កាលពីថ្ងៃទី ១៣ ខែមករា ឆ្នាំ ២០២៥ កន្លងទៅ សារព័ត៌មានកូរ៉េខាងត្បូងជាច្រើនបានចេញផ្សាយថា កំពូលតារាសម្ដែងប្រុស Gong Yoo និង កំពូលតារាសម្ដែងស្រី Song Hye-kyo បានប៉ះគ្នាជាលើកដំបូងក្នុងខ្សែភាពយន្តភាគកូរ៉េថ្មីចំណងជើងថា «Slowly, Intensely» ដែលជារឿងសរុបចំនួន ២២ ភាគ។
រឿងភាគកូរ៉េថ្មីនេះដែរជាស្នាដៃសរសេរឡើងដោយអ្នកនិពន្ធដ៏ល្បី Noh Hee-kyung ហើយរឿងនេះដែរគឺជារឿងទី ៣ ហើយដែលអ្នកនិពន្ធរូបនេះសហការធ្វើការជាមួយតារាស្រី Song Hye-kyo បន្ទាប់ពីរឿង «The World That They Live» និង រឿង «That Winter, The Wind Blows»។
គួរឱ្យដឹងថា រឿង «Slowly, Intensely» នឹងត្រូវចំណាយដើមទុនថតចំនួនជាង ៧០ ពាន់លានវ៉ុន (ប្រមាណជាង ៤៧ លានដុល្លារ) ដោយរឿងនេះរំពឹងថានឹងបញ្ចប់ការថតនៅពាក់កណ្ដាលឆ្នាំ ២០២៥ នេះ និង ធ្វើការចាក់ផ្សាយជាផ្លូវការលើកម្មវិធី Netflix៕