មានប្រវត្តិសិក្សាខ្ពស់ ប៉េងអាន ក៏ជាសហគ្រិន និង ជាអ្នកផលិតមាតិកាដ៏លេចធ្លោលើបណ្ដាញសង្គមទៀត

Share This

កន្លងមក តាមរយៈវីដេអូរបស់ ប៉េងអាន ជឿជាក់ថាប្រិយមិត្តប្រាកដជាបានស្គាល់នូវកំលោះសង្ហារូបនេះ ដែលលោកជាសហគ្រិន និង ជាបុគ្គលចូលចិត្តចែករំលែកដ៏មានប្រជាប្រិយភាពមួយរូបនៅលើបណ្តាញសង្គម។ លោករមែងបង្កើតវីដេអូនិយាយអំពីបញ្ហាសុខភាពផ្លូវកាយ សុខភាពផ្លូវចិត្ត និង ចំណេះដឹងផ្សេងៗ។ មុនបង្ហាញមុខមានគេស្គាល់ និង គាំទ្រមកដល់សព្វថ្ងៃ មែនទែនទៅ ប៉េងអាន ក៏មានប្រវត្តិការអប់រំចំណេះដឹងមិនធម្មតាផងដែរ។

ផ្អែកតាមគណនី LinkedIn ប៉េងអាន មានឈ្មោះពេញ អ៊ុង ប៉េងអាន លោកជាសហគ្រិន និង កំពុងបម្រើការងារជាអ្នកដឹកនាំគម្រោង ជាទីប្រឹក្សាម៉ាក និង ទំនាក់ទំនង នៅក្រុមហ៊ុនធានារ៉ាប់រងល្បីឈ្មោះមួយនៅទីក្រុងភ្នំពេញ។ នៅឆ្នាំ ២០១៤ លោកទទួលបានអាហារូបករណ៍កម្មវិធីផ្លាស់ប្តូរការសិក្សា ដែលផ្តល់ដោយសាកលវិទ្យាល័យ Kyushu University នៅជប៉ុន ទៅសិក្សានៅសាកលវិទ្យាល័យ Ateneo de Manila University នៅហ្វីលីពីន។ ការសិក្សាអាហារូបករណ៍នេះ លោកទទួលបានពានរង្វាន់អាហារូបករណ៍អាស៊ានវ័យក្មេង ឬ Young ASEAN scholarship award ផងដែរ។ បន្ទាប់មកនៅក្នុងឆ្នាំ ២០១៥ លោកទទួលបានអាហារូបករណ៍ផ្លាស់ប្តូរការសិក្សាឆមាស UGRAD មួយទៀត ទាក់ទងនឹងជំនាញផលិតវីដេអូ ភាពយន្តឯកសារ និង សារគមនាគមន៍ នៅសាកលវិទ្យាល័យ California State University, Monterey Bay នៅរដ្ឋ California សហរដ្ឋអាមេរិក។

ពីឆ្នាំ ២០១២ ដល់ ឆ្នាំ ២០១៦ លោកបានបញ្ចប់ការសិក្សាជំនាញគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយ សារគមនាគមន៍ និង ការផលិតប្រព័ន្ធផ្សព្វផ្សាយ។ ពីឆ្នាំ ២០១៩ ដល់ឆ្នាំ ២០២១ លោកបានសិក្សាថ្នាក់អនុបណ្ឌិតផ្នែកទំនាក់ទំនងសុខភាព និង ហានិភ័យនៅសាកលវិទ្យាល័យ Michigan State University នៅសហរដ្ឋអាមេរិក។

ក្រៅពីជាសហគ្រិន បើកអាជីវកម្មរួមគ្នាជាមួយដៃគូ ដែលមានដូចជា ហាងសម្លៀកបំពាក់ Attire Lounge, ហាងកាហ្វេ Cuffeine: Plant-based Coffee និង បណ្ណាល័យ The Reading Lounge Library លោកក៏ជាស្ថាបនិកទំព័រហ្វេសប៊ុក Think with PingAnn ដែលបង្កើតវីដេអូចែករំលែកអំពី បញ្ហាសុខភាពផ្លូវកាយ ផ្លូវចិត្ត វិធីសាស្ត្រផ្តល់កម្លាំងចិត្ត និង ចំណេះដឹងផ្សេងៗ។ នៅលើគណនី LinkedIn លោកក៏បានសរសេរដែរថា លោករីករាយនឹងការធ្វើការផ្តោតទៅលើសុខភាព ដើម្បីពង្រឹងតំហែទាំសុខភាព ចំណេះដឹងសុខភាពតាមសហគមន៍ និង ប្រយុទ្ធប្រឆាំងនឹងព័ត៌មានសុខភាពមិនត្រឹមត្រូវតាមប្រព័ន្ធអនឡាញ។ លើសពីនេះ លោករីករាយជាមួយការងារគម្រោងលើកកម្ពស់ស្ត្រីក្នុងភាពជាសហគ្រិន ជាពិសេសលើកកម្ពស់សហគ្រិនស្ត្រីដើម្បីទទួលបានសមភាពនៅក្នុងធនធានអាជីវកម្ម និង តំហែទាំសុខភាព​៕

