នចំពោះអ្នកដែលមានជំងឺឆាប់ហត់ ឬ ជំងឺហឺត ជំងឺសួត ជំងឺពិបាកដកដង្ហើម ឬ រោគសញ្ញានៃជំងឺដូចខាងលើនេះ គួរប្រុងប្រយ័ត្នឱ្យបានច្រើន។

ដំណោះស្រាយ ៖ គួរឧស្សាហ៍បំពេញធាតុទឹក ដោយការហូបទឹក ឬ ត្រាំទឹក ហែលទឹកឱ្យបានច្រើន។

២. ឆ្នាំឆ្លូវ

រាសីរបស់អ្នកក្នុងខែនេះ គឺមានឱកាសល្អៗច្រើនចូលក្នុងដំណើរជីវិតរបស់អ្នក តែឱកាសទាំងនោះគឺទាមទារឱ្យអ្នកចេះដណ្ដើមចេះចាប់ចេះទាមទារ ទើបអ្នកអាចចាប់យកឱកាសទាំងនោះបាន ហើយអ្នកក៏ត្រូវចេះលាក់នូវឱកាសដែលមានក្នុងដៃរបស់អ្នកផងដែរ ព្រោះក្រៅពីអ្នកពិបាកដណ្ដើមហើយ ឱកាសទាំងនោះក៏អាចមានអ្នកដទៃចាំកាត់ដណ្ដើមយកទៅវិញផងដែរ។ ក្នុងខែនេះ សូមរស់នៅឱ្យរហ័សរហួន ទើបអាចរស់នៅបានស្រួលក្នុងខែនេះ។

ដំណោះស្រាយ ៖ សូមអ្នកព្យាយាមហូបអាហារ ឬ ម្ហូបដែលមានសីតុណ្ហភាពក្ដៅ ដូចជាស៊ុប សម្លស្ងោរបន្លែ ជាដើម ជាពិសេសអាចព្យាយាមហូបទឹកតែក្ដៅៗកាន់តែល្អ។

៣. ឆ្នាំខាល

ក្នុងខែនេះ រាសីឆ្នាំខាល គឺមានល្អប្រសើរខ្លាំងមិនមានអ្វីដែលគួរបារម្ហខ្លាំងនោះទេ គឺប្រយ័ត្នបន្តិចកុំឆាប់ជ្រួលតាមអ្នកដទៃញាក់ពេក ប្រយ័ត្នធ្លាក់ក្នុងអបាយមុខពិបាកដកខ្លួន សម្រាប់អ្នកកំពុងលង់ខ្លួនជាអបាយមុខ សូមព្យាយាមផ្ដាច់ខ្លួនចេញបើមិនចង់នាំទុក្ខដាក់ខ្លួន និង គ្រួសារខ្លួន។

ដំណោះស្រាយ ៖ គួរឧស្សាហ៍ធ្វើបុណ្យឱ្យបានច្រើន តាមដែលអាចធ្វើទៅបាន កាត់បន្ថយការផឹកគ្រឿងស្រវឹង និង បន្ថយការហូបសាច់ឆៅ។

៤. ឆ្នាំថោះ

រាសីខែនេះ គឺមានភាពល្អប្រសើរគ្រាន់បើ តែសូមអ្នកគួរប្រុងប្រយ័ត្នបញ្ហាកម្ទេចកម្ទីប៉ះចំភ្នែក នាំឱ្យភ្នែកមានបញ្ហាឈឺក្នុងរយៈពេលខ្លី និង ប្រយ័ត្នបញ្ហាខាតបង់ដោយសារក្ដីអាណិតរបស់ខ្លួនឯងជាមួយអ្នកដទៃ។

ដំណោះស្រាយ ៖ ក្នុងខែនេះបើអ្នកបានចូលរួមពិធីមង្គលការនរណាម្នាក់ គឺរឿងខាងលើអាចកាត់បន្ថយបានច្រើនភាគរយច្រើនមែនទែន ឬ បើមិនមាននរណាហៅហូបការទេ សូមព្យាយាមហូបម្ហូបបួស ឬ ហូបបន្លែឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន។

