សារព័ត៌មានក្នុងស្រុករបស់ប្រទេសថៃ បានរាយការណ៍ពីករណីដ៏គួរឱ្យហួសចិត្តមួយ ដោយមានសំបកកំប៉ុងទឹកដោះគោបានធ្លាក់ក្នុងសាលប្រជុំសភា ដែលធ្វើឱ្យមន្រ្តីៗនាំគ្នាផ្អើលភ័យស្មានថាជាគ្រាប់បែក។
តាមព័ត៌មានបានឱ្យដឹងថា កាលពីថ្ងៃទី ១៤ ខែមករា ឆ្នាំ ២០២៥ កន្លងទៅនេះ គណបក្សភឿថៃមានការប្រជុំមួយនៅក្នុងវិមានរដ្ឋសភា ហើយខណៈកំពុងប្រជុំនោះ ស្រាប់តែគេប្រទះឃើញមានសំបកកំពុងទឹកដោះគោមួយបានរមៀលមកចំកណ្តាលសាលប្រជុំ ដែលបង្កឱ្យសមាជិករួមប្រជុំទាំងប៉ុន្មាននាំគ្នាភ័យខ្លាច និង ភ្ញាក់ផ្អើលគិតថាជាគ្រាប់បែក។
យ៉ាងណាមិញ ខាងអាជ្ញាធរបានទៅស៊ើបពិនិត្យមើលករណីនេះ ឃើញថាវាគ្រាន់តែជាសំបកកំប៉ុងទឹកដោះធម្មតា ដែលញ៉ុកដោយសំបកនំ វាមិនមានបង្កប់គ្រាប់បែកអ្វីឡើយ ហើយក៏បានមើលទៅលើកាមេរ៉ាសុវត្ថិភាពក៏មិនឃើញថាកំប៉ុងនេះបានបោះចេញពីដៃរបស់សមាជិកណាមួយដែរ ទើបគេបានសន្និដ្ឋានថាវាអាចធ្លាក់មកពីលើដំបូលសាល ហើយជារបស់ពួកកម្មករសំណង់ដែលបានសាងសង់សាលនោះផ្ទាល់៕
ប្រភព៖ AMARINTV