ចូលឆ្នាំ ២០២៥ អ្នកកើតឆ្នាំមួយនេះឆុង ១០០% មានឆុងហេងឆុងស៊យ បើហេងគឺហេងខ្លាំង តែបើស៊យគឺស៊យងើបមុខមិនរួច

ចែកគ្នាប្រយ័ត្ន! អ្នកប្រើកំសៀវទឹកអគ្គិសនី ឃើញស្រួលដាំមួយភ្លែតពុះឆុរ តែបើប្រើមិនត្រូវក្បួនអាចអាយុខ្លី

ពុ-ទ្ធោ! បាត់មុខមួយរយៈ តាមពិតអ្នកផលិតវីដេអូកំប្លែងស្ងួត យ៉ូរ៉ូ ធ្លាក់ខ្លួនឈឺច្រើនមុខ តែមិនហ៊ានប្រកាសសុំជំនួយ

កាន់តែអាណិត! ធ្លាយរឿង Zhao Lusi កាលពី ៥ ឆ្នាំមុន ធ្លាប់ត្រូវម្ចាស់ផលិតកម្មអូ/សចូលបន្ទប់ទឹកធ្វើបាបជិត ២ ម៉ោង ព្រោះធ្វើការមិនបានល្អ

(វីដេអូ) ក្តុកក្តួល! អេ យ៉ានុត យំរៀបរាប់ពីស្ថានភាពជំងឺស្វាមី ហើយឆ្លៀតប្រាប់ពីសម្ដីស្វាមីថាស៊ូស្ល-ា/ប់នៅដីស្រុកខ្មែរ

រកផ្លូវវាងប្រយ័ត្នស្ទះ! ស្អែកនៅភ្នំពេញ នឹងបញ្ចៀសចរាចរណ៍បណ្ដោះអាសន្នលើកំណាត់ផ្លូវទាំងនេះ ចាប់ពីម៉ោង ៥ ព្រឹកតទៅ

ជូនដំណើរចុងក្រោយ! ស-ព Ruthko នឹងត្រូវដង្ហែទៅកាន់ភូមិថ្មីនៅថ្ងៃទី ៨ ចំម៉ោងពេលកំណត់នេះ

ជូវី លីន ទទូចសុំមហាជន និង អ្នកឆ្លៀតឱកាស កុំបង្ហោះរូបភាព វីដេអូជុំវិញហេតុការណ៍ RuthKo អាណិតដល់ក្រុមគ្រួសារស/ពផង

(វីដេអូ) គួរឱ្យសរសើរ! ល្អហួស ស៊ូរាំរបាំអប្សរាលើព្រឹលទឹកកកក្នុងអាកាសធាតុ-១៦ °C នៅប្រទេសចិន ស្ទួយសិល្បៈវប្បធម៌ខ្មែរ

ចូលឆ្នាំ ២០២៥ បាន ៤ ថ្ងៃ! នៅចិន ប្រទះភ្លើងឆេះផ្សារមួយកន្លែងយ៉ាងសន្ធោសន្ធៅ ស្លា./ប់របួសមនុស្សជាង ២០ នាក់

ព័ត៌មានបន្ថែម

ជូវី លីន ទទូចសុំមហាជន និង អ្នកឆ្លៀតឱកាស កុំបង្ហោះរូបភាព វីដេអូជុំវិញហេតុការណ៍ RuthKo អាណិតដល់ក្រុមគ្រួសារស/ពផង

(វីដេអូ) គួរឱ្យសរសើរ! ល្អហួស ស៊ូរាំរបាំអប្សរាលើព្រឹលទឹកកកក្នុងអាកាសធាតុ-១៦ °C នៅប្រទេសចិន ស្ទួយសិល្បៈវប្បធម៌ខ្មែរ

សល់តែរូបថត! វុទ្ធា ជិតដិតជាមួយ RuthKo រាប់អានគ្នាដូចបងប្អូន បានបង្ហោះសារក្ដុកក្ដួលមួយ

ពិបាកទទួលយកណាស់! តារារ៉េបច្រើនរូបទៅដល់ទីតាំងកើតហេតុភ្លាមៗ ក្រោយទទួលបានដំណឹងមរណភាព RuthKo

រន្ធ-/ត់! តារាចម្រៀងរ៉េប Ruthko ជួបគ្រោះថ្នា/ក់ បាត់បង់ជីវិតនៅរំលងអធ្រាត្រឈានថ្ងៃ ៦ នេះ

បង្ហាញមុខម្ចាស់បេះដូងបវរកញ្ញាចក្រវាលកម្ពុជា ៤ ជំនាន់ សុទ្ធសឹងជាបុរសសង្ហា កំពុងសាងជីវិតគូយ៉ាងមានក្ដីសុខ

(វីដេអូ) ច្បាស់ៗ នេន ទុំ បកស្រាយលម្អិតម្ដងទៀតជុំវិញរឿងផ្ដាច់ថ្នាំ ក្រោយផ្ទុះការវែកញែកបែកផ្សែងលើបណ្ដាញសង្គម

មិនសូវបង្ហាញ តែ ស្រីភក្ត្រ បេក្ខជនឆ្នើម MasterChef រដូវកាលទី ៣ បានរៀបការសាងគ្រួសារ ១ ឆ្នាំហើយ

ស្វែងរកព័ត៌មាន​ ឬវីដេអូ