នៅថ្ងៃទី ២០ ខែមករា ឆ្នាំ ២០២៥ ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បានចេញសេចក្តីជូនដំណឹង ស្តីពីការជ្រើសរើសមន្ត្រីកិច្ចសន្យា ដើម្បីចូលបម្រើការងារនៅនាយកដ្ឋានមូលបត្ររដ្ឋ អគ្គនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ និង គ្រប់គ្រងបំណុល នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។
ក្នុងនោះ បុគ្គលិកកិច្ចសន្យាដែលត្រូវជ្រើសរើសមានចំនួន ៧ រូប ទៅតាមតួនាទីដូចខាងក្រោម ៖
១. Market Infrastructure Developer ចំនួន ១ រូប
២. Capital Market Analyst ចំនួន ២ រូប
៣. Policy and Planning Officer ចំនួន ២ រូប
៤. Bond Operation Officer ចំនួន ២ រូប
ចំពោះកាលបរិច្ឆេទឈប់ទទួលពាក្យ គឺគិតត្រឹមថ្ងៃទី ៧ ខែកុម្ភៈ ឆ្នាំ ២០២៥ វេលាម៉ោង ១៧:០០ នាទី៕