ចំណុច​ពិសេស​ទាំង​ ​៥​ ​យ៉ាង​​របស់​គ្រូបង្រៀន​ ​បើ​បាន​ធ្វើ​ប្ដី ឬប្រពន្ធ​ទុក​ថា​សំណាង​ខ្លាំង​

Share This

​គ្រប់ការ​ងារ​ទាំងអស់​សុទ្ធតែ​មាន​ចំណុច​ពិ​សេ​សរៀងៗ​ខ្លួន​ទៅតាម​ចរិតលក្ខណៈ​ ​នៃ​ប្រភេទ​ការងារ​នី​មួយ​ៗ​ ​។​ ​ខាងក្រោម​នេះ​ ​គឺជា​លក្ខណៈ​ពិសេស​បំផុត​របស់​គ្រូបង្រៀន​ដែល​សមស្រប​ទៅតាម​ចរិតលក្ខណៈ​របស់​គេ​ ​។​ ​ដូច្នេះ​ចង់​ដឹង​ថា​ ​មាន​ចំណុច​ពិសេស​អ្វីខ្លះ​ ​សូម​មក​ដឹង​ទាំង​​អស់​គ្នា​ ​៖​ ​

​១​.​ ​មានការ​អប់រំ​ល្អ​ដល់​កូន​ៗ​ ​

​ពាក្យ​ថា​គ្រូបង្រៀន​មួយម៉ាត់​ ​គឺ​ពិតជា​មាន​អត្ថន័យ​យ៉ាង​គ្រប់គ្រាន់​ដែល​បញ្ជាក់​ថា​ជា​បុគ្គល​ម្នាក់​ដែល​ផ្ទេររាល់​ចំណេះដឹង​របស់​ខ្លួន​តាមរយៈ​ភារកិច្ច​របស់​ខ្លួន​ទៅដល់​មនុស្ស​គ្រប់គ្នា​ ​ឲ្យ​ក្លាយជា​បុគ្គល​ដ៏​ល្អ​ក្នុង​សង្គម​ មានចំណេះ​ដឹង​អាច​រក​ប្រាក់​ចិញ្ចឹម​ជីវិ​បាន​ ​។​ ​ដូច្នេះ​ពេល​ដែលគេ​មានកូន​គេ​នឹង​ក្លាយជា​ឪពុក​ផង​ ​ជា​គ្រូ​ដែល​មាន​ក្របខណ្ឌ​ផង​ ​ដែល​អាច​អប់រំ​កូន​បាន​យ៉ាង​ល្អ​ ​ហើយ​ជា​គំរូ​ល្អ​ដល់​កូន​ៗ​ ​។​ ​គេ​តែង​ចំណាំ​ថា​កូន​ដែល​មាន​ឪពុក​ ​ឬ​ ​ម្ដាយ​ជា​គ្រូបង្រៀន​តែងតែ​រៀន​ពូកែ​ណាស់​ ​។​ ​

​២​.​ ​មាន​ក្ដី​ស្រលាញ់​ច្រើន​

​ជា​គ្រូបង្រៀន​ម្នាក់​លុះត្រា​មាន​ក្ដី​ស្រឡាញ់​ច្រើន​ ​មាន​មនោសញ្ចេតនា​ខ្ពស់​ ​ទើប​អាច​ក្លាយជា​គ្រូបង្រៀន​ដ៏​ល្អ​ម្នាក់​ ​។​ ​ដោយសារ​គេ​មាន​ក្ដី​ស្រឡាញ់​ ​និង​ ​មនោសញ្ចេតនា​ប្លែក​ពី​អ្នកដទៃ​ ​ទើប​គេ​មាននិស្ស័យ​ផ្នែក​អប់រំ​នេះ​ ​ព្រោះ​ជា​គ្រូបង្រៀន​ម្នាក់​ត្រូវ​ជួប​មនុស្សជា​ច្រើន​ ​ដែល​មាន​អត្ត​ចរិត​ខុស​ៗ​គ្នា​ ​។​ ​ប្រសិនបើ​នារី​ណា​បាន​ស្វាមី​ជា​គ្រូបង្រៀន​ចាត់ទុកថា​សំណាង​ណាស់​ ​ព្រោះ​ដោយសារតែ​ក្ដី​ស្រឡាញ់​ក្នុង​ខ្លួន​គេ​មាន​ច្រើនលើស​លប់​ ​គេ​តែងតែ​ធ្វើឲ្យ​អ្នក​សើច​ច្រើន​ជាង​យំ​ ​។​ ​