៥. ឆ្នាំរោង

ក្នុងខែវិច្ឆិកានេះ អ្នកឆ្នាំរោង របស់ដែលបាត់អាចរកឃើញមកវិញ មានន័យថារបស់ដែលគ្មានសង្ឃឹមថាបានតែបែរទៅជាបានមកវិញ ដូចនេះអ្នកគួរកុំឆាប់ចុះចាញ់ពេកជាមួយបញ្ហាដែលអ្នកកំពុងជួប អ្នកគួរសិក្សា រកវិធីសាស្រ្ដដើម្បីដោះស្រាយ នោះអ្នកប្រាកដជាទទួលបានប្រាក់កម្រៃលាភសក្ការៈត្រឡប់មកវិញ។

ដំណោះស្រាយ ៖ សូមអ្នកធ្វើបុណ្យថ្វាយផ្កា ដល់ព្រះ ឬ ធ្វើបុណ្យពាក់ព័ន្ធជាមួយផ្កាភ្ញី គឺស័ក្តិសមបំផុតសម្រាប់អ្នកក្នុងខែឧសភា។

៦. ឆ្នាំម្សាញ់

រាសីក្នុងខែនេះលាភមកច្រើនណាស់ តែបញ្ហាខែនេះអ្នកអាចមានអារម្មណ៍ថាខ្ជិលខុសធម្មតា ដូចនេះលាភមកច្រើនតែបើខ្ជិលហើយគឺស្នើ ០ តែម្ដង។ ដូចនេះអ្នកត្រូវយកចិត្តទុកដាក់ ជាមួយសកម្មភាពទង្វើរបស់អ្នក ឧស្សាហ៍បន្តិចគឺល្អបំផុត។ បញ្ហាដែលត្រូវប្រុងប្រយ័ត្ន គឺការទាស់ពាក្យសំដីជាមួយម៉ាក់ប៉ា ដែលនាំឱ្យម្ខាងៗរងរបួសផ្លូវចិត្តរៀងខ្លួន។

ដំណោះស្រាយ ៖ សូមកាត់សក់ចេញក្នុងថ្ងៃទី ៧ ឬ ថ្ងៃទី ៨ ខែមករា ខាងមុននេះ។

៧. ឆ្នាំមមី

រាសីអ្នកក្នុងខែនេះមិនសូវល្អទេ សូមអ្នកប្រយ័ត្នជាមួយរឿងជម្លោះ ព្រោះជម្លោះក្នុងខែនេះនាំឱ្យអ្នកខាតលាភ បើខ្លាំងអាចមានហិង្សាកើតឡើង នាំឱ្យមានទោស ឬ នាំក្ដីក្ដាំ។ រឿងប្រយ័ត្នមួយទៀត ប្រុងប្រយ័ត្នគ្រោះថ្នាក់ការរលាកអវយវៈណាមួយនៃរាងកាយរបស់អ្នក។

ដំណោះស្រាយ ៖ សូមព្យាយាមលែងត្រីរ៉ស់ ចំនួន ២ ក្បាល ចូលក្នុងទន្លេ ស្ទឹង ព្រែក ណាមួយក៏បានដែរ អាចកាត់បន្ថយបានច្រើនណាស់។

៨. ឆ្នាំមមែ

រាសីអ្នកក្នុងខែនេះមិនល្អនោះទេ រឿងត្រូវប្រយ័ត្នក្នុងខែនេះ គឺគ្រោះថ្នាក់ពាក់ព័ន្ធជាមួយការឆ្លងរោគនានា ដោយការធ្វេសប្រហែសណាមួយរបស់អ្នក រឿងមួយទៀតដែលត្រូវប្រុងប្រយ័ត្ន គឺគ្រោះថ្នាក់ពាក់ព័ន្ធជាមួយការរបើកក្រចកដៃ ឬ ក្រចកជើង រឿងត្រូវប្រយ័ត្នមួយទៀត ការរអិលដួសជាមួយស្លែនៅតំបន់ទឹកជ្រោះ ទឹកធ្លាក់ ជាដើម។

ដំណោះស្រាយ ៖ សូមអ្នកឧស្សាហ៍ហូបអាហារក្ដៅៗ ឬ ព្យាយាមងូតទឹកក្ដៅអ៊ុនៗឱ្យបានច្រើន គឺអាចកាត់បន្ថយបានច្រើនគួរសម។

