ថ្មីៗនេះ មហាជនកំពុងចាប់អារម្មណ៍ជាមួយនឹងអាជីពរបស់បុរសជនជាតិអូស្រ្តាលីម្នាក់ ដែលបានផោមឱ្យគេមើលនៅលើ Onlyfan រហូតដល់ទាញបានចំណូលរាប់ម៉ឺនដុល្លារក្នុងមួយខែ។
តាមព័ត៌មានបានឱ្យដឹងថា បុរសរូបនេះមានឈ្មោះ Nathan Wyld ដំបូងឡើយលោកគឺជាបុគ្គលិកនៅក្នុងហាងអាហារមួយកន្លែង ហើយក្រោយមកក៏ក្លាយជាអ្នករាំសិចស៊ីអស់រយៈពេល ៦ ឆ្នាំ រហូតដល់ជំងឺកូវីដរាតត្បាតមកដល់ទើបបញ្ឈប់ការងារនេះ។ បន្ទាប់មក Nathan ក៏បានប្តូរមកធ្វើបង្កើត Onlyfan ហើយធ្វើ Content ផ្ទាល់ខ្លួនវិញ ដោយជាការបង្ហាញរាងកាយដែលមានសាច់ដុំរបស់គេ និង ការស្លៀកពាក់បែបសិចស៊ីប្លែកៗ ប៉ុន្តែអ្វីដែលមនុស្សចាប់អារម្មណ៍លើ Nathan បំផុត គឺជាផោមរបស់គេទៅវិញ។
ក្នុងនោះ Nathan បានឱ្យដឹងថា មានមនុស្សច្រើនណាស់បានសុំឱ្យគេផោមឱ្យមើល ហើយពេលលោកធ្វើ Content ផោមនេះទៅ ក៏មានមនុស្សចូលមកទិញមើលច្រើនយ៉ាងចម្លែក ដែលធ្វើឱ្យគេរកចំណូលបានមិនតិចជាង ១០ ០០០ ផោន ដែលប្រហែលជាង ១ ម៉ឺនដុល្លារអាមេរិក ក្នុងមួយខែឡើយ។ លើសពីនេះទៅទៀត ក៏មានអ្នកមួយចំនួនស្នើសុំធ្វើ Content ផ្លូវភេទដែរ តែ Nathan ប្រាប់វានឹងគ្មានថ្ងៃកើតឡើងឡើយ៕
ប្រភព៖ Khaosod