ដើរលេងចុងឆ្នាំមិនដឹងស្លៀកអីសម! នេះជាគន្លឹះងាយៗធ្វើខ្លួនចេញមកដឹងតែឡូយ ថតរូបស្អាតត្រូវគ្រប់ប្លង់

Share This

ចុងឆ្នាំគឺជាពេលវេលាដ៏រំភើបរីករាយក្នុងការធ្វើដំណើរកម្សាន្តទៅកាន់កន្លែងនានា។ អមនឹងដំណើរកម្សាន្ត យើងគ្រប់គ្នាតែងចង់បានមកវិញទាំងរូបភាព និង ភាពសប្បាយរីករាយ ហេតុដូច្នេះការត្រៀមខ្លួនរួចជាស្រេចជាមួយការស្លៀកពាក់តុបតែងខ្លួន គឺជារឿងដ៏ចំបាច់មួយដែលពុំគួរខកខាន។ នៅក្នុងអត្ថបទនេះយើងនឹងលើកយកគន្លឹះក្នុងការស្លៀកពាក់សម្រាប់ដំណើរកម្សាន្ត ដែលនឹងទទួលបានទាំងទំនុកចិត្ត និង ស្ទីលលេងខ្លួនឡូយឆាយមើលមកហ្វេហ្សិនបំផុត។

១. ត្រៀមសម្លៀកបំពាក់ ៣ ពណ៌

ប្រសិនបើអ្នកមិនចង់ចំណាយថវិកាច្រើន មិនចង់គិតស្មុគស្មាញច្រើន អ្នកអាចត្រៀមសម្លៀកបំពាក់ចំនួន៣ ពណ៌ដែលអាចពាក់ចូលគ្នាបាន ដើម្បីបង្កើតជាស្ទាយ៌ខុសៗគ្នាពីមួយថ្ងៃទៅមួយថ្ងៃ ឬពីឱកាសមួយទៅឱកាសមួយ។ ការជ្រើសរើសពណ៌ក៏អាស្រ័យទៅតាមកន្លែងដែលត្រូវទៅផងដែរ​ ឧទាហរណ៍ បើទៅកន្លែងបែបទីក្រុង អ្នកអាចត្រៀមសម្លៀកបំពាក់ពណ៌ខ្មៅឬក្រមៅ ពណ៌ស និង ពណ៌ទឹកប៊ិក។ បើទៅកម្សាន្តលើឆ្នេរខ្សាច់អាចប្រើពណ៌គគីរ ពណ៌ស និង ពណ៌លាយពណ៌សស្រាលដូចជា ពណ៌ទឹកក្រូច និង ពណ៌លឿងជាដើម។

២. ស្បែកជើង ៣ គូ

ជឿជាក់ថាស្ត្រីភាគច្រើននឹងមិនចង់យកស្បែកជើងទៅតាមខ្លួនច្រើនជាង ៣ គូនោះទេ ដូចនេះ ៣ គូដែលចាំបាច់ ៣ គូដែលត្រៀមគ្រប់ស្ថានភាពមានដូចជា៖ ១ ស្បែកជើងហាត់ប្រាណ Sneakers ឬស្បែកជើងប៉ាតា វាផ្តល់ផាសុកភាពសម្រាប់ការធ្វើដំណើរនៅពេលថ្ងៃ ម្យ៉ាងវាក៏មើលមកហ្វេហ្សិនមួយបែបផងដែរ, ២ ស្បែកជើងកវែង(កវែងត្រឹមពាក់កណ្តាលស្មងជើង) ឬស្បែកជើងសង្រែកសម្រាប់ពេលល្ងាច និង មួយទៀតស្បែកជើងកែងបើចាំបាច់។ ការត្រៀមស្បែកជើង គួរជ្រើសរើសស្បែកជើងដែលអាចប្រើក្នុងគោលបំណងច្រើនយ៉ាង ជាជាងព្យាយាមយកទៅច្រើនគូតម្រូវគ្រប់ឱកាសឬគ្រប់ថ្ងៃ។

៣. ឈុតកីឡាសម្រាប់ការហោះហើរ

អ្នកចូលចិត្តលេងខ្លួនពេលធ្វើដំណើរតាមយន្តហោះ អាចសាកល្បងជាមួយឈុតបែបកីឡា។ បច្ចុប្បន្នឈុតកីឡាកំពុងមានការពេញនិយមខ្លាំង ជាពិសេសនៅក្នុងពិភពហ្វេហ្សិនតែម្តង។ មែនទែនទៅការលេងខ្លួនជាមួយឈុតកីឡាមិនត្រឹមតែមើលមកឡូយប៉ុណ្ណោះទេ វាថែមទាំងផ្តល់ផាសុកភាពពេលធ្វើដំណើរវែងឆ្ងាយផងដែរ។ ដូចជាការស្លៀកខោស្វិតជាមួយអាវរលុង និង មានអាវធំគ្របពីលើជាដើម។

៤. គ្រឿងលម្អ

អ្នកអាចគិតថាគ្រឿងលម្អដូចជា ខ្សែក ក្រវិល កងដៃ និង ចិញ្ចៀន មិនសូវជាសំខាន់ តែតាមពិតគ្រឿងទាំងនេះហើយដែលនឹងធ្វើឱ្យការស្លៀកពាក់ផ្លាស់ប្តូរទាំងស្រុង ដែលសំខាន់វានឹងបង្កើនស្ទីលលេងខ្លួនកាន់តែមានថាមពល។ គួរសាកល្បងលេងក្រវិលធំៗ ខ្សែកធំៗ និង ជ្រើសរើសពណ៌ណាមើលទៅលេចធ្លោ។

