នៅថ្ងៃទី ១៦ ខែមករា ឆ្នាំ ២០២៥ នេះ ទីភ្នាក់ងារជាតិមុខរបរ និង ការងារ បានចែករំលែកអំពីមុខរបរមានតម្រូវការខ្ពស់ទាំង ២០ សម្រាប់យុវជន ដកស្រង់ចេញពីព្រឹត្តិបត្រព័ត៌មានទីផ្សារការងារ លេខ ២ ឆ្នាំ ២០២៤ ស្ដីពី «ទស្សនវិស័យមុខរបរ និង ការងារ» របស់ក្រសួងការងារ និង បណ្ដុះបណ្ដាលវិជ្ជាជីវៈ។
ជាក់ស្ដែងក្នុងចំណោមការងារទាំង ២០ ដែលកំពុងមានតម្រូវការទីផ្សារខ្ពស់នោះមានដូចជា ៖
១. គណនេយ្យករកម្រិតខ្ពស់
២. វិស្វករសំណង់ស៊ីវិល
៣. គ្រូបង្រៀននៅសាកលវិទ្យាល័យ និង ឧត្តមសិក្សា
៤. ចុងភៅ
៥. វិស្វករឧស្សាហកម្ម និង ផលិតកម្ម
៦. បុគ្គលិក ឬជំនួយការផ្នែកធនធានមនុស្ស
៧. គ្រូបង្រៀននៅថ្នាក់មធ្យមសិក្សា
៨. វិជ្ជាជីវៈខាងទំនាក់ទំនងសាធារណៈ
៩. អ្នកតំណាងលក់ផ្នែកពាណិជ្ជកម្ម
១០. អ្នកបច្ចេកទេសគាំទ្រដល់អ្នកប្រើប្រាស់នូវបច្ចេកវិទ្យាគមនាគមន៍ព័ត៌មាន
១១. វិជ្ជាជីវៈខាងគិលានុបដ្ឋាយិកា
១២. វិស្វករអគ្គិសនី
១៣. អ្នកបច្ចេកទេសខាងវិស្វកម្មអេឡិចត្រូនិក
១៤. បុគ្គលិកទូទៅផ្នែកកត់ត្រាគណនេយ្យ និង បញ្ជី
១៥. ភ្នាក់ងារខាងមូលប័ត្រ និង ហិរញ្ញវត្ថុ
១៦. គ្រូបង្រៀនអប់រំវិជ្ជាជីវៈ
១៧. បុគ្គលិកផ្គត់ផ្គង់ ឬ លទ្ធកម្ម
១៨. អ្នកបច្ចេកទេសគ្រឿងម៉ាស៊ីន
១៩. អ្នកទទួលភ្ញៀវក្នុងសណ្ឋាគារ
២០. អ្នកក្រឡុកស្រា
យ៉ាងណាមិញ ក្រៅពីនេះ NEA ក៏បានជូនដំណឹងដល់យុវជន សិស្ស/និសិ្សត និង សាធារណជនដែលមានបំណងចង់ចុះឈ្មោះស្វែងរកការងារធ្វើគ្រប់ប្រភេទនៅទូទាំងប្រទេស អាចទៅចុះឈ្មោះស្វែងរកការងារដោយឥតគិតថ្លៃជាមួយ NEA បានដោយងាយស្រួល។ សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមក NEA តាមរយៈលេខទូរស័ព្ទ ០១៦ ៧៨ ៦៦ ៥៥ និង តេលេក្រាម ០៧៧ ២៣២ ៣៧៨ ឬ គេហទំព័រ www.nea.gov.kh និង ទំព័រ Facebook (neakhmer)៕