កុំឧស្សាហ៍ញាត់បំពង់ហឺតចូលច្រមុះពេក វាជួយឱ្យស្រស់ស្រាយតែដំបូងៗទេ ហឺតយូរៗអាចកើតជំងឺ ៣ មុខនេះ

Share This

បំពង់ហឺត គឺជាថ្នាំសម្រាប់ប្រើប្រាស់ខាងក្រៅមួយ ដែលគេប្រើសម្រាប់ហឺតជួយក្នុងការដកដង្ហើមចូល ដើម្បីបំបាត់អាការផ្តាសាយ តឹងច្រមុះ និង វិលមុខ ជាដើម ហើយបច្ចុប្បន្នគេសង្កេតឃើញដែរថាបំពង់ហឺតនេះពេញនិយមណាស់សម្រាប់មនុស្សប្រុសស្រីមួយចំនួនធំប្រើប្រាស់ មិនថាអ្នកធ្វើការ ឬ អ្នកសិល្បៈនោះទេ តែងតែឃើញដាក់ជាប់នៅនឹងខ្លួនជានិច្ច។

ការហឺតបំពង់ហឺតមិនមែនមានតែមានគុណសម្បិត្តនោះទេ តែវាក៏មានផ្តល់នូវគុណវិបត្តិដល់សុខភាពដែរ ពិសេសចំពោះប្រព័ន្ធដកដង្ហើម។ តើដឹងថាបំពង់ហឺតបានផ្តល់ផលប៉ះពាល់អ្វីខ្លះដល់សុខភាព ពិសេសប្រព័ន្ធផ្លូវដង្ហើមនោះ?

យោងតាមវេបសាយសុខភាពឈ្មោះ Variety បានបញ្ជាក់ថា បំពងហឺតវាមានសារធាតុផ្សំជាច្រើនដែលធ្វើឱ្យហឺតហើយមានអារម្មណ៍ស្រស់ស្រាយ ត្រជាក់ច្រមុះ។ សារធាតុផ្សំទាំងនោះរួមមាន ប្រេងធម្មជាតិដែលចម្រាញ់ចេញពីឱសថបុរាណផ្សេងៗជាច្រើនមុខ ដូចជា ស្លឹកជីអង្កាម, ស្លឹកដើមប្រេងខ្យល់, Camphor ឬហៅថា ដើមកប៌ូរ ដែលសារធាតុផ្សំទាំងនេះហើយអាចធ្វើឱ្យហឺតទៅមានអារម្មណ៍ស្រស់ស្រាយ។

ដោយឡែក ស្របពេលសារធាតុទាំងអស់នេះវាជួយសម្រួលផ្លូវអារម្មណ៍ធ្វើឱ្យស្រស់ស្រាយហើយ បើងាកមកមើលពីគុណវិបត្តិរបស់វាវិញក៏មានដែរ ពោលគឺប្រសិនបើហឺតញឹកញាប់ពេក វាអាចបណ្តាលឱ្យស្ងួតច្រមុះ រលាកប្រព័ន្ធដង្ហើម និង អាចបណ្តាលឱ្យរលាកសួរថែមទៀតផង។

មួយវិញទៀត ប្រសិនបើអ្នកហឺតយូរទៅ ហើយចៃដន្យមានទឹកចូលភ្នែក ឬ មាត់ នោះក៏វាអាចបណ្តាលឱ្យមានផលប៉ះពាល់ដែរ ពោលគឺធ្វើឱ្យមានបញ្ហារមាស់ និង ក្តៅតាមបរិវេណនោះ។ ដូចនេះក្រោយពេលបានដឹងពីគុណវិបត្តិខ្លះៗរួចហើយនោះ តើអ្នកគួរបន្តហឺតបំពង់ហឺតទៀតឬអត់?

យ៉ាងណាមិញ ប្រសិនបើអ្នកញៀននឹងប្រើវា សូមធានាឱ្យបាននូវការប្រើឱ្យបានត្រឹមត្រូវតាមការណែនាំដែលមានភ្ជាប់មកជាមួយ ដោយទី ១. អានពាក្យណែនាំមុនប្រើ ២. គួរតែកាន់បំពងហឺតកុំឱ្យកៀកច្រមុះពេក ពិសេស កុំញាត់បំពងហឺតចូលទៅក្នុងច្រមុះឱ្យសោះ ៣. មិនគួរប្រើប្រាស់វាញឹកញាប់ ឬ រាល់ថ្ងៃពេកទេ ៤. ពេលប្រើប្រាស់វារួចហើយគួរតែជូតវាឱ្យស្អាត និង ទុកដាក់នៅកន្លែងស្អាតផងដែរ

ប្រភព ៖ variety.teenee.com

ចែកគ្នាប្រយ័ត្ន! អ្នកប្រើកំសៀវទឹកអគ្គិសនី ឃើញស្រួលដាំមួយភ្លែតពុះឆុរ តែបើប្រើមិនត្រូវក្បួនអាចអាយុខ្លី

ពុ-ទ្ធោ! បាត់មុខមួយរយៈ តាមពិតអ្នកផលិតវីដេអូកំប្លែងស្ងួត យ៉ូរ៉ូ ធ្លាក់ខ្លួនឈឺច្រើនមុខ តែមិនហ៊ានប្រកាសសុំជំនួយ