៥. ត្រៀមរ៉ូប ១ ឈុត

ប្រសិនបើក្នុងគម្រោងដំណើរកម្សាន្តរបស់អ្នកមានការចូលរួមកម្មវិធីនាពេលរាត្រី អ្នកមិនចាំបាច់ត្រៀមរ៉ូបធំនាំតែធ្ងន់វ៉ាលិសនោះទេ អ្នកអាចបត់បែនដោយគ្រាន់តែត្រៀមរ៉ូបរឹបរាងសាច់យឺតឬសាច់រលោងស្រាលជាមួយស្បែកជើងកែងមួយគូ ព្រមនឹងក្រវិលម៉ូដធំមួយគូជាការស្រេច។

តាមរយៈគន្លឹះរៀបរាប់ខាងលើ សង្ឃឹមថា​ប្រិយមិត្តដែលកំពុងគម្រោងធ្វើដំណើរកម្សាន្តនៅចុងឆ្នាំនេះនឹងទទួលបានគំនិតបន្ថែមទៀតសម្រាប់ការរៀបចំខ្លួន។ លើសពីការស្លៀកពាក់ មុនពេលចេញដំណើរយើងសូមផ្តល់ដំបូន្មាន គួរថែរក្សាសម្រស់ និង សុខភាពឱ្យបានល្អ ហើយរាល់អ្វីៗដែលស្ថិតក្នុងគម្រោងគួរគប្បីរៀបចំឱ្យរួចរាល់។ ជូនពរប្រិយមិត្តទាំងអស់គ្នាធ្វើដំណើរកម្សាន្តប្រកបដោយភាពរីករាយ!!!៕

ពុ/ទ្ធោ! ខំនាំម្តាយទៅលេងសមុទ្រឆ្លងឆ្នាំ ទៅមិនទាន់ដល់ផងជំងឺម្តាយរើឡើងអស់បុណ្យពាក់កណ្តាលផ្លូវ

ប្រហោងពោះធ្លុង! យន្តហោះ ២ គ្រឿងរត់លើផ្លូវកាត់គ្នា កុំតែចាប់ហ្វ្រាំងឈប់ទាន់កុំអីប៉ះគ្នាអាសន្នធំ

ឆាចោលសិនបើឆ្លងឆ្នាំនេះអត់លិឍ! អ្នកកើតឆ្នាំជូត, មមី, រោង ឆ្នាំក្រោយបើចង់មានអ្នកកាន់ដៃមើលកាំជ្រួចឆ្លងឆ្នាំ ឱ្យសាកវិធីនេះ

សប្បាយក្លាយជាទុក្ខ! នៅអេត្យូពី ឡានដឹកមនុស្សមកពីស៊ីការគេជួបគ្រោះថ្នាក់ធ្លាក់ចូលទន្លេស្ល-ា./ប់ និង របួស ៧១ នាក់

អ្នកគ្រូណាលីប្រាប់ច្បាស់ៗ ចូលឆ្នាំ ២០២៥ ឆ្នាំមួយនេះឆុង ១០០% មានឆុងហេងឆុងស៊យ បើហេងគឺហេងខ្លាំង តែបើស៊យគឺស៊យខ្លាំង

ឆ្នាំមាស! ក្នុងឆ្នាំ ២០២៤ បវរកញ្ញាខ្មែរ ២១ រូប ឆក់បានមកុដ និង Top ជូនកម្ពុជាពីឆាកអន្តរជាតិ ពេញដោយមោទកភាព

សុទ្ធតែខ្ទង់ ២០ ឆ្នាំ បុរសប៉ុន្មាននាក់នេះខ្លាំងក្នុងអាជីព និង កាន់តំណែងធំៗនៅក្នុងក្រុមហ៊ុន

ឆ្នាំថ្មី ២០២៥ ល្បិចរៀបចំផ្ទះងាយៗ ធ្វើឱ្យសមាជិកក្នុងផ្ទះមានហុងស៊ុយ មានសុខភាពល្អ មានរាសី

ប្រទេសមួយនេះ មានឡានច្រើនជាងមនុស្ស គ្មានភ្លើងស្តុប តែមិនដែលស្ទះចរាចរណ៍សូម្បីម្ដង

អ្នកគាំទ្រញញឹមជំនួស! ក្រោយឃើញអ្នកផលិតមាតិកា ២ រូប បង្ហាញក្តីស្រឡាញ់ភេទដូចគ្នាយ៉ាងមានក្តីសុខ

ព័ត៌មានបន្ថែម

ឆ្នាំមាស! ក្នុងឆ្នាំ ២០២៤ បវរកញ្ញាខ្មែរ ២១ រូប ឆក់បានមកុដ និង Top ជូនកម្ពុជាពីឆាកអន្តរជាតិ ពេញដោយមោទកភាព

សុទ្ធតែខ្ទង់ ២០ ឆ្នាំ បុរសប៉ុន្មាននាក់នេះខ្លាំងក្នុងអាជីព និង កាន់តំណែងធំៗនៅក្នុងក្រុមហ៊ុន

ឆ្នាំថ្មី ២០២៥ ល្បិចរៀបចំផ្ទះងាយៗ ធ្វើឱ្យសមាជិកក្នុងផ្ទះមានហុងស៊ុយ មានសុខភាពល្អ មានរាសី

ប្រទេសមួយនេះ មានឡានច្រើនជាងមនុស្ស គ្មានភ្លើងស្តុប តែមិនដែលស្ទះចរាចរណ៍សូម្បីម្ដង

ស្វែងរកព័ត៌មាន​ ឬវីដេអូ