៩. ឆ្នាំវក

រាសីខែនេះ រាសីក្នុងកម្រិតមធ្យម សូមប្រយ័ត្នការជ្រុះបាត់ឯកសារសំខាន់ៗ ហើយរកមិនឃើញវិញនោះទេ ដូចនេះត្រូវប្រុងប្រយ័ត្នឱ្យបានល្អ គឺល្អប្រសើរខ្លាំងណាស់ហើយ ក្នុងខែនេះ អ្នកគួរប្រយ័ត្នបន្តិចពាក់ព័ន្ធជាមួយចោរកម្មនានា។

ដំណោះស្រាយ ៖ សូមព្យាយាមធ្វើបុណ្យចែកអាហារដល់អ្នកក្រីក្រ ឱ្យបានយ៉ាងតិច ៥ នាក់ឡើងទៅ។

១០. ឆ្នាំរកា

រាសីអ្នកឆ្នាំរកាមិនសូវល្អនោះទេ អ្នកអាចពិបាកបន្តិចហើយណាក្នុងខែមករានេះ ព្រោះអ្នកឆុងខែ ដូចនេះអ្នកគួរប្រយ័ត្នជាមួយការឆបោកពីអ្នកដទៃ និង គួរប្រយ័ត្នគ្រោះថ្នាក់ជាមួយវត្ថុមុតស្រួច (គ្រឿងដែក) កម្រិតធ្ងន់ធ្ងរ ហើយសម្រាប់អ្នកដែលកំពុងមានជំងឺតម្រង់នោមគួរប្រយ័ត្នបន្តិច ព្រោះអាចធ្វើទុក្ខធ្ងន់ធ្ងរ។

ដំណោះស្រាយ ៖ សូមព្យាយាមធ្វើបុណ្យចែកអាហារដល់អ្នកក្រីក្រ ឱ្យបានយ៉ាងតិច ៥ នាក់ឡើងទៅ។

១១. ឆ្នាំច

ក្នុងខែនេះរាសីរបស់អ្នកគឺមានភាពល្អខ្លាំង អ្នកឆ្នាំច មានលាភមកច្រើនជាងមុន ហើយត្រូវចេះចាប់លាភនោះចាប់សំណាងនោះឱ្យបានល្អបំផុតទើបល្អប្រសើរខ្លាំង ឆ្នាំច គួរគិតរឿងចំពោះមុខ ធ្វើរឿងថ្ងៃនេះ និង ថ្ងៃស្អែកឱ្យបានល្អ នោះអ្នកប្រាកដជាសំបូរលាភជាមិនខាន។

ដំណោះស្រាយ ៖ អ្នកឆ្នាំចពុំគួរពាក់ព័ន្ធអលង្ការជាប់ខ្លួននោះទេ ចាំខែក្រោយៗ ចាំពាក់វិញ។

១២. ឆ្នាំកុរ

ជាទូទៅ រាសីគឺនៅកម្រិតមធ្យម អ្នកងាយប៉ះពាល់អ្នកដទៃច្រើនណាស់ ដូចនេះអ្នកត្រូវចេះប្រយ័ត្នសម្ដដី ប្រយ័ត្នទង្វើបន្តិច គឺលែងមានបញ្ហាអីហើយ។

ដំណោះស្រាយ ៖ សូមព្យាយាមហូបម្ហូបបួស ឬ ហូបបន្លែឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន៕

ចូលឆ្នាំ ២០២៥ អ្នកកើតឆ្នាំមួយនេះឆុង ១០០% មានឆុងហេងឆុងស៊យ បើហេងគឺហេងខ្លាំង តែបើស៊យគឺស៊យងើបមុខមិនរួច

ចែកគ្នាប្រយ័ត្ន! អ្នកប្រើកំសៀវទឹកអគ្គិសនី ឃើញស្រួលដាំមួយភ្លែតពុះឆុរ តែបើប្រើមិនត្រូវក្បួនអាចអាយុខ្លី

ពុ-ទ្ធោ! បាត់មុខមួយរយៈ តាមពិតអ្នកផលិតវីដេអូកំប្លែងស្ងួត យ៉ូរ៉ូ ធ្លាក់ខ្លួនឈឺច្រើនមុខ តែមិនហ៊ានប្រកាសសុំជំនួយ

