មានឃ្លីបវីដេអូមួយនៅប្រទេសថៃ កំពុងតែត្រូវបានមហាជននាំគ្នាចែកចាយដោយក្តីមិននឹកស្មាន គឺជាឃ្លីបរបស់ស្រ្តីម្នាក់ ដែលមានព្រូនចេញតាមមាត់គួរឱ្យខ្លាច ព្រោះតែចូលចិត្តហូបសាច់ឆៅៗពេក។
តាមឃ្លីបបានបង្ហាញឱ្យឃើញថា ស្រ្តីខាងលើនេះ កំពុងតែដេកល្ហិតល្ហៃនៅលើគ្រែពេទ្យ ហើយនៅមាត់កំពុងមានឧបករណ៍ម្យ៉ាងដាក់នៅមាត់របស់ស្រ្តីរូបនោះ រីឯគ្រូពេទ្យក៏កំពុងតែទាញសត្វព្រូនយ៉ាងវែងចេញពីក្នុងមាត់ស្រ្តីនោះបន្តិចៗម្តង ហើយក៏បានកាត់វាចេញ រួចក៏បានលើកបង្ហាញ ដែលវាពិតជាមានប្រវែងវែងខ្លាំងណាស់។
តាមព័ត៌មានបានឱ្យដឹងថា នោះគឺជាសត្វព្រូនដែលរស់នៅក្នុងខ្លួនស្រ្តីរូបនោះ វាកើតមកពីការចូលចិត្តបរិភោគសាច់ឆៅ។ បើជាព្រូនពីសាច់គោ គឺមានប្រវែង ៥ ទៅ ១០ ម៉ែត្រ ហើយបើជាព្រូនសាច់ជ្រូកវាមានប្រវែង ១ ទៅ ៤ ម៉ែត្រ។ យ៉ាងណាមិញ មហាជនម្នាក់ៗពិតជារអាយ៉ាងខ្លាំងចំពោះករណីនេះ ហើយអ្នកខ្លះក៏នឹងព្យាយាមកាត់បន្ថយការហូបសាច់ឆៅរបស់ខ្លួនផងដែរ៕
ប្រភព៖ อีซ้อขยี้ข่าว : อีซ้อ