តិចមើលអត់ដឹង? ត្រឹមគម្របដបប្លាស្ទិកសោះ អាចច្នៃក្លាយជាឈុតតម្លៃថ្លៃៗ ពាក់សុទ្ធតែតារាល្បីៗលំដាប់ពិភពលោក

Share This

PIPATCHARA គឺម៉ាកសម្លៀកបំពាក់មានប្រជាប្រិយភាពខ្លាំងមួយរបស់ថៃ ជាពិសេស បន្ទាប់ពីតារាចម្រៀង Lisa សមាជិកក្រុមចម្រៀងកូរ៉េ Blackpink បានស្លៀកឈុតទៅចូលរួមជប់លៀងកម្មវិធីប្រណាំងឡាន Monaco F1 Grand Prix 2024 វារឹតតែធ្វើឱ្យម៉ាកនេះល្បីល្បាញជាសកល។ អ្វីដែលគួរឱ្យភ្ញាក់ផ្អើល និង មិននឹកស្មានដល់ សម្លៀកបំពាក់ដែលមើលមកឡូយ ស៊ីវិល័យ ម៉ូដផ្គុំឡើងដោយបំណែកជ័រតូចៗនេះ ត្រូវបានធ្វើឡើងពីគម្របដបជ័រដែលគេបោះចោលប៉ុណ្ណោះ។

វាជាការពិត ដែលសម្លៀកបំពាក់នេះធ្វើឡើងពីសំណល់គម្របដបដែលគេប្រើប្រាស់រួច។ បំណែកជ័រនៃសម្លៀកបំពាក់ត្រូវបានច្នៃឡើងវិញ ចាក់ពុម្ពចេញជារាងបីជ្រុង មានមុខសម្រាប់ថ្ពក់ជាមួយដែក អាចភ្ជាប់គ្នាបង្កើតជាសម្លៀកបំពាក់ឬម៉ូដផ្សេងៗទៅតាមការច្នៃប្រឌិត។ ភាពប្លែកភ្នែកនេះ មិនត្រឹមតែប​ង្ហាញពីអត្តសញ្ញាណនៃស្ទីលរបស់ម៉ាកយីហោប៉ុណ្ណោះទេ តែថែមទាំងបង្ហាញពីការប្តេជ្ញាចំពោះបរិស្ថាន និង គាំទ្រសហគមន៍ផងដែរ។

ម៉ាក PIPATCHARA គឺជាការសហការគ្នាបង្កើតដោយបងប្អូនស្រីពីរនាក់គឺ Petch-Pipatchara Kaewchinda និង ប្អូនស្រីរបស់នាង Thapthim-Jitrinee ។ អ្នកទាំងពីរមានចំណូលចិត្តខ្លាំងទៅក្នុងពិភពសិល្បៈ និង សិប្បកម្ម ជាពិសេស តិចនិចនៃសិល្បៈចាក់ Macramé។ អ្នកទាំងពីរមានចក្ខុវិស័យចំពោះនិរន្តភាព និង លើកកម្ពស់ផលិតផលក្នុងស្រុក។ ការផលិតផ្តោតទៅលើការប្រើប្រាស់ប្លាស្ទិកឡើងវិញ ដូចជាគម្របដបជ័រ ដែលជាគ្រឿងផ្សំចម្បងសម្រាប់ការឌីហ្សាញ។ ពួកគេបានប្រើបច្ចេកទេសចាក់បែប Macramé ដោយឱ្យសិប្បករក្នុងស្រុកមកពីសហគមន៍ផ្សេងៗគ្នាជាអ្នកផលិត។ ជាលទ្ធផល ផលិតផលរបស់ពួកគេមិនត្រឹមតែមានសោភណភាពប៉ុណ្ណោះទេ តែថែមទាំងមិនប៉ះពាល់ដល់បរិស្ថានផងដែរ។

ដូចបានឃើញជាក់ស្តែង ឈុតដែលតារាចម្រៀង Lisa បានពាក់ រ៉ូបរបស់នាងធ្វើឡើងពីប្លាស្ទិក ១៨០០ បំណែក ដែលច្នៃពីគម្របដបពណ៌មាស និង ជាប្លាស្ទិកថ្លា។ ម៉ាកនេះមិនត្រឹមតែធ្វើទីផ្សារក្នុងស្រុកប៉ុណ្ណោះទេ តែក៏បានឆ្ពោះទៅអន្តរជាតិ ក្លាយជាម៉ាកប្រណីតលំដាប់ខ្ពស់ផងដែរ។ តួយ៉ាង កន្លងមកម៉ាកនេះបានដើរម៉ូដនៅឌូបៃជាមួយខូឡិកហ្សិនរដូវក្តៅ spring-summer 2024 និង នៅក្នុងកម្មវិធី London Fashion Week ជាដើម។