កាន់តែអាណិត! ធ្លាយរឿង Zhao Lusi កាលពី ៥ ឆ្នាំមុន ធ្លាប់ត្រូវម្ចាស់ផលិតកម្មអូ/សចូលបន្ទប់ទឹកធ្វើបាបជិត ២ ម៉ោង ព្រោះធ្វើការមិនបានល្អ

(វីដេអូ) ក្តុកក្តួល! អេ យ៉ានុត យំរៀបរាប់ពីស្ថានភាពជំងឺស្វាមី ហើយឆ្លៀតប្រាប់ពីសម្ដីស្វាមីថាស៊ូស្ល-ា/ប់នៅដីស្រុកខ្មែរ

(វីដេអូ) Albert អាយុជិត ២ ខួប! ទេព បូព្រឹក្ស ទម្លាយរឿងធ្លាប់យំអន់ចិត្តនឹងកូន ស្រឡាញ់តែប៉ាជាងខ្លួនជាម្ដាយ

Li Yunrui តារាប្រុសចិនវ័យក្មេង ត្រូវគេរិះគន់ថាមានម្រាមដៃមិនស្អាតមិនសមមុខមាត់ និង ឈ្មោះជាតារា

ឃើញស្និទ្ធៗតិចច្រឡំគូស្នេហ៍! ណាក់ ស្រីណា និង កំលោះសង្ហា ខាត់ សម្បត្តិ តាមពិតមានទំនាក់ទំនងបែបនេះទេ

សង្ហាគួរឱ្យស្នេហ៍! លោក អ៊ី ថានុង សហស្ថាបនិកក្រុមហ៊ុនស្ថាបត្យកម្មល្បី បង្កើតអគារប្រណីតជាច្រើននៅភ្នំពេញ

(វីដេអូ) ពីក្រោយការបង្កសំណើរ ទីកូ អួលដើ-កប្រាប់ថាមានគេមាក់ងាយពេលសម្តែងជាតួស្រី សូម្បីកូនក៏រងការប៊ូ/លី

ព័ត៌មានបន្ថែម

សង្ហាគួរឱ្យស្នេហ៍! លោក អ៊ី ថានុង សហស្ថាបនិកក្រុមហ៊ុនស្ថាបត្យកម្មល្បី បង្កើតអគារប្រណីតជាច្រើននៅភ្នំពេញ

ស្ត្រីខ្លាំង! បញ្ចប់ការសិក្សាពីបរទេស មកអភិវឌ្ឍន៍អាជីវកម្មគ្រួសារ មានទីផ្សារដល់អន្តរជាតិជាង ១០ ប្រទេស

ធ្វើការរយៈពេល ៩ ឆ្នាំត្រូវក្រុមហ៊ុនដេញចេញពីការងារ គ្រាន់តែច្រឡំចូលបន្ទប់ទឹកស្រីពេលឈឺពោះរាកខ្លាំង

ធ្លាប់ជួបអត់? វីដេអូខ្លីនិយាយពីអ្នកជិតខាងចរិតម៉ាស្រុកមានមួយ ពេលប៉ះរបស់ពិតគេដាក់ចំៗឱ្យវិញ បាត់មាត់ធ្វើមុខស្លេកដូចមាន់ស្ងោរ

ព្រោះតែជំនឿ ​បីកូនក្មេងទៅលូនក្រោមពោះដំរីដើម្បីសុំក្ដីសុខ តែភ្លាត់ស្នៀតដំរីប៊ិះជាន់ស្ល-ា/ប់ទាំងពីរនាក់

មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ចេញច្បាប់ថ្មីហាមមិនឱ្យពលរដ្ឋញ៉ាំ hotdogs បើហ៊ានញ៉ាំចាត់ទុកថាក្ប/ត់ជាតិ

តារាសម្តែងចិនម្នាក់ ត្រូវគេល្បួងថាទៅថតកុននៅប្រទេសថៃ ឥលូវបាត់ដំណឹងឈឹងទាក់ទងមិនបាន

វីដេអូស្ដែងៗ! ផ្សែងខ្មៅខ្លួលខ្មាញ់ កំពុងឆាបឆេះរថយន្តដឹកសាំងយ៉ាងសន្ធោសន្ធៅ លើផ្លូវជាតិលេខ ៧ ក្នុងខេត្តត្បូងឃ្មុំ

ស្វែងរកព័ត៌មាន​ ឬវីដេអូ