អ្នកគ្រូ ណាលី ត្រូវបានគេស្គាល់ថាជាគ្រូហុងស៊ុយបែបវិទ្យាសាស្ត្រមួយរូប ព្រមទាំងជាម្ចាស់ក្រុមហ៊ុន ម៉ាស្ទ័រណាលីហុងស៊ុយ ដែលមានឈ្មោះល្បីល្បាញ តាមរយៈការចែករំលែកចំណេះដឹងផ្នែកហុងស៊ុយបែបវិទ្យាសាស្ត្រ នៅក្នុងជីវិតរស់នៅ ក៏ដូចជាការណែនាំពីការរៀបចំពិធីនានាឱ្យបានត្រឹមត្រូវតាមក្បួនហុងស៊ុយ។
ឈានចូលមកដល់ឆ្នាំថ្មី ២០២៥ ខែមករា តាមរយៈទំព័រផេកផ្លូវការរបស់អ្នកគ្រូដែលមានឈ្មោះ Master Naly Fengshui បានចែករំលែកពីវិធីបង្ការឆុងនៅក្នុងខែឆ្លូវ ដែលតាមក្បួនហុងស៊ុយ ខែឆ្លូវ គឺរាប់គិតចាប់ពីថ្ងៃទី ០៦ មករា រហូតដល់ថ្ងៃទី ០៣ កុម្ភៈ។
ក្នុងនោះ អ្នកគ្រូបានបញ្ជាក់ឱ្យបានដឹងថា ដើម្បីបង្ការឆុងនៅក្នុងខែឆ្លូវ ជាខែដែលរាប់គិតចាប់ពីថ្ងៃទី ០៦ មករា រហូតដល់ថ្ងៃទី ០៣ កុម្ភៈ យើងគប្បីកុំស្វានដំទិសខាងកើត ត្បូងឆៀងកើត និង ទិសជើងឆៀងកើត។ ករណីចង់ស្វានដំ គប្បីរើសវេលាល្អឱ្យបានត្រឹមត្រូវ៕