ប្រិយមិត្តមួយចំនួនច្បាស់ជាបានស្គាល់លោកគ្រូចិនសែ ម៉ុង ហើយ ដោយលោកគឺជាគ្រូហុងស៊ុយបែបវិទ្យាសាស្ត្រមួយរូប តែងចែករំលែកពីក្បួនហុងស៊ុយ វិធីសាស្រ្ដសែនព្រេងបែបចិន និង គ្រឿងហុងស៊ុយផ្សេងៗ តាមរយៈផេក ហុងស៊ុយ ជាប្រយោជន៍សម្រាប់អ្នកចង់ស្វែងយល់ពីហុងស៊ុយក្នុងការរស់នៅប្រចាំថ្ងៃ ប្រចាំខែ និង ប្រចាំឆ្នាំ ជាដើម។
កៀកនឹងឆ្នាំថ្មីខិតជិតមកដល់ នៅថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២៤ នេះ លោកគ្រូចិនស៊ែ ម៉ុង បានបញ្ជាក់ឱ្យបានដឹងថា មានឆ្នាំចំនួន ៣ ដែលឆ្នាំក្រោយអាចមានអ្នកកាន់ដៃមើលកាំជ្រួចជាមួយហើយ នោះគឺ ឆ្នាំជូត ឆ្នាំមមី ឆ្នាំរោង។
ក្នុងនោះ លោកគ្រូបានបញ្ជាក់ឱ្យដឹងបន្ថែមផងដែរថា ដើម្បីឱ្យឆ្នាំក្រោយអាចមានអ្នកកាន់ដៃមើលកាំជ្រួចជាមួយគឺឆ្នាំទាំង ៣ ត្រូវ យកដើមរាសីចំនួន ៩ ដើម ដាក់ក្នុងថូទឹក ទៅដាក់តាំងនៅក្នុងទិសខាងលិច នោះគឺអាចជំរុញតារាសាស្រ្ដស្នេហ៍របស់អ្នកឱ្យកាន់តែមានប្រជាប្រិយភាពកាន់តែខ្លាំង សម្រាប់ឆ្នាំ ២០២៥ តែក៏ត្រូវចេះបើកបេះដូងផងដែរ៕