នៅថ្ងៃទី ១៣ ខែមករា ឆ្នាំ ២០២៥ មន្ទីរពេទ្យកាល់ម៉ែត បានប្រកាសដំណឹងជ្រើសរើសបុគ្គលិកកិច្ចសន្យា សរុបចំនួន ២០ នាក់ បំពេញការងារទៅលើមុខតំណែងចំនួន ៦ ផ្នែក។
ចំពោះបុគ្គលិកកិច្ចសន្យាដែលជ្រើសរើស មានមុខតំណែងដូចខាងក្រោម ៖
១. បុគ្គលិករដ្ឋបាល ០២ នាក់
២. មគ្គុទ្ទេសក៍ ០២ នាក់
៣. លេខាធិការនៃលេខាធិការដ្ឋាន ០១ នាក់
៤. លេខាធិការតាមផ្នែក ០២ នាក់
៥. បេឡាធិការិនី ១០ នាក់
៦. បុគ្គលិកស្តង់ដារសាមុយ ០៣ នាក់
ក្នុងនោះ សម្រាប់បេក្ខជន-បេក្ខនារី ដែលមានបំណងដាក់ពាក្យប្រឡងជ្រើសរើសបុគ្គលិកកិច្ចសន្យា ត្រូវមានលក្ខណៈសម្បត្តិដូចខាងក្រោម៖
– បេក្ខជន-បេក្ខនារី ត្រូវមានសញ្ជាតិខ្មែរ ដែលមានអាយុចាប់ពី ១៨ ឆ្នាំ ដល់ ៣៥ ឆ្នាំ
– មានសញ្ញាបត្របរិញ្ញាបត្រនីតិសាស្ត្រ រដ្ឋបាលសាធារណៈ សេដ្ឋកិច្ច ឬសញ្ញាបត្រដែលពាក់ព័ន្ធនឹងមុខតំណែង
– មានសមត្ថភាពប្រើប្រាស់កុំព្យូទ័រ និង ភាសាបរទេស អង់គ្លេស បារាំង ឬចិន ស្ទាត់ជំនាញ
– មានសុខភាព និង កាយសម្បទាល្អ
– មានរូបសម្បត្តិស្រស់សោភា ចរិយាថ្លៃថ្នូរ អត្តចរិតស្លូតបូត សុភាពរាបសា រួសរាយរាក់ទាក់
– មានភាពស្មោះត្រង់អត់ធ្មត់ឧស្សាហ៍ព្យាយាម ហ្មត់ចត់ និង ទំនួលខុសត្រូវខ្ពស់ក្នុងការបំពេញការងារ
– មានគំនិតចែករំលែកចំណេះដឹង ធ្វើការងារជាក្រុម មានគំនិតច្នៃប្រឌិតក្នុងការងារឱ្យមានការរីកចម្រើន និង មានជំហរការងារស្វិតស្វាញគ្រប់កាលៈទេស។
អាស្រ័យហេតុនេះ បេក្ខជន-បេក្ខនារីដែលមានចំណាប់អារម្មណ៍ អាចដាក់ប្រវត្តិរូប (មានបិទរូបថត) និង ពាក្យសុំចូលបម្រើការងារ (CV និង Cover Letter ជាភាសាខ្មែរ ឬអង់គ្លេស) ដោយភ្ជាប់មកជាមួយ ឯកសារថតចម្លង រួមមានអត្តសញ្ញាណប័ណ្ណ សញ្ជាតិខ្មែរ សៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ សំបុត្រកំណើត និង សញ្ញាបត្រ ឬវិញ្ញាបនបត្រដែលពាក់ព័ន្ធនឹងជំនាញ តាមរយៈប្រព័ន្ធតេឡេក្រាម (Telegram) https://t.me/LyThavin។ ចំពោះថ្ងៃផុតកំណត់ទទួលពាក្យ គឺនៅថ្ងៃទី ១៤ ខែមីនា ឆ្នាំ ២០២៥ វេលាម៉ោង ១៧:០០ នាទីល្ងាច។ បេក្ខជនដែលត្រូវបានជ្រើសរើស (ជាប់Shortlist) នឹងត្រូវចូលរួមប្រឡងសំណេរ និង ផ្ទាល់មាត់ នៅថ្ងៃទី ២៥ ខែមីនា ឆ្នាំ ២០២៥ វេលាម៉ោង ៩:០០ នាទីព្រឹក៕