បច្ចុប្បន្ន ម៉ាក PIPATCHARA ផ្ទុះការចាប់អារម្មណ៍ខ្លាំង មានទីផ្សារជាសកល មួយឈុតៗមានតម្លៃខ្ពស់ ភ្ញៀវពេញចិត្តសុទ្ធតែជាបុគ្គលលំដាប់ខ្ពស់ ជាពិសេសតារាល្បីៗលំដាប់ពិភពលោក៕

ប្រភព៖ sawaseed 

នៅឡាវ អាកាសធាតុត្រជាក់ខ្លាំងរហូតកកឡានកកម៉ូតូ ឯខោអាវហាលក្រៅផ្ទះឡើងរឹងឆ្កឹងអស់

ប្រាប់តៗគ្នាផង! សមាជិក ប.ស.ស ពេលឈឺ អាចមានសិទ្ធិស្នើសុំប្រាក់បំណាច់ប្រចាំថ្ងៃ ៧០% បាន ឱ្យតែមានលក្ខខណ្ឌ ៣ នេះ

ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

មាស ម៉ូលីណា សម្រស់ស្អាតខ្ញង់ដូចជំនាន់ប្រកួត Freshie Girl ទាំងពេលនេះកូនៗធំៗទន្ទឹមខ្លួន

កុំទ្រាំទៀតតស់ណាត់គ្នាទៅ! សួនផ្កាមួយនៅបាត់ដំបង កំពុងផ្ទុះល្បីថតរូបស្អាតខ្លាំង សំបុត្រចូលតែ ៥ ពាន់ ថតរូបមួយសេរី

ពិបាកចិត្តអត់មានលុយគ្រប់ឱ្យថ្លៃទឹកដោះខាងស្រី បុរសម្នាក់សម្រេចចិត្តបញ្ច./ប់ជីវិតខ្លួនឯងមិនស្ដាយ

នៅថៃ! ចូលចិត្តហូបរបស់ឆៅៗរហូតមានព្រូនចេញតាមមាត់ គ្រូពេទ្យជួយទាញចេញមកស្រស់ៗគួរឱ្យខ្លា/ច

ម្ចាស់តំណែង Mister friendship Cambodia ដំបូង ហ៊ាប ស៊ាងហ៊ុយ ត្រៀមប្រកួតដណ្ដើមតំណែង Mister Supranational Cambodia 2025

រឿងភ្លេចឱ្យខ្លួនឯង ១០/១០! បិទភ្លើងរៀបចំចូលដេកហើយ ទើបនឹកឃើញភ្លេចទៅយកកូនពីសាលា

ធ្វើចិត្តមិនទាន់បានទេ! វុទ្ធា រៀបរាប់យ៉ាងសោកសៅពេលគ្មានវត្តមាន RuthKo ខណៈធ្លាប់តែឡើងឆាកច្រៀងទាំងគូៗ

ព័ត៌មានបន្ថែម

លក់ក្រមាបោះទុនជិត ១០ ម៉ឺនដុល្លារ មាន សូនីតា ចាញ់បោកលុយរាប់ពាន់ រ៉ាប់រងម្នាក់ឯង ប៊ិះនឹងបិទទាំងស្រុង

កាបូបម៉ូដថ្មី! ស្រីៗមានម្នាក់មួយទៅណាក៏ចុះគេ ជាម៉ូដនិយមចេញសម្រាប់ចុងឆ្នាំ ខូឡិកហ្សិន F/W 2024-2025

ទិញពាក់យកហុងស៊ុយ! ហាងប៊្រេនល្បីៗនាំគ្នាច្នៃសម្លៀកបំពាក់ និង គ្រឿងអលង្ការជារូបពស់ អបអរឆ្នាំថ្មីឆ្នាំម្សាញ់

ឆ្វាចគ្រប់ឈុត! រ៉ូបហ្វេហ្សិនពីតារាហូលីវូដល្បីៗ បង្អួតគ្នាផ្អើលកម្មវិធី Golden Globes 2025

ឆ្នាំថ្មីស្ទីលថ្មី! បុរសៗចង់លាជីវិត Single ឱ្យស្រីៗលង់ អាចមើលការលេងខ្លួនជាមួយអាវធំរបស់តារាល្បីៗទាំងនេះបាន

ម្នាក់ៗខ្ញង់ៗណាស់! តារាសម្តែង និង ផលិតករភាពយន្តល្បីៗជាច្រើន ប្រជែងគ្នាលេងខ្លួនយ៉ាងប្រណីត ចូលរួមកម្មវិធីនៅទីក្រុងញ៉ូវយក

បើកឆាកឆ្នាំ ២០២៥ រ៉េននី ដារ៉ា សម្រេចបំណងប្រាថ្នា ដើរបង្ហាញម៉ូដលើឆាកលើកដំបូងនៅវៀតណាម

ពាក់ទៅកម្មវិធីចុងឆ្នាំត្រូវម៉ាច់ រ៉ូបបំផុសគំនិតពីទឹក រលើបរលោងអេឡេហ្គង់ ពោរពេញដោយភាពឆើតឆាយ

ស្វែងរកព័ត៌មាន​ ឬវីដេអូ