ជំងឺផ្លូវចិត្តជាកត្តាសំខាន់ក្នុងការជះឥទ្ធិពលទៅលើការគិត និង អាកប្បកិរិយារបស់មនុស្សម្នាក់ៗ ដែលក្នុងនោះដែរ Schizotypal personality ឬ អាចហៅថាបុគ្គលិកលក្ខណៈវិកលចរិត ជាអាការកម្រម្យ៉ាងអាចធ្វើឱ្យបុគ្គលដែលកើតមានការគិត និង អាកប្បករិយាប្លែកៗខុសពីមនុស្សទូទៅធម្មតា។
តើមនុស្សមានបុគ្គលិកលក្ខណៈ Schizotypal personality មានការគិតបែបណា ដែលចាត់ទុកថាប្លែកខុសពីមនុស្សប្រក្រតីទូទៅនោះ?
មនុស្សដែលមាន Schizotypal personality ភាគច្រើនជាមនុស្សដែលមានការគិត និង សកម្មភាពការនិយាយស្ដីខុសស្រឡះពីអ្វីដែលសង្គមគិតថាជារឿងធម្មតា ដូចជាការស្លៀកពាក់ប្លែកៗ ការជឿងប់ជ្រៅទៅលើរឿងមើលមិនឃើញ ឬ គិតថាខ្លួនឯងមានញាណទី ៦ ជាដើម។ ជាពិសេសនោះ ពួកគេមិនសូវជាចូលចិត្តចូលសង្គមប៉ុន្មាននោះទេ។
មនុស្សមានបញ្ហាបុគ្គលិកលក្ខណៈផ្សេងៗអាចងាយនឹងដឹងខ្លួន និង ប្រញាប់ទៅរកការព្យាបាល តែសម្រាប់មនុស្សមាន Schizotypal personality មិនងាយនឹងដឹងខ្លួននោះទេ ព្រោះជំនឿការជឿរបស់ពួកគេគឺស្លុងងប់ណាស់ទៅហើយ ពោលគឺពួកគេមិនងាយនឹងស្ដាប់មនុស្សជុំវិញខ្លួនឡើយ។ អ្នកដែលមាន Schizotypal personality អាចធ្វើឱ្យមានការប៉ះពាល់ មានបញ្ហាច្រើនដល់ការប្រើប្រាស់ជីវិតប្រចាំថ្ងៃ មានទាំងការប៉ះពាល់ដល់ទំនាក់ទំនងសង្គម ការងារ និង គ្រួសារជាដើម។
យ៉ាងណាមិញ បុគ្គលិកលក្ខណៈ Schizotypal personality មិនទាន់ចូលជាជំងឺវិកលចរិតតែម្ដងនោះទេ ដោយមនុស្សវិកលចរិតមានសភាពធ្ងន់ធ្ងរជាងនេះ។ មនុស្សមាន Schizotypal personality នៅដឹងខុស និង ត្រូវជាងមនុស្សវិកលចរិតដែលពិបាកបែងចែកការពិត និង មិនពិត ខុស ហើយនិងត្រូវ៕