ប៉ុន្មានថ្ងៃនេះ មហាជនលើបណ្តាញសង្គមផ្ទុះការចាប់អារម្មណ៍ខ្លាំងចំពោះរូបភាពពិធីមង្គលការរបស់អភិជនមួយគូ ដែលកូនកំលោះនាម ឡាំ ជុងហាវ និង កូនក្រមុំនាម អូនព័ន្ធ មណីលក្ស្មី។ និយាយអំពីកូនកំលោះ ក្រៅពីវ័យក្មេងមុខមាត់សង្ហា និង វណ្ណអភិជនហើយនោះ លោកថែមទាំងមានចំណេះដឹងខ្ពង់ខ្ពស់ ស័ក្តិសមនឹងលំដាប់មុខមាត់ទៀតផង។
ជាក់ស្តែង បើតាមគណនី Linked in របស់កូនកំលោះរូបនេះ ដែលដាក់ឈ្មោះថា Russell Lam កាលនៅបឋមសិក្សា លោកបានសិក្សានៅសាលាអន្តរជាតិ iCAN British International School នៅទីក្រុងភ្នំពេញ។ លុះធំពេញវ័យ លោកបានបញ្ចប់ថ្នាក់បាក់ឌុបនៅសាលាអន្តរជាតិដ៏ល្បី The King’s School ។ ក្នុងឆ្នាំ ២០២៤ នេះ លោកទើបតែបញ្ចប់ថ្នាក់បរិញ្ញាបត្រសិល្បៈ ពាណិជ្ជកម្ម នយោបាយ និង ទំនាក់ទំនងអន្តរជាតិ ជំនាញគ្រប់គ្រងសេដ្ឋកិច្ច និង យុទ្ធសាស្ត្រអាជីវកម្ម នៅសាកលវិទ្យាល័យ The University of New South Wales ឬហៅកាត់ថា UNSW ជាសាកលវិទ្យាល័យស្រាវជ្រាវ និង បង្រៀនឈានមុខគេមួយនៅអូស្ត្រាលី។
បច្ចុប្បន្ន លោកកំពុងបន្តការសិក្សាថ្នាក់អនុបណ្ឌិតខាង សេដ្ឋកិច្ចនយោបាយ នៅសាកលវិទ្យាល័យ University of Sydney នៅអូស្ត្រាលី ខណៈ កំពុង internship នៅក្រសួងសេដ្ឋកិច្ច និង ហិរញ្ញាវត្ថុ នៅកម្ពុជា។ កន្លងមកលោកក៏ធ្លាប់ internship នៅគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយផងដែរ។
គួររម្លឹកដែរថា កូនកំលោះសង្ហា ឡាំ ជុងហាវ ជាកូនប្រុសរបស់ ឯកឧត្តម ឡាំ ហេងហួត និង លោកជំទាវ ស៊ឹម ជួង។ លោកទើបបានរៀបមង្គលការជាមួយកូនក្រមុំដ៏ស្រស់សោភា អ្នកនាង អូនព័ន្ធ មណីលក្ស្មី ជាកូនស្រីរបស់ ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូនព័ន្ធ មុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង លោកជំទាវ អ៊ឹម ប៉ូលីកា៕
រូបភាព៖ One memory