នៅថ្ងៃទី ២៨ ខែតុលា ឆ្នាំ ២០២៤ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានចេញសេចក្ដីជូនដំណឹង ស្ដីពីការផ្អាកផ្គត់ផ្គង់ទឹកមួយរយៈពេល ស្ថិតក្នុងខណ្ឌសែនសុខ ខណ្ឌកំបូល និង ខណ្ឌដង្កោ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដើម្បីកាត់ភ្ជាប់តំឡើងនាឡិកាទឹកថ្មី និង តភ្ជាប់បំពង់ចែកចាយទឹកថ្មី។
ជាក់ស្ដែងទីតាំង និង ពេលវេលាដែលត្រូវផ្អាកការផ្គត់ផ្គង់ទឹកមានដូចជា ៖
១. សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ ថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ ២០២៤
រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ គ្រោងកាត់ភ្ជាប់បំពង់ចែកចាយទឹកថ្មីទំហំ ១១០ មម ចំនួន ០១ ទីតាំងនៅលើផ្លូវលេខ ៤១០K កែងនឹងផ្លូវលេខ ៤១៩K-១២ ដែលនឹងត្រូវផ្អាកការផ្គត់ផ្គង់ទឹកនៅលើផ្លូវលេខ ៤៨៧K ដល់ផ្លូវលេខ ៥០៦K នៅក្នុងសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ នៅយប់ថ្ងៃសុក្រទី ២៩ ខែវិច្ឆិកា ឆ្នាំ ២០២៤។ ការងារនេះតម្រូវឱ្យរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ផ្អាកការផ្គត់ផ្គង់ទឹក មួយរយៈពេលខ្លីប្រមាណជា ០៤ ម៉ោងគឺចាប់ពីម៉ោង ២០:០០ នាទីយប់ ដល់ម៉ោង ២៤:០០ នាទីយប់ និង អាចធ្វើឱ្យគុណភាពទឹកមានភាពល្អក់កករក្នុងរយៈពេលខ្លីក្រោយពេលកាត់ភ្ជាប់បំពង់ទឹកថ្មីរួច។
២. សង្កាត់ឈ្មួញ ខណ្ឌសែនសុខ ថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ ២០២៤
រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ គ្រោងកាត់ភ្ជាប់បំពង់ចែកចាយទឹកថ្មីទំហំ ១១០ មម ចំនួន ០១ ទីតាំងនៅលើផ្លូវលេខ ៤AK ដែលនឹងត្រូវផ្អាកការផ្គត់ផ្គង់ទឹកនៅលើផ្លូវលេខ ១AK ដល់ផ្លូវលេខ ២៧AK នៅក្នុងសង្កាត់ឈ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ នៅយប់ថ្ងៃសុក្រទី ២៩ ខែវិច្ឆិកា ឆ្នាំ ២០២៤។ ការងារនេះតម្រូវឱ្យរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ផ្អាកការផ្គត់ផ្គង់ទឹកមួយរយៈពេលខ្លីប្រមាណជា ០៤ ម៉ោងគឺចាប់ពីម៉ោង ២០:០០ នាទីយប់ ដល់ម៉ោង ២៤:០០ នាទីយប់ និង អាចធ្វើឱ្យគុណភាពទឹកមានភាពល្អក់កករក្នុងរយៈពេលខ្លីក្រោយពេលកាត់ភ្ជាប់បំពង់ទឹកថ្មីរួច។
៣. សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ថ្ងៃទី ០៣ ខែធ្នូ ឆ្នាំ ២០២៤
រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ គ្រោងកាត់ភ្ជាប់បំពង់ចែកចាយទឹកថ្មីទំហំ ១១០ មម ចំនួន ០១ ទីតាំងនៅលើផ្លូវលេខ ៨៥P ដែលនឹងត្រូវផ្អាកការផ្គត់ផ្គង់ទឹកនៅលើផ្លូវលេខ ៧០P ដល់ផ្លូវលេខ ៤១៤K នៅក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ នៅយប់ថ្ងៃអង្គារទី ០៣ ខែធ្នូ ឆ្នាំ ២០២៤។ ការងារនេះតម្រូវឱ្យរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ផ្អាកការផ្គត់ផ្គង់ទឹកមួយរយៈពេលខ្លីប្រមាណជា ០៤ ម៉ោងគឺចាប់ពីម៉ោង ២០:០០ នាទីយប់ ដល់ម៉ោង ២៤:០០ នាទីយប់ និង អាចធ្វើឱ្យគុណភាពទឹកមានភាពល្អក់កករក្នុងរយៈពេលខ្លីក្រោយពេលកាត់ភ្ជាប់បំពង់ទឹកថ្មីរួច។
៤. សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល ថ្ងៃទី ០៣ ខែធ្នូ ឆ្នាំ ២០២៤
រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ គ្រោងកាត់ភ្ជាប់បំពង់ចែកចាយទឹកថ្មីទំហំ ១១០ មម ចំនួន ០១ ទីតាំងនៅលើចិញ្ចើមផ្លូវលេខ ១PR ដែលនឹងត្រូវផ្អាកការផ្គត់ផ្គង់ទឹកចាប់ពីផ្លូវលេខ ១PR កែងនឹងផ្លូវជាតិលេខ ៣ ដល់ផ្លូវលេខ ១PR កែងនឹងផ្លូវលេខ ១៣PR នៅក្នុងសង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ នៅយប់ថ្ងៃអង្គារទី ០៣ ខែធ្នូ ឆ្នាំ ២០២៤។ ការងារនេះតម្រូវឱ្យរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ផ្អាកការផ្គត់ផ្គង់ទឹកមួយរយៈពេលខ្លីប្រមាណជា ០៤ ម៉ោង គឺចាប់ពីម៉ោង ២០:០០ នាទីយប់ ដល់ម៉ោង ២៤:០០ នាទីយប់ និង អាចធ្វើឱ្យគុណភាពទឹកមានភាពល្អក់កករក្នុងរយៈពេលខ្លី ក្រោយពេលការងារកាត់ភ្ជាប់បំពង់ទឹកថ្មីនេះរួច។
៥. សង្កាត់ព្រៃស ខណ្ឌដង្កោ ថ្ងៃទី ០៤ ខែធ្នូ ឆ្នាំ ២០២៤
រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ គ្រោងកាត់ភ្ជាប់បំពង់ចែកចាយទឹកថ្មីទំហំ ៩០ មម ចំនួន ០១ ទីតាំងនៅលើចិញ្ចើមផ្លូវលេខ ២៣៧DT ដែលនឹងត្រូវផ្អាកការផ្គត់ផ្គង់ទឹកចាប់ពីផ្លូវលេខ ២៣៧DT កែងនឹងផ្លូវលេខ ៦០D ដល់ផ្លូវលេខ ២៣៧DT-២ កែងនឹងផ្លូវលេខ ២៣៧DT នៅក្នុងសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ នៅយប់ថ្ងៃពុធទី ០៤ ខែធ្នូ ឆ្នាំ ២០២៤។ ការងារនេះតម្រូវឱ្យរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ផ្អាកការផ្គត់ផ្គង់ទឹកមួយរយៈពេលខ្លីប្រមាណជា ០៤ ម៉ោង គឺចាប់ពីម៉ោង ២០:០០ នាទីយប់ ដល់ម៉ោង ២៤:០០ នាទីយប់ និង អាចធ្វើឱ្យគុណភាពទឹកមានភាពល្អក់កករក្នុងរយៈពេលខ្លីក្រោយពេលកាត់ភ្ជាប់បំពង់ទឹកថ្មីរួច៕
សូមអានសេចក្ដីលម្អិតនៅខាងក្រោម ៖