កាន់តែអាណិត! ធ្លាយរឿង Zhao Lusi កាលពី ៥ ឆ្នាំមុន ធ្លាប់ត្រូវម្ចាស់ផលិតកម្មអូ/សចូលបន្ទប់ទឹកធ្វើបាបជិត ២ ម៉ោង ព្រោះធ្វើការមិនបានល្អ

(វីដេអូ) ក្តុកក្តួល! អេ យ៉ានុត យំរៀបរាប់ពីស្ថានភាពជំងឺស្វាមី ហើយឆ្លៀតប្រាប់ពីសម្ដីស្វាមីថាស៊ូស្ល-ា/ប់នៅដីស្រុកខ្មែរ

ពុ/ទ្ធោ! ខំនាំម្តាយទៅលេងសមុទ្រឆ្លងឆ្នាំ ទៅមិនទាន់ដល់ផងជំងឺម្តាយរើឡើងអស់បុណ្យពាក់កណ្តាលផ្លូវ

(វីដេអូ) ចូលវ័យ ១៩ ឆ្នាំ កូនស្រីច្បងតារាកំប្លែង ស្រីលាប កាន់តែមើលកាន់តែស្អាត សម្រស់ដូចបវរកញ្ញា

អត្រាអ្នកគ្មានការងារធ្វើខ្ពស់ពេក ឥលូវនៅចិនមានបើកក្រុមហ៊ុនឱ្យអ្នកអត់ការងារធ្វើ ទៅជួលអង្គុយបោកភ្នែកអ្នកផ្ទះ

ដាក់ពាក្យលឿនៗ! ក្រសួងអភិវឌ្ឍន៍ជនបទ កំពុងជ្រើសរើសមន្ត្រីជាប់កិច្ចសន្យាច្រើនរូបលើជំនាញ ៦ មុខនេះ

ដាស់តឿនកូនៗផង! មានករណីកុមារអាយុ ៧ ឆ្នាំនៅវៀតណាម បៀមគម្របប៊ិចលេងពេលរៀនហើយស្លាក់ចូលបំពង់ខ្យល់​ បណ្ដាលឱ្យបាត់បង់ជីវិត

ក្រោយមានការយល់ច្រឡំពីប្រភេទជំងឺ ពេលនេះ យ៉ូរ៉ូ ចេញមុខបញ្ជាក់ការពិតពីសា្ថនភាព និង ជំងឺដែលកំពុងយាយីក្នុងខ្លួន

ព័ត៌មានបន្ថែម

ដាស់តឿនកូនៗផង! មានករណីកុមារអាយុ ៧ ឆ្នាំនៅវៀតណាម បៀមគម្របប៊ិចលេងពេលរៀនហើយស្លាក់ចូលបំពង់ខ្យល់​ បណ្ដាលឱ្យបាត់បង់ជីវិត

ចែកគ្នាប្រយ័ត្ន! អ្នកប្រើកំសៀវទឹកអគ្គិសនី ឃើញស្រួលដាំមួយភ្លែតពុះឆុរ តែបើប្រើមិនត្រូវក្បួនអាចអាយុខ្លី

រកភួយសាច់បាននៅ? កម្ពុជា នឹងចុះត្រជាក់ចាប់ពីថ្ងៃទី ៦ ដល់ថ្ងៃ ១៤ មករា ហើយខេត្ត ៧ នេះ អាចចុះដល់ ១៥ អង្សា

គូស្នេហ៍ចិត្តក្តៅ មិនរកកន្លែងស្ងាត់ៗតែពីរនាក់ទេ លេងមានអីៗនឹងគ្នានៅឆ្នេរសមុទ្រ កណ្តាលហ្វូងមនុស្ស

ឃើញកាំជ្រួចយប់ឆ្លងឆ្នាំស្អាតៗពន្លឺចម្រុះពណ៌ តែមានដឹងអត់ថាគេអុជម៉េច? លូវមកមើលវីដេអូនេះដឹងការពិតហើយ!

សមាធិមិនមែនអត់ប្រយោជន៍ទេ សមាធិអាចជួយឱ្យមនុស្សមានយ៉ាងហោច ៣ យ៉ាងនេះ ហើយអាចធ្វើបានគ្រប់វ័យ

នៅថៃ! បើកឆាកឆ្នាំ ២០២៥ ឆ្កែសំណព្វចិត្តពាំគ្រាប់បែ/កចូលក្នុងផ្ទះ យកជូនម្ចាស់ជាកាដូឆ្នាំថ្មី

កុំសូវថែមទឹកត្រី​ ទឹកស៊ីអ៊ីវពេក! ចង់ចៀសឆ្ងាយពីរោគបេះដូង និង លើសសម្ពាធឈា.ម គួរកាត់បន្ថយរឿង ៣​ យ៉ាងនេះ

`); } else { // Mobile, second ad provider (Damreix) document.write(` `); } } else { if (randomChoice === 1) { // Desktop, first ad provider (Revive) document.write(` `); } else { // Desktop, second ad provider (Damreix) document.write(` `); } } })();

ស្វែងរកព័ត៌មាន​ ឬវីដេអូ