​៣​.​ ​ចេះ​ប្រើពាក្យ​ពី​រោះ​ៗ​ដាក់ប្ដី ឬ​ប្រពន្ធ​

​ពាក្យសម្ដី​ពីរោះ ​គឺ​កើត​ចេញពី​ក្ដី​ស្រឡាញ់​ដ៏​ច្រើនលើស​លប់​របស់​គេ​នេះ​ហើយ​ ​។​ ​ការ​បង្រៀន​ ​គេ​ត្រូវ​ប្រើពាក្យ​ដែល​មាន​សីលធម៌​ ​សេចក្ដីថ្លៃថ្នូរ​ស្ទើរតែ​គ្រប់​ពាក្យ​គ្រប់​ម៉ាត់​ទៅកាន់​កូនសិស្ស​។​ ​ដូច្នេះ​រឿង​អី​គេ​មិន​ចេះ​ប្រើពាក្យ​ពី​រោះ​ៗ​ទៅកាន់​មនុស្សជា​ទីស្រឡាញ់​របស់​គេ​បាន​ ​។​ ​ចំណុច​នេះ​មិនមែន​មានន័យថា​ ​ប្រើពាក្យ​ផ្អែមល្ហែម​ដូច​គូស្នេហ៍​ក្នុង​ប្រលោមលោក​នោះ​ទេ​ ​តែ​សំដៅ​ទៅលើ​ការ​និយាយ​ស្ដី​ដែល​ចេះ​គោរព​ ​មាន​សីលធម៌​ ​។

 ​៤​.​ ​មាន​មូលដ្ឋាន​គ្រឹះ​ដោះស្រាយ​បញ្ហា​ដោយសន្តិវិធី​ ​

​ត្រង់​ចំណុច​នេះ​សំដៅថា​ ​ពេល​មាន​បញ្ហា​កើតឡើង​ក្នុង​គ្រួសារ​ ​គេ​ជា​មនុស្សម្នាក់​ដែល​ចេះ​បត់​ ​បែន​ទៅតាម​កាលៈទេសៈ​ ​និង​ ​រក​ដំណោះស្រាយ​យ៉ាង​ល្អ​ ​ក្រៅពី​ការ​បង្កជម្លោះ​ជា​ពាក្យសម្ដី​ ​ឬ​ការប្រើ​អំពើ​ហិង្សា​ ​។​ ​គេ​ជា​មនុស្សម្នាក់​ដែល​មាន​មនោសញ្ចេតនា​ច្រើន​ ​ពោរពេញ​ដោយ​ក្ដី​ ​ស្រឡាញ់​ទៅកាន់​មនុស្ស​ជុំវិញ​ខ្លួន​ ​បែបនេះ​ហើយ​ទើប​គេក​ម្រ​នឹង​បង្កជម្លោះ​ណាស់​ ​។​ ​

​៥​.​ ​កិត្តិយស​ ​និង​សេចក្ដីថ្លៃថ្នូរ​ ​

​ចំពោះ​ចំណុច​នេះ​វិញ​មិនមែន​មានន័យថា​ ​ការងារ​ផ្សេង​ក្រៅពី​គ្រូបង្រៀន​មិនមែន​កិត្តិយស​ ​និង​ ​សេចក្ដីថ្លៃថ្នូរ​នោះ​ទេ​ ​តែ​គ្រូបង្រៀន​មាន​លក្ខណៈ​ពិសេស​ម្យ៉ាង​ពី​ការងារ​ដទៃ​ ​។​ ​លក្ខណៈ​ ​ពិសេស​នោះ​ត្រង់ថា​ ​គ្រប់​បុគ្គល​ទាំងអស់​មានការ​ងារ​ធ្វើ​ ​មាន​អនាគត​ល្អ​ ​និង​ ​ជា​ធនធានមនុស្ស​សម្រាប់​ប្រទេសជាតិ​ ​គឺ​កើត​ចេញពី​គ្រូបង្រៀន​ ​។​ ​គ្រូបង្រៀន​មិន​អាច​ក្លាយជា​មហាសេដ្ឋី​បានទេ​ ​តែ​គ្រូបង្រៀន​អាច​ធ្វើឲ្យ​បុគ្គល​ធម្មតា​ម្នាក់​ក្លាយជា​មហាសេដ្ឋី​បាន​ ​៕​ ​

នៅឡាវ អាកាសធាតុត្រជាក់ខ្លាំងរហូតកកឡានកកម៉ូតូ ឯខោអាវហាលក្រៅផ្ទះឡើងរឹងឆ្កឹងអស់

ប្រាប់តៗគ្នាផង! សមាជិក ប.ស.ស ពេលឈឺ អាចមានសិទ្ធិស្នើសុំប្រាក់បំណាច់ប្រចាំថ្ងៃ ៧០% បាន ឱ្យតែមានលក្ខខណ្ឌ ៣ នេះ

ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

មាស ម៉ូលីណា សម្រស់ស្អាតខ្ញង់ដូចជំនាន់ប្រកួត Freshie Girl ទាំងពេលនេះកូនៗធំៗទន្ទឹមខ្លួន

កុំទ្រាំទៀតតស់ណាត់គ្នាទៅ! សួនផ្កាមួយនៅបាត់ដំបង កំពុងផ្ទុះល្បីថតរូបស្អាតខ្លាំង សំបុត្រចូលតែ ៥ ពាន់ ថតរូបមួយសេរី

គំនិតអ្នករកស៊ី! ទោះបីរស់នៅស្រុកគេ អ្នកផលិតមាតិកាធ្វើម្ហូប ឡុង ម៉ូនីកា ស្វះស្វែងបង្កើតមុខជំនួញពេញដៃ

អាកាសធាតុរងាញ័រញាក់ តែពលរដ្ឋឥណ្ឌា ១៥ លាននាក់នៅនាំគ្នាសម្រុកទៅទន្លេងូតទឹកលាងបាប ក្នុងពិធីបុណ្យសាសនា Maha Kumbh Mela

ឱកូនអើយកូន! ឪពុកបង្ហោះដំណឹងបាត់កូនប្រុស ដែលរៀននៅសាលាគថ្លង់ចុងក្រោយត្រូវរកឃើញបាត់បង់ជីវិត ក្នុងទឹកស្ទឹងសង្កែ

ជួបព្យុះពេលកំពុងជិះទូកកណ្ដាលសមុទ្រ ភ័យពេកគិតថាខ្លួនឯងមិនរស់ ក៏ថតវីដេអូដ៏រំជួលចិត្តផ្ដាំផ្ញើទៅម៉ែនៅផ្ទះ

(វីដេអូ) មានឈ្មោះជាប្ដីប្រពន្ធពេញច្បាប់ហើយ តែ ជី ដេវីត នៅតែបំពេញក្ដីស្រមៃធំមួយឱ្យ ទេព បូព្រឹក្ស

ព័ត៌មានបន្ថែម

ធ្លាប់ជួបឬនៅ! មនុស្សចរិតអួត ចង់អួតពីខ្លួនឯងឱ្យគេដឹងសោះ តែបែរជាប្រើរូបភាពចែករំលែកបទពិសោធទៅវិញ

សម្គាល់មើលកូនៗផង! បើកូនៗចូលចិត្តពណ៌ ៣ នេះ ជាសញ្ញាបង្ហាញពីបញ្ហាផ្លូវចិត្តរបស់កូនមិនល្អឡើយ

ប្រាប់យកតែបុណ្យទេ! ស្រីៗងាកៗឆែកទូរស័ព្ទ ឆែកកាបូបសង្សារ បើអត់បានអត់ខ្លះទៅ ពេលខ្លះប្រុសៗអត់ចូលចិត្តសង្សារដើរតួជាម៉ែទេ

គីឡូតូចគីឡូធំ មានលុយអត់លុយមិនសំខាន់ ឱ្យតែមាន ៤ យ៉ាងនេះ ធានាស្រីៗបាក់ចិត្តស្រិបៗស្រឡាញ់

ឆ្នាំ ២០២៥ ហើយ បើនៅតែលេងសើចនឹងជីវិតមិនគិតពី ៩ ចំណុចនេះ ជីវិតដឹងតែរ៉ោករ៉ាកទៀតហើយ

អ្នកណាខ្លះអ៊ីចឹង? មនុស្សមានតារានិករ ៤ នេះ ពេលបែកស្នេហាគឺពិបាកបំភ្លេចសង្សារចាស់បំផុត ទោះគេធ្វើឱ្យឈឺចាប់ក៏នៅតែនឹកចង់ដឹងសុខទុក្ខគេ

ពេលនៅក្មេងៗធម្មតាទេ តែធំឡើងបើមានអារម្មណ៍ និង ទង្វើប៉ុន្មានចំណុចនេះ បានន័យថាអ្នកជា BL ហើយ

ឆ្នាំ ២០២៥ ហើយ! អ្នកប្រាក់ខែខ្ទង់ ៥០០ ដុល្លារ បើអឿប្រហែស ៥ ក្បួននេះ ដឹងតែពាក់កណ្ដាលខែទៅពងទាប្រៃដល់ដាច់ខែ

ស្វែងរកព័ត៌មាន​ ឬវីដេអូ