A.N.D ជាម៉ាកសម្លៀកបំពាក់ដ៏មានប្រជាប្រិយភាពមួយនៅកម្ពុជា។ រៀងរាល់រដូវកាលថ្មី ម៉ាកនេះតែងពាំនាំទំនោរនិយមឬ Trend ជាមួយអារម្មណ៍បែបស្រស់ស្រាយ និង មានថាមពល។ ជាក់ស្តែង សម្រាប់រដូវត្រជាក់ fall/winter 2024-25 ម៉ាកនេះបានបញ្ចេញខូឡិកហ្សិនដ៏ពិសេស ភ្ជាប់មកជាមួយស្លាបបក្សី លាយឡំពណ៌ចម្រុះគួរឱ្យទាក់ចិត្តបំផុត។
ពិតប្រាកដណាស់ ខូឡិកហ្សិនថ្មីរបស់ A.N.D មានឈ្មោះថា ICARUS ជាស្ទីលបែប Boho ដោយបំផុសគំនិតពីស្លាបបក្សី។ អ្នកច្នៃម៉ូដបានរកឃើញស្លាបបក្សីដែលកប់ទុក មានពណ៌រស់រវើក ហើយស្រមៃថា ពួកវាត្រូវបានធ្លាក់មកពីឋានសួគ៌។ ជាសក្ខីភាព រោមចម្រុះពណ៌ដ៏ទាក់ភ្នែកត្រូវបានយកមកតាក់តែងលើសម្លៀកបំពាក់ បង្កើតជាម៉ូដប្រកបដោយមន្តស្នេហ៍។
ច្នៃម៉ូដប្រើជាអាវក្រៅ អាវក្រៅសម្រុងវែង រ៉ូប សំពត់ ខោ បោះពុម្ពដោយក្រលាផ្កា និង រូបផ្សេងៗ ខ្លះភ្ជាប់ជាមួយរោមផងនោះ ពីមួយឈុតទៅមួយឈុត មើលមករលុងស្រស់ស្រាយស្រួលខ្លួន ដែលអារម្មណ៍នៃខូឡិកហ្សិនគឺ ហោះហើរ។ ម៉ូដស័ក្តិសមបំផុតសម្រាប់ដំណើរកម្សាន្ត ខូឡិកហ្សិននេះផងដែរ ក៏បំផុសគំនិតពីគំនូរនារីដែលមិនធ្លាប់បង្ហាញខ្លួន នាងមានឈ្មោះថា Flaming June។ នាងត្រូវបានគូរដោយវិចិត្រករជនជាតិអង់គ្លេសដ៏ល្បី លោក Frederic Leighton នៅក្នុងឆ្នាំ ១៨៩៥ ៕