នៅថ្ងៃទី ១៧ ខែមករា ឆ្នាំ ២០២៥ នេះ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្តីណែនាំស្តីពីការរៀបចំរក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និង របៀបរៀបរយសាធារណៈ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន និង វៀតណាម ក្នុងរាជធានីភ្នំពេញ។
ក្នុងនោះ ដើម្បីរក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និង របៀបរៀបរយសាធារណៈ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន និង វៀតណាម ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៨ ដល់ថ្ងៃទី ៣១ ខែមករា ឆ្នាំ ២០២៥ ខាងមុខនេះ រដ្ឋបាលរាជធានីភ្នំពេញ បានណែនាំឱ្យហាមដាច់ខាត មិនឱ្យមានការដុតផាវ កាំជ្រួច ឬបង្កសម្លេងផ្ទុះគ្រប់ប្រភេទក្នុងឱកាសពិធីបុណ្យនេះ មិនឱ្យមានការលេងល្បែងស៊ីសងគ្រប់ប្រភេទ និង មិនឱ្យមានការហែក្បួនផ្សេងៗទាំងបែបសាសនា ឬ ប្រពៃណីដែលគ្មានការអនុញ្ញាត។
ក្រៅពីនេះ រដ្ឋបាលរាជធានីភ្នំពេញ ក៏បានណែនាំដល់មន្ទីរអង្គភាព ខណ្ឌ សង្កាត់ សមាគម អង្គការ មិនមែនរដ្ឋាភិបាល រោងចក្រ សហគ្រាស ក្រុមហ៊ុន និង សាធារណជនក្នុងរាជធានីភ្នំពេញដូចក្នុងលិខិតខាងក្រោម ៖